22/02/2016 - 14:42

កម្ពុជាជួសជុលស្ដូបរំលឹកកងទ័ពស្ម័គ្រចិត្តវៀតណាម

ក្រសួងធម្មការនិងសាសនាកម្ពុជា អាជ្ញាធរខេត្តកំពត រួមជាមួយនឹងស្ថាប័នអនុព័ន្ធការពារប្រទេសវៀតណាម ប្រចាំប្រទេសកម្ពុជា បានប្ររព្ធពិធីដំណើរការជួសជុលស្ដូបរំលឹកកងទ័ពស្ម័គ្រចិត្តវៀតណាម នៅខេត្តកំពត។

កម្ពុជាជួសជុលស្ដូបរំលឹកកងទ័ពស្ម័គ្រចិត្តវៀតណាម ។

នេះ គឺជាផ្នែកមួយនៃគម្រោងជួសជុលស្ដូបរំលឹកកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នៅខែសីហា ឆ្នាំកន្លង គណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានដំណើរការត្រូតពិនិត្យនៅខេត្ត ក្រុង ចំនួន៩របស់កម្ពុជា និងភូមិភាគនានាដែលមានស្ដូប រំលឹកកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីពិភាក្សានិងអនុវត្តគម្រោងខាង លើ។

សេចក្ដីប្រសាសន៍ក្នុងពិធីនេះ លោកសូតយា អភិបាលរងខេត្តកំពត អនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជាខេត្តកំពត ថ្លែងរៀបរាប់ ទោះបីកន្លងទៅ៣៧ឆ្នាំ  ចាប់ពីថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ យ៉ាងណាក៏ដោយប្រជាជនកម្ពុជានៅតែកត់ត្រានូវការជួយឧបត្ថម្ភដ៏ឧត្ដុង្គឧត្តមនោះ។ លោកសូតយា ឲ្យដឹង៖ "ការពលីកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម លើទឹកដីកម្ពុជានិយាយរួម និងខេត្តកំពតនិយាយដោយឡែក យើងខ្ញុំមិនអាចបំភ្លេចបាននូវគុណបំណាចដ៏ធំធេងនោះឡើយ។ ពួកគាត់ គឺជាសក្ខីកម្មសម្រាប់យើងខ្ញុំកសាងស្ដូបរំលឹក ហើយពេលនេះយើងខ្ញុំនឹងចាត់ចែងដំណើរការជួសជុលស្ដូបរំលឹកនេះ ដោយចំណាយថវិកាជាង៣៤.០០ ០USD ដើម្បីតាក់តែងឡើងវិញឲ្យមានសោភណភាព ប្រកបដោយភាព ថ្លៃថ្នូរ សក្ដិសមនឹងការពលីកម្មដ៏ឧត្តុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ នេះក៏ជានិមិត្តរូបនៃចំណងសាមគ្គី ជិតស្និទ្ធ មិត្តភាពរវាងកម្ពុជានិងវៀតណាម "

យោងតាមៈ VOV-Phnom Penh  ប្រែសម្រួសៈ ពេជ្រសឿន

ចែករំលែកអត្ថបទ