មហាសន្និបាតតំណាងទូទាំងប្រទេសលើក XII របស់បក្សកុម្មុយនិស្តវៀតណាម បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ២០ដល់ថ្ងៃ២៨ ខែមករា ឆ្នាំ២០១៦ នៅហាណូយ។ នេះជាមហាសន្និបាតតាមកាលកំណត់៥ឆ្នាំ ចាត់តាំងម្តង។ មហាសន្និបាតវាយតម្លៃការអនុវត្តន៍សេចក្តីសម្រេចនៃមហាសន្និបាតXI និងពិនិត្យមើលឡើងវិញនូវរយៈកាល៣០ឆ្នាំប្រទេសជាតិ ផ្លាស់ថ្មី កំណត់ទិសដៅ ភារកិច្ចនិងបណ្តាដំណោះស្រាយអភិវឌ្ឍប្រទេសជាតិ ការកសាងនិងការពារមាតុភូមិក្នុងរយៈកាល៥ឆ្នាំខាងមុខ។ បធានបទនៃមហាសន្និបាតលើកទីXII របស់បក្ស គឺបង្កើនការកសាងបក្ស ស្អាតស្អំ រឹងមាំ។ ពង្រីកកម្លាំងទូទាំងប្រជាជាតិ និងប្រជាធិបតេយ្យ សង្គមនិយម។ ជំរុញយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនិងព្រមៗគ្នានូវកិច្ចការផ្លាស់ថ្មី។ ការពាររឹងមាំមាតុភូមិ រក្សាខ្ជាប់បរិស្ថានសន្តិភាពលំនឹង។ ខិតខំជំរុញវៀតណាម ជាសារវន្តឆាប់បានក្លាយជាប្រទេសឧស្សាហកម្ម តាមទិសដៅទំនើប។ មហាសន្និបាតលើកនេះនឹងពិភាក្សាផ្តល់សច្ចានុមតិលើឯកសារសំខាន់ៗដូច៖ របាយការណ៍នយោបាយនៃគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXI។ របាយការណ៍វាយតម្លៃលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គម៥ឆ្នាំ ចាប់ពីឆ្នាំ២០១១-២០១៥ និងទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦-២០២០។ របាយការណ៍ពិនិត្យមើលឡើងវិញនូវការដឹកនាំ ចង្អុលការនៃគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXI។ របាយការណ៍បូកសរុបការអនុវត្តលក្ខន្តិកៈបក្សនីតិកាលXI និងសំណើរវិសោធនកម្មលក្ខន្តិកៈបក្ស (ប្រសិនមាន)។ របាយការណ៍ការអនុវត្តន៍សេចក្តីសម្រេចមជ្ឈិម៤ នីតិកាល XI ស្តីពី " បញ្ហាបន្ទាន់ចាំបាច់មួយចំនួនស្ដីពីការកសាងបក្សនាបច្ចុប្បន្ន " ។
ទិដ្ឋភាពនៃពិធីបើកមហាសន្និបាតលើកទី XII របស់បក្ស។
មហាសន្និបាតបោះឆ្នោតគណៈប្រតិបត្តិការមជ្ឈិមនីតិកាលXII ដែលជាស្ថាប័នដឹកនាំខ្ពស់បំផុតរបស់បក្ស នៅចន្លោះមហាសន្និបាតទាំងពីរលើក។ ចូលរួមមហាសន្និបាតXII មានតំណាង១.៥១០រូប ជាតំណាងឲ្យបក្ខជនជាង៤,៥លានរូប។ ក្នុងនោះ តំណាងដោយស្វ័យប្រវត្តមាន ១៩៧ សមមិត្តដែលជាសមាជិក សមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស ពេញសិទ្ធិនិងបម្រុងនៃនីតិកាល XI ស្រូបអត្រា១៣,០៥% ។ តំណាងដែលបានបោះឆ្នោតនៅបណ្តាមហាសន្និបាតបក្ខភាគចំណុះមជ្ឈិម គឺ១. ៣០០ សមមិត្ត ស្រូបអត្រា៨៦,០៩%។ តំណាងតែងតាំង គឺ១៣សមមិត្ត ស្រូបអត្រា០,៨៦%។ តំណាងមានកម្រិតវិជ្ជាបរិញ្ញាប័ត្រ គឺ៩៩,៩%។
តាមសមមិត្តឡេហុងអាញ់ សមាជិកការិយាល័យនយោបាយ ប្រចាំការ គណៈលេខាមជ្ឈិមបក្ស ប្រធានអនុគណៈកម្មការរៀបចំបម្រើមហាសន្និបាត XII របស់បក្ស បានឲ្យដឹង៖ សមាជិកសមាជិកាគណៈប្រតិបត្តការមជ្ឈិមបក្សនៃនីតិកាល XII តាមការគ្រោងទុកគឺមានប្រមាណ២០០ សមមិត្ត ក្នុងនោះសមាជិកសមាជិកាគណៈកម្មាធិការមជ្ឈិមបក្សពេញសិទ្ធិ ១៨០រូប សមាជិកសមាជិកាគណៈកម្មាធិការមជ្ឈិមបក្សបម្រុង២០រូប ចំនួនសមមិត្តឈរឆ្នោតសារជាថ្មីតាមការគ្រោងទុកប្រមាណពី៥៥ -៦០% ៕
យោងតាមៈ dangcongsan.vn,TTXVN-ប្រែៈ សុផន