10/01/2017 - 10:42

រៀនសូត្រតាមគំរូសីលធម៌ហូជីមិញ

ក្រោយពី៥ឆ្នាំអនុវត្តបទបញ្ជា០៣របស់ការិយាល័យ​នយោ​បាយ "ស្តីពី​បន្ត​ការ​ជម្រុញ​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្មណ៍ គំរូ​សីល​ធម៌​ហូ​ជី​មិញ "ស្រុក​កូវ​កែ (ខេត្ត​ត្រា​វិញ) មាន​ទម្រង់​រូប​ភាព​សមូ​ហភាព​ចំ​នួន​២០​និង​ទម្រង់​រូប​ភាព​បុគ្គល​ឆ្នើម​គំរូ​ចំនួន​៤៥​។ ក្នុង​នោះ មាន​ទម្រង់​រូប​ភាព និង​របៀប​ធ្វើ​ល្អៗ​ជា​ច្រើន ដែល​កំ​ពុង​សាយ​ភាយ​ក្នុង​ជីវ​ភាព​សង្គម។

 អតីតយុទ្ធជនភូមិចុងផ្នោរទី១ ដោះដូរយោបល់អំពីសកម្ម ភាពរបស់សមាគម។ 

តួយ៉ាងដូច ទម្រង់រូបភាពក្រុមហ៊ុន​ទុន​របស់​សាខា​សមា​គម​កសិ​ករ​ភូមិ​ហ្វា​អាង ឃុំ​អាង​ភូ​តឹង​។ នេះ​ជា​គំរូ​មួយ​ក្នុង​ចំ​ណោម​គំរូ​ឆ្នើម​បំ​ផុត​ដែល បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ គំរូ​សីល​ធម៌​ហូ​ជី​មិញ ដំ​ណាក់​កាល​២០១១​-​២០១៥​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ មាន​សមា​ជិក​ជា​ច្រើន​ត្រូវ​ការ​ប្រ​ភព​ទុន​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ម៉្លោះ​ហើយ​ទើប​សាខា​សមា​គម​បង្កើត​ក្រុម​ហ៊ុន​ទុន​ក្នុង​ឆ្នាំ២​០០៩ ដោយ​រូប​ភាព​សមា​ជិក​ម្នាក់ៗ​ត្រូវ​បង់​ពី​២០​-​៥០​ពាន់​ដុង ជា​រៀង​រាល់​ខែ ដើម្បី​បង្ក​ប្រ​ភព​ទុន​វិលជុំ​សម្រាប់​ជួយ​ដល់​សមា​ជិក​វិនិ​យោគ​ចិញ្ចឹម​សត្វ លក់​ដូរ​ឬក៏​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ។ មក​ទល់​បច្ចុប្បន្ន សាខា​សមា​គម​បង្កើត​បាន​ក្រុម ហ៊ុន​ទុន​ចំនួន​៣​ដោយ​មាន​ប្រាក់​ប្រិត​សំចៃ​ជិត​១៦០​លាន​ដុង  ប្រ​យោជន៍​បង្ក​ប្រភព​ទុន​ជួយ​ឲ្យ​សមា​ជិក​បង្កើន​ប្រាក់​ចំណូល​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​។ ផ្តើម​ពី​ប្រភព​ទុន​នោះ សាខា​សមា​គម​ក៏បាន​ជួយ​សមា​ជិក​១១/​១៣​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។


លោកថាច់រិន ប្រធានសាខាសមាគមអតីតយុទ្ធជនភូមិចុងផ្នោរទី១ ឃុំហ្វាតឹង ជាគំរូក្នុងការចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ គំរូសីលធម៌ហូជីមិញ។ ក្រៅពីការយកចិត្តទុកដាក់ជួយគិតគូរឲ្យសមាជិកអតីតយុទ្ធជនក្នុងភូមិ លោកគឺជាអ្នកនាំមុខរបស់ឃុំហ្វាតឹងក្នុងការផ្សព្វ ផ្សាយចលនាប្រជាជន កសាងស្ពាន ផ្លូវគមនាគមន៍និងស្តារប្រឡាយ វាលស្រែដើម្បីបម្រើឲ្យការផលិតកសិកម្មរបស់ភូមិភាគ។  លោកថាច់រិន ឲ្យដឹង៖ "រៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ ក្រៅពីការជួយ គ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៅវិញទៅមក សមាជិកម្នាក់ៗនៅទាំងយក ចិត្តទុកដាក់សួរសុខទុក្ខគ្នាទៅវិញទៅមក នៅពេលមានជម្ងឺឈឺថ្កាត់ម្តងៗ ឆ្លងតាមរយៈនោះ បានបង្ហាញនូវស្មារតីសាមគ្គីភាព ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតល្មួតជាងទៀតរវាងសមាជិកនិងសមាជិក"។

វាយតម្លៃពីការចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ  លោកទ្រឿងថាញ់ឡុង អនុលេខាអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្ស ស្រុកកូវកែ ឲ្យដឹង៖ "ផ្តើមពីចលនានេះ មានទម្រង់រូបភាពជាច្រើនបាន រួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌ សន្តិសុខការពារប្រទេស កសាងកងជួរកម្មាភិបាលបក្ខជនមានស្មារតីគោ រពវិន័យម៉ឺងម៉ាត់ ទន្ទឹមនឹងនោះ ក៏នៅទាំងកសាងអង្គការមូលដ្ឋានបក្ស ស្អាតស្អំរឹងមាំទៀតផង"៕

សើុងម៉ាល័យ-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់រិន