05/01/2016 - 13:54

ក្រុងកឹងធើ បង្កើនការអនុវត្តន៍ការងារជនជាតិ

គណៈជនជាតិក្រុងកឹងធើ បានរៀបចំសន្និបាតបូកសរុបការងារជនជាតិ ឆ្នាំ ២០១៥ នឹងផ្សព្វផ្សាយទិសដៅភារកិច្ចឆ្នាំ​២០១៦។

គណៈជនជាតិជូនលិខិតសរសើរដល់សមូហភាព ដែល សម្រេចស្នាដៃឆ្នើមក្នុងការងារជនជាតិឆ្នាំ២០១៥។

ឆ្នាំ២០១៥ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចរណសិរ្ស និងអង្គការមហាជននានាលើភូមិសាស្រ្តក្រុងកឹងធើ បានផ្សព្វផ្សាយនិងរៀបចំអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ ស្តីពីការងារជនជាតិ។ ជាពិសេសកិច្ចសហការអនុវត្តគោលនយោបាយជនជាតិ រវាងគណៈជនជាតិនិងមន្ទីរ គណៈ ផ្នែក អង្គភាពទាំង១៣ នៅក្រុងកឹងធើ មានជំហានជឿនលឿនច្រើន រួមចំណែកក្នុងការគិតគូររាល់ជីវភាព ស្មារតីរបស់ជនជាតិភាគតិចលើភូមិសាស្រ្ត។ ក្នុងឆ្នាំ២០១៥ ក្រុងកឹងធើ បានរៀបចំទីលំនៅជូនមាមីងជនជាតិភាគតិចចំនួន៥២គ្រួសារ ដែលមានជីវភាពក្រលំបាកឲ្យចូលសំណាក់នៅមណ្ឌលតាំងទីលំនៅស្រុកកើ-ដនិងស្រុកវិញថាញ់; ជំនួយទឹកប្រាក់ជាង១០៦លានដុង ជូនគ្រួសារជនជាតិភាគតិចនៅឃុំធើយស្វឹង ស្រុកកើ-ដ ទទួលបានប្រយោជន៍តាមសេចក្តីសម្រេច១០២/២០០៩/QĐ-TTg  ស្តីពីគោលនយោបាយជំនួយដោយផ្ទាល់ ជូនប្រជាជនក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រនៅតំបន់ក្រលំបាក។ ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនជាតិភាគតិច គណៈ ជនជាតិក្រុង បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជន ក្រុង ចង្អុលការខ័ណ្ឌ ស្រុកនានា សហការជាមួយនឹងមន្ទីរ គណៈ ផ្នែកក្រុង រៀបចំរាល់សកម្មភាពអបអរសាទរពិធីបុណ្យផ្សេងៗ ជូនជនជាតិភាគ តិច។ល។

សមមិត្ត ឡេវុាំងតឹម អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជន ក្រុងកឹងធើ វាយតម្លៃខ្ពស់ការខិតខំ និងលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តន៍ គោលនយោបាយជនជាតិរបស់គណៈជនជាតិក្រុងកឹងធើ និងមន្ទីរ គណៈ ផ្នែក អង្គភាពនានាដែលពាក់ព័ន្ធ។ សមមិត្ត ឡេវុាំងតឹម សំណូមពរដល់បណ្តាអង្គភាពទាំងនេះ គប្បីអនុវត្តឲ្យបានល្អនូវការងារ សេនាធិការអំពីជនជាតិ ជូនគណៈកម្មាធិការប្រជាជន គណៈកម្មាធិការបក្ស ក្រុងនិងក្រុមប្រឹក្សាប្រជាជនក្រុង។ ទន្ទឹមនឹងនោះ គប្បីបង្កើនរាល់ទម្រង់រូបភាពសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព និងបុគ្គលគំរូក្នុងការបង្កបង្កើនផលធ្វើអាជីវកម្មពូកែ ដើម្បីបង្កជាទិសដៅកម្លាំងចលករជូនជន ជាតិភាគតិចក្រីក្រខិតខំឈានឡើង។ ក្រៅពីនេះ បន្តការពង្រីកតួនាទី អ្នកមានប្រជាប្រិយភាព ព្រះសង្ឃអ្នកមុខអ្នកការនៅតំបន់ជនជាតិភាគតិច។ ពិសេសគឺខិតខំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ   ស្តីពីការងារជនជាតិជូនប្រជាជនឲ្យបានទាន់ពេល សំដៅបង្កការស្របចិត្តស្របគំនិតពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គី អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចរបស់បក្ខភាគក្រុងកឹងធើ ក្នុងរយៈ ពេលខាងមុខ៕

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ