អនុវត្តសេចក្តីសម្រេចចិត្តលេខ៧៥៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយជំនួយទឹកស្អាតប្រើប្រាស់ជូនជនជាតិភាគតិច និងគ្រួសារក្រីក្រនៅតំបន់លំបាកខ្លាំង ខេត្តសុកត្រាំងបានខិតខំនាំទឹកស្អាតទៅដល់ប្រជាជននៅតំបន់ជនបទ។
ក្តីរីករាយរបស់មាមីងខ្មែរពេលមានទឹកស្អាតប្រើប្រាស់។
បងស្រីថាច់ធីឡូវ នៅភូមិណាមចាញ់ ឃុំលិតហោយថឿង ស្រុកត្រឹងដេ ឲ្យដឹង៖ "នៅភូមិនេះ ទោះបីខួងអណ្តូងស្នប់ ប៉ុន្តែទឹកនៅតែប្រៃ ម្ល៉ោះហើយរាប់សិបឆ្នាំមកនេះ មាមីងតែងប្រើប្រាស់ទឹកព្រែក។ រដូវប្រាំងមាមីងទិញទឹកសាប ពីគេយកមកប្រើក្នុងមួយអម្រែកប្រហែលជា៣០លីត្រ តម្លៃពី៣.៥០០ដល់៦.០០០ដុង/អម្រែកពេលខ្លះគ្មានទឹកទិញផង ម្ល៉ោះហើយមាមីងរស់នៅជួបការលំបាកខ្លាំងណាស់។ អាស្រ័យហេតុនោះ នៅពេលរដ្ឋផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់ នាងខ្ញុំមានការត្រេកអរនិងមិនបំភ្លេចគុណរដ្ឋទេ។ សព្វថ្ងៃមានប្រព័ន្ធទឹកស្អាត ប្រើប្រាស់បោកលាង មិនបាច់ទិញទឹកប្រិតសំចៃបានប្រាក់ចំណាយ ដើម្បីចាយវាយក្នុងគ្រួសារទៀតផង"។ ដូចបងស្រីថាច់ធីឡូវដែរនោះ គឺបងស្រីគីមធីថាញ់ នៅអនុសង្កាត់វិញអាង សង្កាត់២ ក្រុងវិញចូវ ឲ្យដឹង៖ "ផ្ទះនាងខ្ញុំទិញទឹកអម្រែកយកមកប្រើ ម្ល៉ោះហើយជីវភាពជួបការលំបាកច្រើនណាស់។ បច្ចុប្បន្ន បានភូមិភាគភ្ជាប់នាឡិកា នាំទឹកស្អាតមកដល់ផ្ទះនាងខ្ញុំត្រេកអរខ្លាំងណាស់"។
សេចក្តីសម្រេចចិត្តលេខ៧៥៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយលើភូមិសាស្រ្តខេត្តសុកត្រាំង ចាប់ពីឆ្នាំ២០១៣រហូតដល់សព្វថ្ងៃ។ ដោយមានរូបភាពពីរយ៉ាងគឺៈ ផ្គត់ផ្គង់ទឹកដោយរាត់រាយនិងផ្គត់ផ្គង់ដោយប្រមូលផ្តុំ។ មកទល់ពេលនេះ ខេត្តសុកត្រាំងបានកសាងសំណង់ចំនួន២៥ គិតជាតម្លៃថវិកាសរុបជិត២៥ពាន់លានដុង។ ការនាំទឹកស្អាតជូនប្រជាជនប្រើប្រាស់ មិនត្រឹមតែកាត់បន្ថយអត្រាខ្វះទឹកស្អាតប្រើប្រាស់ធានាសុខភាពនិងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីគ្រួសារប្រជាជននឹងនរចិត្តបង្កបង្កើនផល រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងខេត្តទៀតផង។ លោកយ័ញភឿង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ "នៅពេលអនុវត្តសេចក្តីសម្រេចចិត្តលេខ៧៥៥រួចស្រេច ប្រជាជនតែងមានភាពងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាត និងបង្កបង្កើនផលលើកស្ទួយជីវភាពនិងថែទាំសុខភាពគ្រួសារបានល្អប្រសើរជាង។ នេះគឺជាសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវស្របចិត្តប្រជាជននិងសម្រេចប្រសិទ្ធភាពខ្ពស់ ដោះស្រាយបានទាន់ពេលនូវភាពលំបាករបស់ប្រជាជន អំពីទឹកស្អាតប្រើប្រាស់"។
គណៈជនជាតិខេត្តសុកត្រាំង បានស្នើគណៈកម្មាធិការជនជាតិ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលពិនិត្យផ្តល់មូលនិធិ ដើម្បីខេត្តបង្កើនកម្រិតបើកទូលាយការកសាងថ្មីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង១០០ សំណង់តាមសេចក្តីសម្រេច៧៥៥៕
យ្វីអាញ់-លីសៀ