29/12/2015 - 10:24

គោលនយោបាយសម្រាប់ជនជាតិភាគតិចក្រីក្រ

គណៈកម្មាធិការជនជាតិ កំពុងកសាងគ្រោងការគោលនយោបាយដាច់ដោយឡែក ដើម្បីជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច នៅតំបន់ជនជាតិ ភាគតិចនិងតំបន់ភ្នំ ដំណាក់កាលឆ្នាំ២០១៦-២០២០។

សមមិត្ត សើុងភឿកក្វាង អនុប្រធានគណៈកម្មាធិការជន ជាតិ អញ្ជើញមកសួរសុខទុក្ខនិងជំរុញទឹកចិត្តព្រះសង្ឃ ជនរួមជាតិខ្មែរនៅខេត្តកៀងយ៉ាង នាឱកាសបុណ្យសែនដូន តាឆ្នាំ២០១៥។

អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ លោកសើុងភឿកក្វាង គូសបញ្ជាក់៖ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ មានសក្តានុភាពខាង សេដ្ឋ​កិច្ច កសិ-រុក្ខកម្មនិងនិស្សារណកម្មជាច្រើន គឺជាភូមិសាស្រ្តយុទ្ធ សាស្រ្តខាងសន្តិសុខការពារប្រទេស ក៏ប៉ុន្តែជាភូមិសាស្រ្តនៅមានការ លំបាកច្រើន គ្រួសារក្រីក្រមានច្រើនបំផុតក្នុងទូទាំងប្រទេស; ទទួលរង ផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលអាកាសធាតុ តែងកើតមាន គ្រោះធម្មជាតិ និងរោគឆ្លងរាលដាល។ល។ ប្រសិនបើពុំមានគោលន យោបាយដាច់ដោយឡែកជំនួយទេ ជនរួមជាតិនឹងជួបការពិបាកក្នុង ការលំនឹងអភិវឌ្ឍ។ អាស្រ័យហេតុនោះ គោលនយោបាយដាច់ដោយ ឡែក ដើម្បីបន្តការឧបត្ថម្ភគ្រួសារក្រីក្រទាំងឡាយនៅតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំ ធ្វើយ៉ាងណាមានឱកាសអភិវឌ្ឍ រួមចំណែកលំនឹង ជីវភាពប្រជាជន។

តាមសំណើរបស់គណៈកម្មាធិការជនជាតិ រដ្ឋាភិបាលនឹងដាក់ឲ្យប្រើ គោលនយោបាយដាច់ដោយឡែក តាមទិសដៅដាក់បញ្ចូលទៅក្នុង គោលនយោបាយដែលអស់សុពលភាព ប៉ុន្តែគោលដៅមិនទាន់ សម្រេចថា គួរដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចមួយណានោះទេ។ កម្មវិធីនេះនឹងសង្ឃឹមថា ជាខ្លឹមសារដ៏សំខាន់សម្រាប់ការងារជនជាតិដំ ណាក់កាលឆ្នាំ២០១៦-២០២០។ ទន្ទឹមនឹងនោះគោលនយោបាយជន ជាតិក្នុងដំណាក់កាលថ្មី ត្រូវបានកសាងតាមទិសដៅយូរអង្វែង កំណត់ ច្បាស់គោលនយោបាយប្រកបដោយយុទ្ធសាស្រ្ត និងគោលនយោ បាយ ដោះស្រាយនូវបញ្ហាជាបន្ទាន់ សមស្របតាមស្ថានភាព; ខិតខំ កាត់បន្ថយភាពក្រីក្រតាមទិសដៅគ្រប់ជ្រុងជ្រោយ។ ពុំនោះសោត គ្រោងការផ្តុំកម្លាំងដោះស្រាយនូវបញ្ហាលំបាកជាបន្ទាន់ ជូនជនជាតិ ភាគតិច និងតំបន់ភ្នំ; ម្យ៉ាងទៀតបង្កមូលដ្ឋានគ្រឹះសម្រាប់គ្រួសារក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ជំរុញទឹកចិត្តប្រជាជនចូលរួមផលិតទំនិញ ឈានដល់ការកាត់បន្ថយ ភាពក្រីក្រដោយចីរភាព លើកកម្ពស់ប្រជា បញ្ញនិងគុណភាពប្រភពធនធានមនុស្សធានាការការពារប្រទេស-សន្តិ សុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ជាពិសេស ខ្លឹមសារគោលនយោ បាយផ្តោតទៅលើជំនួយដីសង់ផ្ទះ ដីបង្កបង្កើនផល បង្រៀនវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនិងជំនួយទឹកស្អាតប្រើប្រាស់; រៀបចំលំនឹងជីវ ភាពប្រជាជន; ជំនួយប្រាក់កម្ចី។ល។ ក្នុងនោះ គោលនយោបាយត្រូវ បានដាក់បញ្ចូល តាមទិសដៅកាត់បន្ថយភាពស្មុគស្មាញនៃលិខិតបទ ដ្ឋាន ចាប់ពី៧-៨លិខិតបទដ្ឋាន នៅតែមួយគាត់ ដើម្បីអនុវត្តមានភាព ម្ចាស់ការ ប្រភពធនធានទូលំទូលាយជាង ក្នុងនោះ ផ្តោតទៅលើបង្កើន ឲ្យបុលទុន កាត់បន្ថយប្រាក់កម្ចីឥតសំណង ធ្វើវិមជ្ឈការយ៉ាងខ្លាំងក្លា ដើម្បីភូមិភាគម្ចាស់ការអនុវត្តមានប្រសិទ្ធភាព។

ពិសេសគឺទិសដៅ គោលនយោបាយ សំដៅរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅ តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ចាប់ពី៣,៥-៤%/ឆ្នាំ; ដោះស្រាយការ ងារធ្វើ និងជំនួយដីដល់ជនជាតិភាគតិចដែលខ្វះដីបង្កបង្កើនផលចំនួន ៨០%; ដោះស្រាយស្ថានភាពខ្វះទឹកស្អាតប្រើប្រាស់; រៀបចំចាត់ចែងគ្រួ សារប្រជាជនដែលប្រកបការងារនិងរស់នៅមិនប្រាកដប្រជា និងផ្លាស់ ប្តូរទីលំនៅសេរី; ជួយជនរួមជាតិបង្ខិតជិតបានល្អជាមួយនឹងឥណទាន អាទិភាព៕

អត្ថបទនិងរូបថតៈ ថាញ់ផុង

ចែករំលែកអត្ថបទ