អនុវត្តគ្រោងការពិសោធន៍ ទាក់ទាញនិស្សិតជាប់បរិញ្ញាបត្រ បំពេញការងារជាបុគ្គលិករដ្ឋនៅឃុំទាំងឡាយលើភូមិសាស្រ្តខេត្ត (ហៅកាត់ថាគ្រោងការ៧០) និងគ្រោងការជម្រើសបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តចុះទៅឃុំនានា ចូលរួមអភិវឌ្ឍជនបទនិងតំបន់ភ្នំ ដំណាក់កាល២០១៣-២០២០ (ហៅកាត់ថាគ្រោងការ៥០០) ខេត្តសុកត្រាំងបានទាក់ទាញបញ្ញវន្តវ័យក្មេងជាច្រើនចុះទៅបំពេញការងារជនបទ ដោយសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់។
ការអនុវត្តន៍គ្រោងការ៧០និងគ្រោងការ៥០០ ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែទាក់ទាញបញ្ញវន្តវ័យក្មេងចុះមកបំពេញការ ងារនៅឃុំនានា។
តាមការវាយតម្លៃរបស់មន្ទីរមហាផ្ទៃខេត្តសុកត្រាំង បេក្ខជនចំនួន៦៤រូប នៃគ្រោងការ៧០ និងសមាជិកគ្រោងការ៥០០ចំនួន១១រូប សុទ្ធតែសម្រេចភារកិច្ច។ ក្នុងនោះ មានបេក្ខជននិងសមាជិកគ្រោងការចំនួន៧រូប បានអនុវត្តសម្រេចភារកិច្ចឆ្នើមនិងបេក្ខជន សមាជិកចំនួន៦៨រូប អនុវត្តសម្រេចល្អភារកិច្ច។ តាមប្រសាសន៍របស់លោក ទ្រីវហឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងអាងឲ្យដឹង៖ គ្រោងការទាក់ទាញបញ្ញវន្តវ័យក្មេង ចុះមកបំពេញការងារនៅជនបទបាននាំមកនូវប្រសិទ្ធភាព ត្បិតអីយុវវ័យ មានភាពស្វាហាប់ មានកម្រិតវិជ្ជាជំនាញ មានសមត្ថភាព និងស្ម័គ្រស្មោះអស់ពីចិត្ត ស៊ូទ្រាំលំបាករៀនសូត្របទពិសោធន៍ក្នុងការងារជាក់ស្ដែង។ ផ្ដើមពីនោះ ពួកគាត់មានសមត្ថភាព ក្ដោបក្ដាប់ ប្រើប្រាស់និងអនុវត្តការងារជាក់ស្ដែងបានល្អ។ នៅឃុំមានបេក្ខជននារី ទទួលបន្ទុកការងារសូរិយោដី-កសិកម្ម-សំណង់ និងបរិស្ថានបានអនុវត្តសម្រេចភារកិច្ចឆ្នើម។
ចំពោះបេក្ខជន សមាជិកឋិតក្នុងគ្រោងការទាំងពីរខាងលើ មុនពេលបញ្ជូនចុះមកកាន់ភូមិភាគបំពេញការងារ សុទ្ធតែបានគណៈគ្រប់គ្រង គ្រោងការរៀបចំហ្វឹកហ្វឺន បំពាក់បំប៉នចំណេះដឹងខាងគ្រប់គ្រងរដ្ឋ បាលនិងអនុវត្តជាក់ស្ដែងក្នុងរយៈពេល១ខែ។ ឆ្លងតាមរយៈនោះ បានជួយឲ្យបេក្ខជន សមាជិកក្រុមមានចំណេះដឹងបន្ថែមក្នុងការគ្រប់គ្រងរដ្ឋបាល ដើម្បីអនុវត្តភារកិច្ចនៃបុគ្គលិករដ្ឋថ្នាក់ឃុំ។ ឡឹមធីចន្ថា កំពុងបំពេញការងារនៅឃុំវៀងប៊ិញ ឲ្យដឹង៖ " ខ្ញុំប្រឡងជាប់បរិញ្ញាបត្រផ្នែកកសិកម្មនិងអភិវឌ្ឍជនបទ ម្ល៉ោះហើយ ខណៈពេលទទួលរ៉ាបរងផ្នែកខាងសូរិយោដី-កសិកម្ម-សំណង់ និងបរិស្ថានក៏សមស្របនិងមុខវិជ្ជាជីវៈ។ ការងារមុនដំបូងទោះបីថ្មីក៏ពិតមែន ប៉ុន្តែអាស្រ័យការជួយណែនាំរបស់បងប្អូនរៀមច្បងដើរមុន និងការខិតខំរៀនសូត្ររបស់ខ្លួនផ្ទាល់ អំពីការងារជាក់ស្ដែង ម្ល៉ោះហើយបានជួយឲ្យនាងខ្ញុំអនុវត្តសម្រេចភារកិច្ចឆ្នើម។ ទោះបីបំពេញការងារនៅថ្នាក់ឃុំក៏ពិតមែន ប៉ុន្តែនាងខ្ញុំបានទទួល របបគោលនយោបាយគ្រប់សព្វ ម្ល៉ោះហើយខ្ញុំនឹងខិតខំយ៉ាងពេញទំហឹងដើម្បីអនុវត្តសម្រេចល្អភារកិច្ច"។
តាមប្រសាសន៍របស់លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ ឆ្លងកាត់រយៈពេល១ឆ្នាំអនុវត្តគ្រោងការទាំងពីរខាងលើ គឺសម្រេចបានលទ្ធផលល្អបង្គួរ។ គ្រោងការអាចជួយដោះស្រាយការងារឲ្យនិស្សិតដែលទើបតែចេញពីសាលាផង និងថែមទាំងជួយភូមិភាគមានបុគ្គលិកជាអ្នកមានចំណេះដឹងអនុវត្តសម្រេចភារកិច្ចបានល្អ។ សព្វថ្ងៃ ស្រុក ក្រុងទាំងឡាយបានស្នើជម្រើសបុគ្គលិករដ្ឋ ចំនួន១៧៣រូប ចុះទៅបំពេញការងារនៅឃុំនានា ក្នុងនោះ មានឃុំចំនួន១៤ចំណុះគ្រោងការ៧០ និងឃុំចំនួន៣ចំណុះគ្រោងការ៥០០៕
យ្វីអាញ់-សេរី