14/12/2015 - 15:16

ស្ងើចសរសើរអ្នកមានប្រជាប្រិយភាពក្នុងសាសនា ជនជាតិភាគតិច

ខេត្តត្រាវិញ បានរៀបចំសន្និបាតស្ងើចសរសើរគំរូឈានមុខទាំងឡាយក្នុងសាសនា និងជន​ជាតិភាគតិចរបស់ខេត្តដំណាក់កាល២០១១-២០១៥។

 ស្ងើចសរសើរ និងជូនរង្វាន់ដល់បុគ្គលសម្រេចស្នាដៃជឿន លឿននៅក្រុងត្រាវិញ។

ប្រាំឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពក្នុងសាសនា និងក្នុងជនជាតិភាគតិចនៅខេត្តត្រាវិញ តែងពង្រីកតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ឆ្លងតាមរយៈនោះ មានគំរូលេចធ្លោជាច្រើន ដូច៖ ព្រះឧបជ្ឈាយ៍ថាច់អន ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត ព្រះឧបជ្ឈាយ៍យ៉ីបតឺយ ជាដើមមានការរួមវិភាគទានយ៉ាងច្រើនក្នុងការចលនាកសាងហេដ្ឋារចនាសម្ព័ន្ធ ឃោសនា ផ្សព្វផ្សាយដល់ព្រះសង្ឃនិងជនរួមជាតិខ្មែរ អនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ក្នុងអំឡុង៥ឆ្នាំនេះ    មន្ត្រីសង្ឃចលនាកសាងផ្ទះជូនគ្រួសារក្រីក្របាន៨០ខ្នង កសាងស្ពានជនបទបាន២៥​ខ្សែ ឧបត្ថម្ភគ្រួសារក្រីក្រអភិវឌ្ឍផលិតកម្ម សិស្ស ក្រីក្របានទៅរៀនសូត្រ និងរៀបចំការពិនិត្យព្យាបាលជំងឺជូនអ្នកក្រជាដើម។ អ្នកមានប្រជាប្រិយភាពជាច្រើនចូលរួមបានល្អកម្មវិធី សុខុ​​មាលភាពសង្គម សកម្មរួមវិភាគទានកសាងមូលនិធិដើម្បីអ្នកក្រ ថែទាំជនពិការ ជនអនាថាគ្មានទីពឹង។


នៅក្នុងអង្គសន្និបាត តំណាងទាំងឡាយដែលជាជនជាតិភាគតិច បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ឆ្លើយ​តបទៅនឹងមតិគោលបំណងរបស់មាមីងបានទាន់ពេល បង្កបានការផ្លាស់ប្តូរយ៉ាងប្រត្យក្ស​ខាងការយល់ដឹងនិងសតិអារម្មណ៍។ ផ្តើមពីនោះ ជនជាតិភាគតិចសកម្មចូល រួមរាល់ចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគនឹងនរចិត្តពលកម្មផលិត ធ្វើអាជីវកម្ម អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកជំរុញសេដ្ឋកិច្ច-សង្គមកិច្ចភូមិភាគអភិវឌ្ឍ។

ខេត្តត្រាវិញមានប្រជាជនរស់នៅជាង១លាននាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាជាង​៣០%នៃចំនួនប្រជាជនរួមជនជាតិ ចិនស្រូបអត្រាជិត១%។ ដោយសារការខ្នះខ្នែងរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្ត ព្រមជាមួយនឹងភាពសកម្មរបស់អ្នកមានប្រជាប្រិយភាព ឃើញថាជីវភាពជនជាតិភាគតិចក្នុងខេត្ត បានកែលម្អឥតឈប់ឈរ; អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះ៤%ជារៀងរាល់ឆ្នាំ; មុខមាត់ជនបទ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន អត្រាសិស្សខ្មែរប្រឡងជាប់ចូល រៀនសកលមហាវិទ្យាល័យនានាកាន់តែច្រើន ដំណាក់សុខាភិបាលនិងមន្ទីរពហុព្យាបាលនៅតំបន់មានជនរួមជាតិខ្មែរតែងមានវេជ្ជបណ្ឌិត ដំណាក់សុខាភិបាលនៅតំបន់ជនជាតិខ្មែរលើភូមិសាស្រ្តខេត្ត សម្រេចបទដ្ឋានជាតិជិត៨៦%​គ្រួសារក្រីក្រ បានជូនប័ណ្ណធានាហានិភ័យសុខាភិបាល។

គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ អនុវត្តតាមការប្រគល់សិទ្ធិរបស់លោកប្រធានរដ្ឋ បានជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់ លេខ ៣ ដល់កម្មាភិបាលនៃគណៈកម្មា​ធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ២រូប បានចូលនិវត្តន៍រួច ដោយមានស្នាដៃឆ្នើមក្នុងដំណើរការបំពេញការងារ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិ បុគ្គល៥១រូបបានទទួលមេដាយអនុស្សាវរីយ៍ ពីព្រោះបុព្វហេតុមហាសាមគ្គីជនជាតិ និងបុគ្គល៤១រូបបានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ៕

ថាញ់ហ្វា(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តត្រាវិញ