នៅសម័យប្រជុំលើកទី១០របស់រដ្ឋសភា រដ្ឋាភិបាលបានធ្វើរបាយការណ៍ គម្រោងច្បាប់ជំនឿសាសនា ជាមួយនឹងគោលដៅធ្វើឲ្យប្រសើរនូវទស្សនៈរបស់បក្ស និងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សំដៅធានាសិទ្ធិសេរីភាពជំនឿសាសនារបស់មហាជន។
ព្រះសង្ឃខ្មែរស្វែងយល់គោលនយោបាយច្បាប់ ឆ្លងតាមរយៈសៀវភៅកាសែតខ្មែរ។
រយៈពេលកន្លង បទបញ្ញត្តិជំនឿសាសនាត្រូវបានផ្សព្វផ្សាយអនុវត្តតាមល័ក្ខខ័ណ្ឌជាសារវ័ន្តនូវរាល់ទស្សនៈ គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ត្រូវបានកត់សម្គាល់នៅរាល់មហាសន្និបាត ធានាស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺបណ្តាសន្ធិសញ្ញាអន្តរជាតិដែលវៀតណាម បានចុះកិច្ចសន្យាឬក៏ចូលរួម។ បទបញ្ញតិ្តបានបង្ហាញពីគោលនយោបាយប្រជាធិបតេយ្យ គោរពសិទ្ធិសេរីជំនឿសាសនារបស់ពលរដ្ឋ គោរព និងធានាគោលការណ៍ផ្ទៃក្នុងរបស់អង្គការសាសនា អាស្រ័យសាសនាដោះស្រាយដោយខ្លួនឯងតាមរដ្ឋធម្មនុញ្ញអន្តរជាតិ លក្ខន្តិកៈ ដែលបានស្ថាប័នរដ្ឋទទួលស្គាល់។ ថ្វីបើដូច្នោះ ឆ្លងតាមរយៈការងារបូកសរុប១០ឆ្នាំអនុវត្តបទបញ្ញត្តិសឲ្យឃើញថា ក្នុងរាល់លក្ខន្តិកៈរបស់បទ បញ្ញត្តិនៅខ្វះចន្លោះច្រើន ពុំទាន់សមស្របនឹងស្ថានភាព សកម្មភាព ជំនឿសាសនា។ ភាពនៅមានកម្រិតនិងមិនពេញលេញទាំងនេះ បានដាក់ចេញនូវតម្រូវការចាំបាច់ត្រូវតែកសាងច្បាប់ ជំនួសបទបញ្ញត្តិ ជំនឿសាសនា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងអំពីជំនឿសាសនា ជូនអ្នកទាំងឡាយ។ ព្រមជាមួយនោះ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ត្រូវបានកែប្រែអំពីតួបុគ្គលនៃសិទ្ធិសេរីជំនឿសាសនា មិនត្រឹមតែកំណត់ពលរដ្ឋវៀតណាមប៉ុណ្ណោះទេ គឺកំណត់ជាទូទៅថា"មហាជន" កត់សម្គាល់សិទ្ធិសេរីជំនឿសាសនា ជាសិទ្ធិមួយក្នុងចំណោមសិទ្ធិមនុស្ស ជាសារវ័ន្តត្រូវបានរដ្ឋគោរពនិងធានា បំពេញបន្ថែមល័ក្ខខ័ណ្ឌ អំពីការបន្ថយសិទ្ធិមនុស្សក្នុងបណ្តាករណីដែលចាំបាច់ អាស្រ័យច្បាប់កំណត់។ តាមរយៈនោះ សិទ្ធិសេរីជំនឿសាសនា គឺជាសិទ្ធិមនុស្ស ម៉្លោះហើយការកំណត់ ភាពបន្ថយសិទ្ធិសេរីជំនឿសាសនា ត្រូវបានកំណត់ជាក់ស្តែងដោយច្បាប់។ រដ្ឋធម្មនុញ្ញក៏បានបែងចែកសមត្ថកិច្ចរបស់រដ្ឋសភារដ្ឋាភិបាល ក្នុងការកំណត់សម្រេចរាល់គោលនយោបាយសាសនា ការគ្រប់គ្រងរដ្ឋ ខាងសាសនា។ល។ ព្រោះហេតុនោះ ការប្រកាសឲ្យប្រើច្បាប់ ដើម្បីធ្វើឲ្យប្រសើរឡើងនៅនូវរាល់ខ្លឹមសារ លក្ខន្តិកៈនិងស្មារតីរបស់រដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ អំពីសិទ្ធិសេរីជំនឿសាសនាគឺជាការចាំបាច់។ អាចបញ្ជាក់៖ គម្រោងច្បាប់ជំនឿសាសនា ត្រូវបានអនុវត្តតាមល័ក្ខខ័ណ្ឌទស្សនៈរបស់បក្សនិងរដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣ ដើម្បីជម្នះនូវការខ្វះចន្លោះ និងអន់ថយរបស់ច្បាប់ជំនឿសាសនាជាធរមាន។ បន្តការធ្វើឲ្យសុក្រឹតប្រព័ន្ធច្បាប់ ដើម្បីធានាឲ្យមានភាពប្រសើរជាងទៀតអំពីសិទ្ធិសេរីជំនឿសាសនា ផ្លាស់ថ្មីយន្តការគ្រប់គ្រងរដ្ឋ ដើម្បីបង្កបាននូវភាពរលូន តម្លាភាព បង្កនូវយន្តការនីត្យានុកូលក្នុងការគោរពការពារធានាសិទ្ធិសេរីភាព ជំនឿសាសនារបស់អ្នកទាំងឡាយ។ គម្រោងច្បាប់នៅទាំងពង្រឹងពង្រីក ផែនមហាសាមគ្គីទូទាំងប្រជាជាតិ បង្កលក្ខណៈដើម្បីសិទ្ធិសេរីភាពជំ នឿសាសនា និងតម្លៃប្រជាធិបតេយ្យ អារ្យធម៌របស់មនុស្សជាតិនិងសង្គមនិយមត្រូវបានពង្រីក រក្សាខ្ជាប់ក្តីជឿជាក់របស់អ្នកជំនឿសាសនា ទៅលើគោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ៕
តឹងភុក-មុនី