មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/10/2016 - 09:18

គិតគូរជូនជនរួមជាតិខ្មែរ

រយៈ​កាល​កន្លង ខេត្ត​សុក​ត្រាំង បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សព្វ​គ្រប់​គោល​ ​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​។​ព្រម​ជា​មួយ​នឹង​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន ទើប​ជីវ​ភាព​សម្ភារៈ ​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ខេត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​​ឡើង​។ល​។

ជនបទតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ថ្មីជាសន្សឹមៗ។

ជា​ខេត្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម៉្លោះ​ហើយ​សុក​ត្រាំង តែង​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សព្វ​គ្រប់​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។ លេច​ធ្លោ​បំ​ផុត គឺ​គោល​ន​យោ​បាយ​ជំ​នួយ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម វិ​និ​យោគ​អ​ភិ​វឌ្ឍ​ផ​លិត​កម្ម ផ្ទេរ​របរ​បណ្តុះ​បណ្តាល​របរ បុល​ទុន​អភិ​វឌ្ឍ​ផ​លិត​កម្ម​ជំ​នួយ​លំ​នៅ​ឋាន​។ល។ ផ្តើម​ពី​នោះ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​មាន​ឱ​កាស​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច កែ​លម្អ​ជីវ​ភាព​។ បង​ស្រី​តូ​ធី​កីម​ហុង នៅ​ឃុំ​ថាញ់​ភូ ស្រុក​ម៉ី​ស្វៀង ឲ្យ​ដឹងៈ​" ​អា​ស្រ័យ​រដ្ឋ​សង់​ផ្ទះ​ជូន​និង​ឲ្យ​បុល​ទុន​អា​ទិ​ភាព​ ម៉្លោះ​ហើយ​ទើប​នាង​ខ្ញុំ​មាន​ទុន​សម្រាប់​ដាំ​ដំ​ណាំ​។ មាន​លំ​នៅ​ឋាន​លំ​នឹង​ពេល​ដាំ​ដំ​ណាំ បាន​ផល​គឺ​នាង​ខ្ញុំ​សន្សែ​សន្សំ​ប្រាក់​ទិញ​ដី​បន្ថែម​ដើម្បី​ផលិត​កម្ម​។ សព្វ​ថ្ងៃ​គ្រួ​សារ​នាង​ខ្ញុំ​មាន​ដី​ចំ​ការ​២​កុង​និង​ដី​ស្រែ​៣​កុង ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​បាន​ធូរ​ធារ​គ្រាន់​បើ​" ។ ចំ​ណែក​អ្នក​មីង​សើុង​ធី​គេន (អា​យុ​៦៩​ឆ្នាំ​) នៅ​​ភូមិ​ពាង​សំ​រិទ្ធិ ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយៈ​ "កូន​​ខ្ញុំ​​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក​អស់​ហើយ ខ្ញុំ​នៅ​ម្នាក់​ឯង​ក្នុ​ងផ្ទះ​ស្លឹក​​ទ្រេត​ទ្រោត​។ សព្វ​ថ្ងៃ​អា​ស្រ័យ​រដ្ឋ​សង់​ផ្ទះ​ជូន  ខ្ញុំ​សប្បាយ​រីក​រាយ​​ណាស់ ពី​ព្រោះ​មួយ​ជី​វិត​ខ្ញុំ​ក្រ​រ​ហូត ខ្ញុំ​មិន​ដែល​ហ៊ាន​ប្រាថ្នា​​បា​ន​ផ្ទះ​​ដ៏​សម​រម្យ​យ៉ាង​នេះ​សោះ​។  រដ្ឋ​បាន​ជួយ​ខ្ញុំ​អនុ​វត្ត​នូវ​បំ​ណង​ប្រាថ្នា ដូច្នេះ​ខ្ញុំ​អរ​គុណ​បក្ស រដ្ឋ​ដែល​បាន​គិត​គូរ​ជូន​អ្នក​ក្រ​"។ ខេត្ត​មិន​ត្រឹម​តែ​គិត​គូរ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អនុ​វត្តន៍​គោល​ន​យោ​បាយ​សុ​ខា​ភិ​បាល និង​សិក្សា​អប់​រំ​ជូន​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ទៀត​ផង​។ បច្ចុ​ប្បន្ន ចំ​ពោះ​ឃុំ​ដែល​លំ​បាក​ពិ​សេស ខេត្ត​បាន​ជំ​នួយ​បណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​ទូ​ទាំង​ប្រ​ជា​ជន និង​ជំនួយ​អា​ហា​រូប​ករណ៍​រៀង​រាល់​ខែ​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ តាម​សេច​ក្ដី​កំ​ណត់​។ អា​ស្រ័យ​ហេតុ​នោះ ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​បាន​កាត់​បន្ថយ  អ្នក​មាន​ជំ​ងឺ​ឈឺ​ថ្កាត់​ក៏​បាន​ព្យា​បាល​ទាន់​ពេល​។

តាម​ប្រ​សាសន៍​លោក​លី​ប៊ិញ​កាង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង រយៈ​កាល​កន្លង សុក​ត្រាំង​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព គម្រោង​វិ​និ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​នៅ​តំ​បន់​ជន​រួម​ជាតិ​និង​គោល​ន​យោ​បាយ​សុ​ខុ​មាល​ភាព​សង្គម ម៉្លោះ​ហើយ​ស្ថាន​ភាព​សេដ្ឋ​កិច្ច ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​កែ​លម្អ​ជា​សន្សឹម​ៗ​។ ផ្តើម​ពី​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ក៏​បាន​កាត់​បន្ថយ​ពី​៤២​,៩% ក្នុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០​១៥​ថយ​ចុះ​នៅ​ត្រឹម​តែ​១៥,៥១​%។ ពិ​សេស ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​សុទ្ធ​តែ​មាន​សា​លា​រៀន​ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន មាន​ដំ​ណាក់​សុ​ខា​ភិ​បាល មាន​ផ្លូវ​គមនា​គមន៍​ជន​បទ​យាន​យន្ត​បើក​បរ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ រី​ឯ​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​កសាង​សម្រេច​ជា​សន្សឹម​ៗ ដើម្បី​នាំ​ទឹក​សាប​ចូល ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ផ​លិត​កម្ម​ជូន​មា​មីង អា​ត្រា​គ្រួ​សារ​ខ្មែរ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ចំ​នួន​៩៦,៨​%  មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អា​នា​ម័យ​៩៤,៥​% ​។ល។​ ៕

យ្វីអាញ់ - សុផល

ចែករំលែកអត្ថបទ