03/11/2015 - 09:56

បញ្ជាការដ្ឋានកងនាវាចរតំបន់៥ ទទួលគ្រឿង ឥស្សរិយយស ស្នាដៃប្រយុទ្ធលេខ៣ លើកទីពី៣

បញ្ជាការដ្ឋានកងនាវាចរតំបន់៥ បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ឆ្នាំ ទិវាបង្កើតកងនាវាចរតំបន់៥ (២៦/១០/១៩៧៥-២៦/១០/២០១៥ ) និងទទួលគ្រឿងឥស្សរិយយស ស្នាដៃប្រយុទ្ធលេខ៣។

បញ្ជាការដ្ឋានកងនាវាចរតំបន់៥ ទទួលគ្រឿងឥស្សរិយយសស្នាដៃប្រយុទ្ធលេខ៣។    (រូបថតៈ TTXVN )

ឧត្តមនាវីត្រី យ្វ៉ងវុាំងសើ មេបញ្ជាការតំបន់៥ មានប្រសាសន៍៖ តំបន់៥ តំបន់មាត់សមុទ្រ (ពីមុនគឺជាបញ្ជាការដ្ឋាននាវាចរតំបន់៥) ត្រូវបានបង្កើតឡើងនូវថ្ងៃ២៦/១០/១៩៧៥ ដើម្បីឆ្លើយតបនឹងតម្រូវការការពាររឹងមាំអធិបតេ្តយ្យតំបន់សមុទ្រ កោះតីណាមរបស់មាតុភូមិ។ ក្រោយពីបានបង្កើតឡើងតំបន់៥ ឆាប់បានកសាងនិងពង្រឹងកម្លាំងសហការជាមួយអង្គភាពនានា ផ្តួលរំលំឧបាយកលឈ្លានពានរបស់កងទ័ពខ្មែរក្រ ហមលើតំបន់សមុទ្រតីណាម។ ទន្ទឹមនឹងនោះ  បញ្ជាការដ្ឋានកងនាវា ចរតំបន់៥ ក៏បានបំពេញភារកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម ជួយប្រទេសមិត្តកម្ពុជា កសាងកម្លាំងឧបត្ថម្ភមហាជនប្រជាជនបះក្រោក ផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ជួយប្រជាជនប្រទេសមិត្ត កសាងជីវភាពថ្មី។ បោះទ័ពលើភូមិសាស្រ្ត​អាងថើយ ស្រុកកោះភូក្វឹក ខេត្តកៀងយ៉ាង បញ្ជាការដ្ឋានកងនាវាចរតំបន់៥ គឺជាកងកម្លាំងស្នូលអនុវត្តភារកិច្ចការពាររឹងមាំអធិបតេយ្យភាពតំបន់សមុទ្រ កោះតីណាមរបស់មាតុភូមិ។ ក្នុងបុព្វហេតុគ្រប់គ្រង និងការពារអធិបតេយ្យ សមុទ្រ កោះ ខ្ពង់រាប សមុទ្ររបស់មាតុភូមិ កម្មាភិបាល យុទ្ធជន បញ្ជាការដ្ឋាន កងនាវាចរតំបន់៥ បានប្តេជ្ញាចិត្ត ព្យាយាមទប់ស្កាត់បណ្តាសកម្មភាពឈ្លានពានរបស់បណ្តាអានុភាពអមិត្ត; ការពារនិងគាំទ្រ បណ្តាសកម្មភាពសេដ្ឋកិច្ច លើផ្លូវសមុទ្រ អនុវត្តល្អភារកិច្ចការបរទេសយោធា ស្វែងរកនិងសង្រ្គោះ; សហការជាមួយកម្លាំងសមត្ថកិច្ចនានា រក្សារឹងមាំអធិបតេយ្យ ប្រទេសជាតិ ប្រជាជាតិ; បង្កបរិយាកាស សន្តិភាព ឋិតថេរលើតំបន់សមុទ្រ កោះ តីណាមរបស់មាតុភូមិ។


ជាមួយនឹងការទទួលបាននូវយុទ្ធជ័យដ៏ត្រចះត្រចង់ជាច្រើន បញ្ជាការដ្ឋានកងនាវាចរតំបន់៥ មានកិត្តិយសទទួលបាននូវរង្វាន់ដ៏ខ្ពង់ខ្ពស់ជា ច្រើនរបស់បក្សនិងរដ្ឋយើង ព្រមទាំងទទួលបានគ្រឿងឥស្សរិយយស អង្គរ-ជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសមិត្តកម្ពុជា៕

​​​​​​​​​​​(TTXVN )   -   វ៉ាន់តឹន

ចែករំលែកអត្ថបទ