លោកវ៉ថាញ់ម៉ុង អនុប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹង៖ សរុបសិស្សជនជាតិភាគតិចភាគច្រើនគឺសិស្សជនជាតិខ្មែរ ត្រូវបានកៀរគរចូលរៀនចាប់ពីកម្រិតមតេ្តយ្យដល់មធ្យមសិក្សាចំណេះទូទៅគឺ៤.៥៨៤/១២៦.២៨៨រូប ស្រូបអត្រា៣,៦២% សម្រេចបទដ្ឋានតាមការកំណត់របស់ខេត្ត។
សាលាមធ្យមសិក្សាមូលដ្ឋានវីធ្វីសម្រេចបទដ្ឋានជាតិ។
លោកដុងវុាំងថាញ់ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជន ខេត្តហូវយ៉ាង រៀបរាប់៖ ការអនុវត្តន៍គោលនយោបាយអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលនៅតំបន់ជនជាតិ រយៈពេលកន្លង នៅខេត្តហូវយ៉ាង មានជំហានវិវឌ្ឍន៍យ៉ាងសកម្ម។ ប្រភពធនធានកម្មាភិបាល គ្រូបង្រៀន ជាជនរួមជាតិភាគតិចចូលរួមនៅតាមមូលដ្ឋានអប់រំលើភូមិសាស្រ្តខេត្ត ស្រូបអត្រាជិត១៧%នៃចំនួនកម្មាភិបាល គ្រូបង្រៀនរួមក្នុងទូទាំងខេត្ត។ ទន្ទឹមនឹងនោះ សិស្សជនរួមជាតិភាគតិចនៅទាំងបានទទួលផលពី គោលនយោបាយជម្រើសតាំងមហាវិទ្យាល័យបម្រុង។ល។ ផ្តើមពី គោលនយោបាយនានា ដូចពោលខាងលើបានរួមចំណែកលើកកម្ពស់ តុល្យភាពប្រជាបញ្ញា អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិយាយរួមនិងនៅតំបន់ ជនរួមជាតិភាគតិចនិយាយដោយឡែកតាមទិសដៅចីរភាពលំនឹង។
ទូទាំងខេត្តហូវយ៉ាង បច្ចុប្បន្នមានសាលាចំនួន១៣ ជាមួយនឹងថ្នាក់រៀនចំនួន៦៩ ដោយមានសិស្សចូលរៀនតាមកម្មវិធីឧភយភាសាវៀត-ខ្មែរ ចំនួន១.១៣៤រូប។ ក្រៅពីគោលនយោបាយឧបត្ថម្ភសៀវភៅពុម្ព ឯកសារស្រាវជ្រាវសៀវភៅសរសេរ ប៊ិចបម្រើការបង្រៀននិងរៀនអក្សរខ្មែរតាមកំណត់ខេត្តនៅទាំងអនុវត្តបានល្អនូវគោលនយោបាយឧបត្ថម្ភ ចំពោះកម្មាភិបាល គ្រូបង្រៀន បុគ្គលិកបំពេញការងារនៅតំបន់ជនរួមជាតិភាគតិច មានដូច៖ អនុវត្តអនុក្រឹត្យលេខ៦១/២០០៦/NĐ-CPរបស់ រដ្ឋាភិបាលស្តីពីគោលនយោបាយចំពោះគ្រូបង្រៀន កម្មាភិបាលគ្រប់គ្រងផ្នែកអប់រំបំពេញការងារនៅសាលាជំនាញនៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក ពិសេស;អនុក្រឹត្យលេខ១១៦/២០១០/NĐ-CPរបស់រដ្ឋាភិបាល ស្តីពីគោលនយោបាយចំពោះកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងអ្នកទទួលបៀវត្សក្នុងកងកម្លាំងប្រដាប់អាវុធដែលបំពេញការងារនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គម លំបាកពិសេស; ផ្តល់ជូនទស្សនាវដ្តី ដោយឥតគិតថ្លៃដល់សាលាឋិតនៅតំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកពិសេស បម្រើសិស្សតាមសេចក្តីសម្រេចចិត្តលេខ៩៧៥/QĐ-TTg; ឧបត្ថម្ភអង្ករដល់សិស្សអឌ្ឍអន្តេវាសិកជនជាតិភាគតិចតាមសេចក្តីសម្រេចចិត្តលេខ៣៦/២០១៣/QĐ-TTgរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ល។
តាមប្រសាសន៍លោកឡឹមវុាំងហ៊ុង ប្រធានការិយាល័យជនជាតិស្រុកឡុងម៉ី ឲ្យដឹង៖ អាស្រ័យខេត្តអនុវត្តបានល្អនូវគោលនយោបាយជនជាតិស្តីពីការអប់រំ ម៉្លោះហើយតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករគ្មាននៅស្ថានភាពសិស្សបោះបង់ការសិក្សាដោយគ្មានមូលហេតុ គុណភាពអប់រំនៅតំបន់ជនជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ៕
ហាថាញ់-មុនី