27/10/2015 - 14:27

ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម- កម្ពុជា

ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងការបរទេស ផាមប៊ិញមិញ និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកហោណាំហុង ជាសហប្រធាននៃសម័យប្រជុំលើកទី១៤ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត-បច្ចេកទេស។

តំណាងថ្នាក់ដឹកនាំទាំងពីរប្រទេសវៀតណាម-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ រូប​​ថត ះ​  VGT/ផាងហ្វាង។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុនរវាងប្រទេសទាំងពីរ មានជំហានអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ស្តីពីការតម្រង់ទិស និងបណ្តាវិធានការទាំងឡាយ សំដៅពង្រឹងជាងទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរក្នុងពេលអនាគត ភាគីទាំងពីរបានឯកភាព ជំរុញ កិច្ចសហប្រតិបត្តិការផ្នែកអប់រំដោយផ្តោតទៅលើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល; ជំរុញល្បឿនសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជ​កម្មនិងការវិនិយោគ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ឧបត្ថម្ភ​អាជីវកម្ម​នានា ដោះស្រាយការលំបាក​ ផ្សព្វផ្សាយដោយប្រសិទ្ធភាពនូវបណ្តា​គ្រោង​ការដែលបានផ្តល់អជ្ញាប័ណ្ណរួចហើយ  និងឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី។


ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាងទៀត ក្នុងបណ្តាវិស័យដូចជា៖ ធនធានបរិស្ថាន កសិ-រុក្ខ-នេសាទកម្ម ឋាមពលប្រេងឧស្ម័ន ពលកម្ម សុខាភិបាល។ល។ និងផ្សព្វផ្សាយអំពីការតភ្ជាប់ ខឿនសេដ្ឋកិច្ចទាំងពីរ ជាពិសេសគឺក្នុងវិស័យដឹកជញ្ជូនទូរគមនាគមន៍ ហិរញ្ញវត្ថុធនាគារនិងទេសចរណ៍។ ភាគីទាំងពីរបានអះអាងនិងប្តេជ្ញា ថានឹងឆាប់បង្ហើយការងារខណ្ឌសីមា បោះបង្គោលព្រំដែនលើដីគោក ដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការរួមគ្នា អភិវឌ្ឍ; ឯកភាពបន្តការសហប្រតិបត្តិការស្អិតល្មួតក្នុងការស្វែងរកអដ្ឋិធាតុ  និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ពីសារៈសំខាន់នៃការការពារនិងប្រើប្រាស់ជានិរន្តភាព ប្រភព ធនធានទឹកទន្លេមេគង្គ; បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងក្របខ័ណ្ឌ អនុមហាតំបន់ទន្លេមេគង្គបើកទូលាយ និងវេទិការអន្តរជាតិដទៃទៀត។

ថ្លែងការណ៍ក្នុងអង្គប្រជុំ ឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ ឲ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យនយោបាយសេដ្ឋកិច្ចវប្បធម៌ ជាពិសេសគឺ ក្នុងការរាជរដ្ឋាភិបាលកម្ពុជា ធានានូវផលប្រយោជន៍ស្របច្បាប់របស់អាណិកជនវៀតណាម កំពុងរស់នៅ ប្រទេសកម្ពុជា      សមស្របនឹងសេចក្ដីកំណត់និងក្រឹត្យច្បាប់របស់ប្រទេសកម្ពុជា  ឈរលើស្មារតីទំនាក់ទំនងជិតខាង មិត្តភាពរវាងប្រទេស ទាំងពីរក្នុងរយៈកាលកន្លង។

តំណាងឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោណាំហុង ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ឧបត្ថម្ភជាក់ស្តែង និងគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល និងប្រជនជនវៀតណាមក្នុងរយៈកាលកន្លង; ព្រមជាមួយនោះ ក៏បានអះអាងថា ក្រោយកិច្ចប្រជុំលើកនេះ ស្ថាប័នសមត្ថកិច្ចនានារបស់កម្ពុជានឹងបន្តការខិតខំផ្សព្វផ្សាយ បណ្តាវិធានការសំដៅធ្វើឲ្យជាក់ស្តែងជាងទៀតនូវកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ឆ្លងតាមរយៈនោះ រួមចំណែកពូនជ្រុំនូវចំណងទំនាក់ទំនងប្រវេណីវៀតណាម-កម្ពុជា ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែប្រសើរនិងឋិតថេរចីរកាល។

ស្របក្នុងឱកាសនេះ តំណាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃអង្គប្រជុំ ធ្វើជាមូលដ្ឋានសំខាន់សម្រាប់បណ្តាក្រសួង ផ្នែកនៃភាគីទាំងពីរ បន្តការផ្សព្វផ្សាយ សហប្រតិបត្តិការក្នុងពេលអនាគត ធ្វើឲ្យចំណងទំនាក់ទំនងជិតខាងល្អ ប្រសើរ មិត្តភាពប្រវេណី  សហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរ អង្វែងរវាងប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យោងកិច្ចព្រមព្រៀងនៃសម័យប្រជុំ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា លើកទី១៥ នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៦៕

ផាងហ្វាង (chinhphu.vn)-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ