មន្ទីរយុត្តិធម៌សហការជាមួយគណៈជនជាតិខេត្តសុកត្រាំង បានរៀបចំអង្គសន្និបាតផ្សព្វផ្សាយឯកសារច្បាប់ផ្សេងៗ ជូនដល់អ្នកមានប្រជាប្រិយភាពជាង៣០០រូបក្នុងជនរួមជាតិភាគតិចរបស់ខេត្ត។
អ្នកតំណាងទាំងឡាយចូលរួមអង្គសន្និបាត។
នៅក្នុងអង្គសន្និបាត អ្នកតំណាងទាំងឡាយបានស្តាប់របាយការណ៍ទាំងឡាយមានដូច៖ ច្បាប់ដីធ្លី ច្បាប់អាពាហ៍ពិពាហ៍ ច្បាប់ចរាចរណ៍ ផ្លូវគោក ច្បាប់ប្តឹងតវ៉ា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី។ល។
តាមប្រសាសន៍លោកស្រី ង្វៀងធីធូវឹង នាយិកាមន្ទីរយុត្តិធម៌ខេត្តសុកត្រាំង អង្គសន្និបាតសំដៅបំពាក់បំប៉នចំណេះដឹងខាងច្បាប់ជូនដល់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ គឺដើម្បីធ្វើជាមូលដ្ឋានសម្រាប់អ្នកមានប្រជាប្រិយភាព អនុវត្តឲ្យបានល្អការងារ ផ្សព្វផ្សាយចលនាប្រជាជនគោរព និងអនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ៕
លីធាន - សុផល