08/08/2016 - 16:14

អភិរក្សនិងអភិវឌ្ឍរបរតម្បាញហូលរបស់ជនជាតិស្ទៀង

ដើម្បី​អភិ​រក្ស​និង​អភិ​វឌ្ឍ​របរ​តម្បាញ​ហូល គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ប៊ិញ​ភឿក បាន​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​សេចក្តី​សម្រេច​ចិត្ត​លេខ​២៩៨ ៩/QĐ-UBND ស្តីពី​ផ្តល់​សច្ចា​ប័ន​លើ​គ្រោង​ការ​ "អភិ​រក្ស​និង​អភិ​វឌ្ឍ​របរ​តម្បាញ​ហូល​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ស្ទៀង លើ​ភូមិ​សាស្រ្ត​ស្រុក​ហើុង​​ក្វាង ដំ​ណាក់​កាល​២០១៦​-២០២០​"។

 ជនជាតិស្ទៀងនៅខេត្តប៊ិញភឿកត្បាញហូល។

យោង​តាម​សេចក្តី​សម្រេច​ចិត្ត ខេត្ត​បាន​ចំ​ណាយ​ថ​វិ​កា​៧,២​​ពាន់​លាន​​ដុង ដើម្បី​ជំ​នួយ​អនុ​វត្ត​គ្រោង​ការ នោះ​មិន​ទាន់​គិត​ដល់​ប្រ​ភព​ទុន​ដែល​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​នៅ​ឡើយ។ បច្ចុប្បន្ន ស្រុក​ហើុ​ង​ក្វាង ខេត្ត​ប៊ិញ​ភឿក មាន​ជន​ជាតិ​ស្ទៀង​រស់​នៅ​ជាង​១ពាន់​គ្រួ​សារ បាន​រក្សា​របរ​តម្បាញ​ហូល​ប្រ​ពៃ​ណី​ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ឃុំ​ទាំ​ង​ពីរ គឺ​ឃុំ​អាង​ខឿង ​និង​ឃុំ​ថាញ់​អាង។​បច្ចុ​ប្បន្ន ផ​លិត​ផល​សំ​ខាន់​មា​ន​ភួយ ក្រ​មា សម្លៀក​បំ​ពាក់​ដោយ​លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​នឹង​កន្លែង​ស្រូប​អត្រា​ជាង​៨០% នៅ​សល់​២០​%លក់​ចេញ​ទៅ​ក្រៅ​ខេត្ត​។

​បច្ចុ​ប្បន្ន គ្រួ​សារ​នី​មួយ​ៗ​មាន​ពល​ករ​-កា​រិ​នី​ពី​១-២​នាក់ ប្រ​កប​របរ​តម្បាញ​ហូល​ប្រ​ពៃ​ណី​ផ្ទៃ​ដី​សម្រាប់​បម្រើ​ការ​ផលិត​ចាប់​ពី​២-៤​ម៉ែត្រ​កា​រ៉េ​។ ការ​ផ្តុំ​កម្លាំង​ដើម្បី​ចូល​រួម​ត្បាញ​តាម​ក្រុម​សមា​គម​នៅ​មាន​កម្រិត​សព្វ​ថ្ងៃ​មាន​តែ​ក្រុម​សមា​គម​មួយ​នៅ​ភូមិ​ឡោ​អូ ឃុំ​ថាញ់​អាង​ប៉ុណ្ណោះ ដែល​ស​កម្ម​ភាព​តាម​ទម្រង់​រូប​ភាព​នៃ​ក្រុម​សហ​ការ​ផលិត​។ ភូមិ​ដ​ទៃ​ពី​នោះ មិន​ទាន់​មាន​កន្លែង​ផលិត​ប្រ​មូល​ផ្តុំ និង​កន្លែង​ឧទ្ទេស​នាម​ផលិត​ផល​នៅ​ឡើយ​ទេ​។ ពិ​សេស​គឺ​ផលិត​ផល​ដែល​ធ្វើ​បាន​មក​ពី​គ្រួ​សារ​នី​មួយ​ៗ​នៅ​មាន​ចំ​នួន​តិច អា​ស្រ័យ​ដោយ​មិន​ទាន់​មាន​ការ​វិ​និ​យោគ​លើ​ការ​ផលិត​វត្ថុ​ធាតុ​ដើម​និង​កសាង​មណ្ឌល​រោង​ជាង​។ល។

យោង​តាម​គ្រោង​ការ​ខេត្ត​ប៊ិញ​ភឿក​នឹង​មាន​ទិស​ដៅ​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ បង្កើត​និង​ទទួល​ស្គាល់​យ៉ាង​ហោច​ណាស់​ភូមិ​របរ​ចំ​នួន​ពីរ គឺ​នៅ​ឃុំ​អាង​ខឿង​និង​ឃុំ​ថាញ់​អាង​។ លុះ​ដល់​ឆ្នាំ​២០២០ បង្កើត​និង​ទទួល​ស្គាល់​ភូមិ​របរ​តម្បាញ​ហូល​ចំ​នួន​បី​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ហើុង​ក្វាង ទាក់​ទាញ​ពល​ករ​-កា​រិ​នី​នៅ​នឹង​កន្លែង​ច្រើន​កុះ​ករ សម្រេច​ពី​៤០​ដល់​៥០​%​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ស្ទៀង​ចូល​រួម​ក្នុង​ភូមិ​របរ​។ ក្រៅ​ពី​នេះ គ្រោង​ការ​ក៏​មាន​ទិស​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ពល​ករ​​-កា​រិ​នី​ប្រ​កប​របរ​តម្បាញ​ហូល​យ៉ាង​ហោច​ណាស់​ពី​២-៤​លាន​ដុង​/ខែ; បង្កើន​ចំ​​នួន​ពល​ករ​-កា​រិ​នី​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​សម្រេច​ពី​៦០​% ឡើង​ទៅ​និង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ប្រើ​ប្រាស់​ផលិត​ផល ឆ្លង​តាម​ប្រ​ព័ន្ធ​មាន​ដូច​៖ ទេស​ចរណ៍ ផ្សារ​ណាត់​កន្លែង​ឧទ្ទេស​នាម​ផលិ​តផល​ និង​ចុះ​កិច្ច​សន្យា​ដាក់​ពាក្យ​ទិញ​។ល។

របរ​តម្បាញ​ហូល​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ស្ទៀង​នៅ​ស្រុក​ហើុង​ក្វាង ពិត​ជា​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​និង​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។ អា​ស្រ័យ​ហេតុ​នោះ គប្បី​អភិ​រក្ស​និង​អភិ​វឌ្ឍ​របរ​តម្បាញ​ហូល សិប្ប​កម្ម​ប្រ​ពៃ​ណី​ទាំង​នេះ សំ​ដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​កិច្ច នៅ​តំ​បន់​ជន​រួម​ជាតិ​ស្ទៀង​និ​យាយ​ដោយ​ឡែក​និង​ខេត្ត​ប៊ិញ​ភឿក​និ​យាយ​រួម ហើយ​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​ទេស​ចរណ៍​ភូមិ​របរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​៕

មិញថាំង -លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​ប៊ិញ​ភឿក