22/09/2015 - 14:14

ក្រុងកឹងធើ ជនរួមជាតិបណ្តាជនជាតិភាគតិច រីករាយជឿជាក់ទៅលើការដឹកនាំរបស់បក្ស

ក្រុងកឹងធើ មានជនជាតិភាគតិចរួមរស់ជាមួយគ្នាដល់ទៅ២៧។ រយៈកាលកន្លង ក្រុងបានសកម្មអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋ វិនិយោគទុនឧបត្ថម្ភជូនជនជាតិភាគតិចលើភូមិសាស្រ្ត ឆ្លងតាមរយៈនោះ បានធើ្វឲ្យជីវភាពរបស់ជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានកែលម្អ រួមចំណែកពង្រឹង និងពង្រីកកម្លាំងមហាសាមគ្គីជនជាតិក្នុងការ កសាង និងអភិវឌ្ឍរបស់ក្រុង។

ជនរួមជាតិខ្មែរក្រុងកឹងធើ ចូលរួមទិវាវប្បធម៌កីឡានិង ទេសចរណ៍ខ្មែរណាមបូលើកទី VI - ឆ្នាំ ២០១៤។ 

សមមិត្ត ត្រឹងថាញ់ម៉ឹង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការ បក្សក្រុងកឹងធើ បានគូសបញ្ជក់៖ ក្រោមការដឹកនាំរបស់មជ្ឈិមបក្ស រដ្ឋា ភិបាល ប៉ុន្មានឆ្នាំកន្លង ក្រុងបានប្រកាសឲ្យប្រើនូវគោលការណ៍គោល​  នយោបាយជាច្រើនសម្រាប់ជនរួមជាតិ ប្រកបដោយលក្ខណៈល្អប្រសើរ លើគ្រប់វិស័យ ដូចជានយោបាយវប្បធម៌ សេដ្ឋកិច្ច-សង្គមកិច្ច ។ល។ ហើយរៀបចំអនុវត្តបានល្អដោយរូបភាពសម្បូរបែប សំដៅគិត គូរជីវភាពសម្ភារ និងស្មារតីជូនជនជាតិភាគតិច រួមចំណែកជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមកិច្ច ធានាសន្តិសុខ-ការពារប្រទេសនៅ កន្លែងដែលមានជនរួមជាតិរស់នៅកុះករ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រសើរជាង។ អនុវត្តសេចក្តីសម្រេចលេខ៧៤/២០០៨/QĐ-TTg របស់នាយករដ្ឋមន្រ្តី ក្រុងបានឧបត្ថម្ភមុខសញ្ញាជាង១.០០០លើកនាក់ ដោយសរុបប្រភពទុន អនុវត្តជាង១៣ពាន់លានដុង ដើម្បីដោះស្រាយដីនៅ ដីផលិតកម្មនិង ដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ។ រហូត មកទល់បច្ចុប្បន្ន ទិសដៅទាំងឡាយដូចជា៖ ដោះស្រាយដីនៅ បំបាត់ផ្ទះបណ្តោះ អាសន្ន កាត់បន្ថយភាពក្រីក្រ ស្តាប់វិទ្យុ មើលទូរទស្សន៍ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត កៀរគរកុមារគ្រប់អាយុចូលរៀន កាត់បន្ថយកុមារខ្វះអាហា រូបត្ថម្ភ កសាងកងជួរកម្មាភិបាលជនជាតិភាគតិចដែលក្រុង បានដាក់ចេញសុទ្ធតែសម្រេចបានលទ្ធផលល្អ។ ការងារកាត់បន្ថយ ភាពក្រីក្រ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិ និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តមានប្រសិទ្ធ ភាព ចំនួនគ្រួសារក្រក្នុងជនជាតិភាគតិចបានបន្ថយចុះគួរកត់សំគាល់។ ឆ្នាំ២០១១ ក្រុងមានគ្រួសារក្រីក្រ​១.៦៩២/៨.៦៦៥ ស្រូបអត្រាជិត២០% លើចំនួន សរុបនៃគ្រួសារជនជាតិភាគតិច;មកទល់បច្ចុប្បន្ន អត្រានេះ បន្ថយ​នៅ​តែ១១% លើចំនួនសរុបនៃគ្រួសារជនជាតិភាគតិច។


 រីឯវិស័យសកម្ម​ភាពវប្បធម៌ ទំនៀមទម្លាប់ ជំនឿ បង្រៀននិងរៀន អក្សរសាស្រ្តជាតិរបស់សហគមន៍បណ្តាជនជាតិភាគតិចនៅភូមិភាគ ក៏ទទួលបានការគោរពអត្តសញ្ញាណវប្បធម៌ តែងបានអភិរក្សនិងពង្រីក។ រៀងរាល់ឆ្នាំ ក្រុងបានចែកចាយថវិការាប់រយលានដុង ឧបត្ថម្ភវត្តខ្មែរជា ច្រើន កសាងឈាបនដ្ឋាន ជួសជុលវត្ត កសាងអគារមហាសាមគ្គី ប្រ គេនទូក-ង ភ្លេងពិណពាទ្យ។ ជាពិសេស ក្នុងឱកាសបុណ្យទានរបស់ ជនរួមជាតិ ថ្នាក់ដឹកនាំនិងអង្គការមហាជននានា តែងរៀបចំទៅសួរសុខ ទុក្ខ អបអរជូនអំណោយ បង្កគ្រប់លក្ខណៈដើម្បីជនជាតិភាគតិច បានប្រជុំជីវកិច្ចតាមទំនៀមទម្លាប់ ប្រវេណីសំដៅរក្សានិងពង្រីកនូវកេរដំ ណែលវប្បធម៌នៃជនជាតិនីមួយៗ កសាងចំណងសាមគ្គី ផ្សារភ្ជាប់ បណ្តាជនជាតិលើភូមិសាស្រ្ត។ ក្នុងប៉ុន្មានឆ្នាំកន្លង ដោយអនុវត្តខ្ជាប់ ខ្ជួននូវការដឹកនាំ ចង្អុលការរបស់មជ្ឈិម គណៈកម្មាធិការបក្ស គណៈ កម្មាធិការប្រជាជនក្រុង បានផ្តុំកម្លាំងចង្អុលការមន្ទីរ ផ្នែកនានា របស់ ក្រុង បង្កើនការសហការពង្រីកតួនាទីរបស់ព្រះសង្ឃ អាចារ្យ គណៈកម្ម ការវត្តនិងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិ ដើម្បីផ្សព្វផ្សាយចល នាប្រជាជនរស់ និងធ្វើការតាមរដ្ឋធម្មនុញ្ញនិងក្រឹត្យច្បាប់ បង្កើនការប្រុង ប្រយ័ត្នចំពោះឧបាយកលរបស់អានុភាពអមិត្ត មួលបង្កាច់ប្រវត្តិសាស្រ្ត អំពីជនជាតិ ពញ្ញាក់កំហឹងជនជាតិ នាំឲ្យបែកបាក់ បំផ្លាញធ្លុងមហា សាមគ្គីជនជាតិ រួមចំណែករក្សាខ្ជាប់សន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្តិភាពសង្គម។

 
សមមិត្តត្រឹងក្វឹកត្រុង អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស ក្រុងកឹងធើ ប្ដេជ្ញា៖ "ការងារជនជាតិ ការអនុវត្តន៍គោលនយោបាយជន ជាតិ គឺជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល និងលើគ្រប់វិស័យ សំដៅធ្វើឲ្យជាក់ច្បាស់នូវទស្សនៈ គោលមាគា៌ គោលនយោបាយ​របស់​បក្ស រដ្ឋអំពីការងារជនជាតិ ព្រោះហេតុនោះបានជាការសហការ ស៊ីសង្វាក់គ្នានិងព្រមៗគា្ន រវាងមន្ទីរ ផ្នែក អង្គការមហាជននានា ប្រកប ដោយភាពជាក់ស្ដែង និងសមស្រប បានលើកស្ទួយជីវភាពស្មារតី កាត់ បន្ថយភាពក្រីក្រដោយចីរភាពក្នុងជនជាតិភាគតិច។ អាស្រ័យមានជំ នឿលើការដឹកនាំរបស់បក្ស ជនរួមជាតិបណ្តាជនជាតិនៅក្រុងកឹងធើ បានបញ្ចេញកម្លាំងរៀនសូត្រនិងពលកម្ម សាមគ្គីឯកភាព ពង្រីកនូវ សក្ដានុភាព ប្រៀបខ្លាំង បង្កបាននូវប្រៀបនិងកម្លាំងថ្មី ជំរុញឲ្យមានការ អភិវឌ្ឍន៍ដោយចីរភាពលើគ្រប់វិស័យ និងរួមចំណែកក្នុងការអភិវឌ្ឍន៍ រួមក្នុងទូទាំងប្រទេស"

តឹងភុក-វ៉ាន់តឹន

ចែករំលែកអត្ថបទ