ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ទើបសំណូមពរដល់ខេត្ត ក្រុងនានា អាទិភាពរៀបចំសមោសរបុណ្យត្រុងធូឆ្នាំ២០១៥ ឲ្យកុមារលេងកម្សាន្ត ជាមួយនឹងសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយ នៅសហគមន៍ភូមិ ស្រុក ប្រជុំតាំងទីលំនៅ។ល។
រូបភាពពត៌នា។ យោងៈគីមថាញ់ (បក្សកុម្មុយនិស្តវៀណាម)
ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ការរៀបចំបុណ្យត្រុងធូ គឺជាប្រវេណីល្អប្រសើរ ព្រមជាមួយនោះ ក៏ស្តែងឡើងនូវការយកចិត្តទុកដាក់និងជាភារកិច្ចរបស់បក្ស រដ្ឋ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក អង្គការមហាជន អង្គការសង្គមនិងគ្រួសារនានាចំពោះកុមារ។ ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច សំណូមពរគណៈកម្មាធិការប្រ ជាជនខេត្ត ក្រុងនានាធានាឲ្យកុមារគ្រប់រូបទទួលបុណ្យត្រុងធូ សប្បាយ រីករាយ និងចលនាអង្គការ ឯកជននានាជំនួយថវិកា អំណោយនិងរៀប ចំទៅសួរសុខទុក្ខជូនអំណោយដល់កុមារ ដែលមានស្ថានភាពលំបាកពិសេស កុមារជាកូនចៅរបស់គ្រួសារឋិតក្នុងក្របខ័ណ្ឌគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារនៅតំបន់ព្រំដែន កោះ សមុទ្រ តំបន់ជ្រៅ តំបន់ធ្ងាយនាឱកាសបុណ្យត្រុងធូ។
ពិសេស ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច សំណូមពរគណៈ កម្មាធិការប្រជាជនខេត្ត ក្រុងនានាអាទិភាពរៀបចំសមោសរបុណ្យត្រុងធូ សម្រាប់កុមារលេងកម្សាន្ត ជាមួយនឹងសកម្មភាពវប្បធម៌ ល្បែងប្រជាប្រិយ នៅសហគមន៍ ភូមិ ស្រុក ប្រជុំតាំងទីលំនៅដោយសុវត្ថិភាព ជាក់ស្តែង ប្រិតសំចៃ មិនបង្អួតរូបភាព ដើម្បីកុមារជាច្រើនបានចូលរួម ព្រមទាំងអប់រំកុមាររក្សាអត្តសញ្ញាណជាតិ។ បណ្តាព្រឹត្តិការណ៍ សកម្មភាពទាំងនេះ គប្បីបង្កលក្ខណសម្បត្តិដើម្បីកុមារស្តែងឡើងនូវភាព សប្បាយរីករាយ និងទំនាក់ទំនងពីបំណងប្រាថ្នារបស់ខ្លួននៅចំពោះមុខមិត្តភក្តិនិងមនុស្សធំ។ ទន្ទឹមនឹងនោះ ត្រូវបង្កើនសារគមនាគមន៍ស កម្មភាពរៀបចំបុណ្យត្រុងធូឲ្យកុមារលេងកម្សាន្តនៅភូមិភាគ ច្បាប់គោលនយោបាយ កម្មវិធីសម្រាប់កុមារ បង្ការទប់ស្កាត់ការបៀតបៀនអំពើហិង្សា និងបង្ការគ្រោះថ្នាក់ស្លាកស្នាមលើកុមារ ស្ងើចសរសើរគំរូ មនុស្សល្អ ការងារល្អ ដើម្បីកុមាររិះគន់ ថ្កោលទោស ទង្វើខ្វះការទទួល ខុសត្រូវបំពានសិទ្ធិកុមារ។
ក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ក៏សំណូមពរ គប្បីពិនិត្យពិច័យអនាម័យសុវត្ថិភាពម្ហូបអាហារ ពិសេសគឺ ម្ហូបអាហារបម្រើនៅថ្ងៃបុណ្យត្រុងធូ ម្ហូបអាហារសម្រាប់កុមារ ទប់ស្កាត់និងវិនិច្ឆ័យទាន់ពេលនៅរាល់ករណីលក់ដូរនូវវប្បធម៌ភ័ណ្ឌ ប្រដាប់ក្មេងលេង ល្បែងលេង គុណភាពអន់ មានជាតិពុល គ្រោះថ្នាក់មិនសមស្របនឹងវ័យកុមារ...៕
យោងៈគីមថាញ់(បក្សកុម្មុយនិស្តវៀតណាម) ប្រែសម្រួល៖ មុនី