ក្រសួងអប់រំនិងបណ្ដុះបណ្ដាល បានចេញសេចក្ដីប្រកាសជាសាធារណៈនូវលក្ខន្តិកៈជម្រើសសិស្សមហាវិទ្យាល័យប្រព័ន្ធរៀបរយ; ជម្រើសសិស្សអនុមហាវិទ្យាល័យក្រុមមុខវិជ្ជាបណ្ដុះបណ្ដាលគ្រូបង្រៀនប្រព័ន្ធរៀបរយ។ ឆ្លងតាមរយៈនោះ ឆ្នាំ២០១៧ក្រសួងអប់រំនិងបណ្ដុះបណ្ដាល នឹងបន្តការកំណត់ច្បាស់កម្រិតធានាគុណភាពប្រឡងចូលមហាវិទ្យាល័យ ដើម្បីមហាវិទ្យាល័យនីមួយៗកសាងគម្រោងជម្រើសសិស្ស។
វគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅ។
ចាប់ពីឆ្នាំ២០១៨ឡើងទៅ ខណៈពេលមហាវិទ្យាល័យនីមួយៗ បានផ្សព្វផ្សាយរួចរាល់និងធ្វើឲ្យសុក្រិតនូវរាល់សេចក្ដីប្រកាសតាមការកំណត់នៃលក្ខន្តិកៈនេះ មហាវិទ្យាល័យនីមួយៗ គប្បីកំណត់ច្បាស់កម្រិតធានាគុណភាពប្រឡងចូលមហាវិទ្យាល័យរបស់ខ្លួន។ មហាវិទ្យាល័យឋិតនៅលើភូមិសាស្រ្តខេត្តនានា ចំណុះតំបន់តីបាក់តីង្វៀននិងតីណាមបូ ត្រូវបានពិនិត្យជម្រើសសិស្សដែលមានបញ្ជីគ្រួសារស្នាក់នៅជានិច្ច ពី៣ឆ្នាំឡើងទៅរៀន៣ឆ្នាំបន្តបន្ទាប់ និងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅនៅខេត្តនានា ចំណុះតំបន់នេះ ដោយលទ្ធផលនៃការប្រឡង (សរុបពិន្ទុ៣វិញ្ញាសានៃសមាយោគដើម្បីពិនិត្យជម្រើស) ទាបជាងកម្រិតធានាគុណភាពពិន្ទុប្រឡងចូល១,០ (តាមលំដាប់ពិន្ទុ១០) និងត្រូវអប់រំបន្ថែមចំណេះដឹងមួយវគ្គសិក្សាមុននឹងចូលរៀន។ កម្មវិធីអប់រំបន្ថែមចំណេះដឹង អាស្រ័យវិទ្យាធិការមហាវិទ្យាល័យជាអ្នកកំណត់។
យោងតាមលក្ខន្តិកៈជម្រើសសិស្សដែលទើបប្រកាសជាធរមាន បេក្ខសិស្សត្រូវបានចុះឈ្មោះពិនិត្យជម្រើសដោយមិនកំណត់ចំនួនគោលបំណងសិក្សាចំនួនសាលា ប៉ុន្តែត្រូវរៀបចំគោលបំណងសិក្សាទៅតាមលំដាប់លំដោយអាទិភាពពីខ្ពស់មកទាប (គោលបំណងទី១ គឺជាគោលបំណងខ្ពស់បំផុត)។ ជម្រើសលើកទី១ ចំពោះមហាវិទ្យាល័យ មុខវិជ្ជានីមួយៗ បេក្ខសិស្សត្រូវបានពិនិត្យជម្រើសស្មើភាពទៅតាមលទ្ធផលនៃការប្រឡង មិនបែងចែកលំដាប់អាទិភាពនៃគោលបំណងសិក្សាដែលបានចុះឈ្មោះ។ ចំពោះបេក្ខសិស្សប្រសិនបើចុះឈ្មោះច្រើនមហាវិទ្យាល័យ ឬច្រើនមុខវិជ្ជា នោះការពិនិត្យជម្រើសត្រូវបានអនុវត្តដោយផ្អែកលើលំដាប់អាទិភាពនៃគោលបំណងសិក្សា។ បេក្ខសិស្សអាចជាប់តែមួយជម្រើសក្នុងគោលបំណងដែលអាទិភាពជាងគេ ក្នុងបញ្ជីគោលបំណងដែលបានចុះឈ្មោះ។ បេក្ខសិស្សដែលចុះឈ្មោះពិនិត្យជម្រើសចូលរៀនមហាវិទ្យាល័យចំណុះក្រសួងនគរបាលក្រសួងការពារប្រទេស ក្រៅពីសេចក្ដីកំណត់ទាំងនេះ គប្បីអនុវត្តទៅតាមសេចក្ដីកំណត់ដទៃទៀត និងសេចក្ដីណែនាំរបស់ក្រសួងពាក់ព័ន្ធ។ ពិន្ទុពិនិត្យជម្រើស គឺសរុបពិន្ទុវិញ្ញាសាប្រឡងតាមលំដាប់ពិន្ទុ១០ ទៅតាមវិញ្ញាសាប្រឡងនីមួយៗ នៃសមាយោគពិនិត្យជម្រើសនីមួយៗ ហើយត្រូវបានបំពេញគម្រប់ដល់០,២៥ពិន្ទុ បូកនឹងពិន្ទុអាទិភាពមុខសញ្ញាតំបន់។ ប្រសិនបេក្ខសិស្សមានពិន្ទុពិនិត្យជម្រើសស្មើគ្នានៅក្នុងតារាងឈ្មោះចុងក្រោយនឹងជ្រើសយកបេក្ខសិស្សដែលចុះឈ្មោះពិនិត្យជម្រើសគោលបំណងអាទិភាពខ្ពស់ជាង និងផ្អែកលើលក្ខណសម្បត្តិបន្ទាប់បន្សំដែលមហាវិទ្យាល័យនីមួយៗបានចេញសេចក្ដីប្រកាស។ ទន្ទឹមនឹងនោះ បេក្ខសិស្សអាចនឹងកែសម្រួលគោលបំណងសិក្សា បន្ទាប់ពីមានលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ។ ជាក់ស្ដែងដើម្បីពិនិត្យជម្រើសលើកទី១ បេក្ខសិស្សត្រូវដាក់ពាក្យចុះឈ្មោះពិនិត្យជម្រើសរួមជាមួយនឹងសំណុំបែបបទចុះឈ្មោះប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ តាមសេចក្ដីកំណត់របស់មន្ទីរអប់រំនិងបណ្ដុះបណ្ដាល។ រាល់ការពិនិត្យជម្រើសបន្ថែម បេក្ខសិស្សធ្វើការចុះឈ្មោះពិនិត្យជម្រើសនិងបង់កម្រៃតាមការកំណត់របស់សាលា។ បន្ទាប់ពីមានលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ បេក្ខសិស្សមានសិទ្ធិកែសម្រួលគោលបំណងសិក្សាក្នុងអំឡុងពេលកំណត់ដោយបែបបទភ្ជាប់ប្រព័ន្ធ (មិនចាំបាច់ផ្ញើសំណុំបែបបទតាមរយៈប្រៃសនីយ៍ ឬក៏មកដាក់ពាក្យនៅនឹងសាលាឡើយ)។ បេក្ខសិស្សដែលជាប់ជម្រើសត្រូវមកបញ្ជាក់ការចុះឈ្មោះចូលរៀនតាមពេលកំណត់ដោយការផ្ញើច្បាប់ដើមលិខិត ទទួលស្គាល់លទ្ធផលនៃការប្រឡងឲ្យមហាវិទ្យាល័យ តាមរយៈប្រអប់សំបុត្រធានារហ័សឬក៏ដាក់ពាក្យដោយរបៀបផ្សេង អាស្រ័យមហាវិទ្យាល័យដាក់ចេញ។ ហួសរយៈកាលកំណត់នេះ ប្រសិនបើបេក្ខសិស្សមិនបានមកបញ្ជាក់ការចុះឈ្មោះចូលរៀនតាមពេលកំណត់ទេ ចាត់ទុកជាមោឃៈហើយសាលានឹងពិនិត្យជម្រើសបេក្ខសិស្សផ្សេងមកបំពេញបន្ថែម។ ការពិនិត្យជម្រើសបំពេញបន្ថែមនេះ អាចនឹងធ្វើឡើងមួយលើកឬក៏ច្រើនលើក។ ពេលបញ្ចប់ការពិនិត្យជម្រើសមួយលើកៗ មហាវិទ្យាល័យត្រូវប្រកាសជាសាធារណៈលើប្រព័ន្ធព័ត៌មានរបស់មហាវិទ្យាល័យ និងប្រព័ន្ធព័ត៌មានមហាជនអំពីពិន្ទុជាប់ជម្រើស បញ្ជីឈ្មោះបេក្ខសិស្សជាប់ជម្រើស។ មហាវិទ្យាល័យនីមួយៗអាចធ្វើការជម្រើសសិស្សច្រើនលើកប្រចាំឆ្នាំ។
យោងតាមការកំណត់ចំពោះសាលាដែលប្រើប្រាស់សមាយោគវិញ្ញាសាប្រឡងថ្មី ក្រៅពីប្លុកប្រឡងតាមបែបប្រពៃណី (ប្លុកប្រឡងដែលមហាវិទ្យាល័យធ្លាប់ដំណើរការចាប់ពីឆ្នាំ២០១៤ត្រឡប់មកក្រោយ) ដើម្បីពិនិត្យជម្រើសក្នុងមួយផ្នែកតម្រូវការតិចបំផុត២៥%នៃភាគកម្រិតរបស់ផ្នែកនោះដើម្បីពិនិត្យជម្រើសតាមប្លុកប្រឡងតាមបែបប្រពៃណី។ សេចក្ដីកំណត់នេះ ត្រូវបានអនុវត្តតែក្នុងឆ្នាំ២០១៧។ ការបន្ថែមសមាយោគវិញ្ញាសាប្រឡងថ្មី ដើម្បីពិនិត្យជម្រើសត្រូវបានអនុវត្តតាមគោលការណ៍ៈ យកលទ្ធផលនៃការប្រឡងក្នុង៣វិញ្ញាសា ក្នុងនោះយកតិចបំផុតមួយវិញ្ញាសាក្នុងចំណោមវិញ្ញាសាពីរ គឺគណិតវិទ្យានិងនិរុត្តិសាស្រ្តដើម្បីពិនិត្យជម្រើស។ វិញ្ញាសាប្រឡងត្រូវបានដាក់ចូលក្នុងសមាយោគវិញ្ញាសាប្រឡងដើម្បីពិនិត្យជម្រើស គប្បីភ្ជាប់នឹងតម្រូវការរបស់ផ្នែកបណ្ដុះបណ្ដាលដោយមិនប្រើប្រាស់សមាយោគវិញ្ញាសា ប្រឡងច្រើនជាង៤វិញ្ញាសាដើម្បីពិនិត្យជម្រើសសម្រាប់មួយផ្នែក។ចំពោះមហាវិទ្យាល័យផ្នែកទេពកោសល្យ យកលទ្ធផលនៃការប្រឡង៣វិញ្ញាសា ក្នុងនោះយកតិចបំផុតមួយវិញ្ញាសា គឺគណិតវិទ្យាឬនិរុត្តិសាស្រ្ត បូកជាមួយនឹងលទ្ធផលនៃការប្រឡងទេពកោសល្យ ដើម្បីពិនិត្យជម្រើស។ ផ្អែកទៅតាមតម្រូវការរបស់មុខវិជ្ជាបណ្ដុះបណ្ដាលមហាវិទ្យាល័យនីមួយៗ អាចនឹងធ្វើការកំណត់វិញ្ញាសាប្រឡងមួយណាសំខាន់ជាងគេដែលត្រូវគុណនឹងមេគុណ ដើម្បីពិនិត្យជម្រើស។ យោងតាមលក្ខន្តិកៈដែលទើបប្រកាសជាធរមាន មហាវិទ្យាល័យនីមួយៗ អាចមិនយកលទ្ធផលនៃការប្រឡងមធ្យមសិក្សាចំណេះទូទៅ ដើម្បីជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ ឆ្នាំ២០១៧ គឺអាចពិនិត្យជម្រើសតាមរយៈសិក្ខាគារិកឬក៏ចាត់ចែងប្រឡងដោយឡែក។ ចំពោះគម្រោងពិនិត្យជម្រើសតាមរយៈសិក្ខាគារិកកម្រិតធានាគុណភាពជាប់ជម្រើស និងពិន្ទុមធ្យមភាគនៃវិញ្ញាសានីមួយៗ ក្នុងសមាយោគវិញ្ញាសាសម្រាប់យកមកធ្វើការពិនិត្យជម្រើសឬពិន្ទុមធ្យមភាគនៃវិញ្ញាសានីមួយៗ សម្រាប់យកមកធ្វើការពិនិត្យជម្រើសមិនតិចជាង៦,០ពិន្ទុ សម្រាប់កម្រិតមហាវិទ្យាល័យ(តាមលំដាប់ពិន្ទុ១០)។ មហាវិទ្យាល័យឋិតនៅលើភូមិសាស្រ្តខេត្តព្រំដែន តំបន់មានលក្ខណសម្បត្តិសេដ្ឋកិច្ច- សង្គមលំបាកពិសេស អាចនឹងពិនិត្យជម្រើសសិស្សដែលមានបញ្ជីគ្រួសារស្នាក់នៅជានិច្ចពី៣ឆ្នាំឡើងទៅ រៀន៣ឆ្នាំបន្តបន្ទាប់ និងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅនៅបណ្ដាខេត្ត និងភូមិភាគទាំងនេះ ដោយយកកម្រិតទាបជាង០,៥ពិន្ទុ៕
យោងតាម ប្រែសម្រួលៈពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។