12/06/2017 - 16:14

សិល្បករឆ្នើម ចៅណឹង

ទោះបីវ័យកាន់តែចាស់ កម្លាំងខ្សោយក៏ពិតមែន ប៉ុន្តែសិល្បករឆ្នើមចៅណឹង នៅភូមិភឿកឡើយ ឃុំអូរឡឹម ស្រុក​ទ្រីតូង ខេត្តអាងយ៉ាង នៅតែខ្វល់ខ្វាយក្នុងការងារអភិរក្ស និងពង្រីកសិល្បៈចម្រៀងចាប៉ីដងវែង ដែលជាបេតិក​ភណ្ឌវប្បធម៌អរូបីជាតិជានិច្ច។

គ្រួសារសិល្បករឆ្នើមចៅណឹង។

សិល្ប​ករ​ឆ្នើម ចៅ​ណឹង​ល្បី​ឈ្មោះ​ទូ​ទាំង​តំ​បន់​បៃ​ណូយ ដោយ​មាន​ទេព​កោ​សល្យ​ខាង​សិល្បៈ​ចម្រៀង​ចា​ប៉ី​ដង​វែង​។ លោក​អ៊ំ​បាន​ចូល​រួម​សំ​ដែង​ជា​ច្រើន លើក​ក្នុង​ពិ​ធី​ប្រ​ឡង​ពិ​ធី​មហោ​ស្រព​សិល្បៈ ហើយ​ទ​ទួល​បាន​បណ្ណ​សរ​សើរ លិ​ខិត​សរ​សើរ​ជា​ច្រើន​។ មាន​ដូច​មេ​ដាយ​មាស​ក្នុង​ទិ​វា​បុណ្យ​វប្ប​ធម៌​-កី​ឡា​ជន​ជាតិ​ខ្មែរ​លើក​ទី​២ ឆ្នាំ​២០០៣ នៅខេត្ត​កៀង​យ៉ាង ទទួល​បាន​រង្វាន់​A ក្នុង​ទិ​វា​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ហា​ណូយ ឆ្នាំ​២០០៣ ។ល។ ឆ្នាំ​២០១៥ លោក​អ៊ំ​ចៅ​ណឹង មាន​កិត្តិ​យស​បាន​ប្រ​ធាន​រដ្ឋ​ប្រ​គល់​ជូន​កិត្តិ​នាម​ជា​សិល្ប​ករ​ឆ្នើម​។

បងស្រីនាងសាម៉ន កូនស្រីម្នាក់គត់របស់សិល្បករឆ្នើម ចៅណឹង ឲ្យដឹង ៖  "ឪពុកនាងខ្ញុំតែងយកចិត្តទុកដាក់ទៅលើសិល្បៈចម្រៀងចាប៉ី ដោយចាត់ទុកទម្រង់សិល្បៈនេះប្រៀបដូចជាសាច់ឈាមរបស់ខ្លួនអ៊ីចឹង ។ មិនតែប៉ុណ្ណោះ គាត់នៅទាំងមានបំណងឲ្យកូនរបស់នាងខ្ញុំនេះចេះ ដេញចាប៉ី ដើម្បីស្នងបន្តរូបគាត់និងមានបំណងឲ្យក្មេងៗជំនាន់ក្រោយ យល់ដឹងថា នេះជាសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរគប្បីអភិរក្ស"។ ប្អូនចៅសីសំណាង ជាចៅរបស់សិល្បករឆ្នើមចៅណឹង បច្ចុប្បន្ន ទើបតែចេះដេញចាប៉ីដងវែងបានខ្លះៗ ប្អូនកំពុងតែសង្វាតហាត់រៀនបន្ត ដើម្បីសម្រេចតាមបំណងជីតារបស់ខ្លួន។ ប្អូនសំណាង ឲ្យដឹង៖ "កាលពីនៅតូច ខ្ញុំចូលចិត្តមើលសំដែងសិល្បៈ ពិសេសគឺចម្រៀងចាប៉ី។ ខ្ញុំមានបំ ណងស្នងបន្តសិល្បៈប្រវេណីនេះ សព្វថ្ងៃខ្ញុំចេះដេញបានខ្លះៗហើយ។ តទៅមុខ ខ្ញុំនឹងខិតខំរៀនច្រៀង ដើម្បីមិនឲ្យខកបំណងរបស់ជីតាខ្ញុំ ឡើយ "។

ពិនិត្យឃើញ ការបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីអភិរក្សនិងពង្រីក សិល្បៈចម្រៀង ចាប៉ី ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ គឺជាបញ្ហាចាំបាច់។ ចាប់ពីឆ្នាំ២០១៤មកទល់បច្ចុប្បន្ន មន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ ខេត្តអាងយ៉ាង បានរៀបចំបើកថ្នាក់បង្រៀនចម្រៀងចាប៉ីជូនយុវជនខ្មែរដែលមានទេពកោសល្យនៅឃុំអូរឡឹម ស្រុកទ្រីតូងបាន២លើក ក្នុង១លើកៗមានរយៈពេលជាង២ខែ។ ការបង្រៀនក្នុងលើកដំបូង អា ស្រ័យសិល្បករឆ្នើមចៅណឹង បង្ហាត់បង្រៀនមានសិស្សចូលរៀន៦រូប។ លើកទី២ ទើបតែបិទវគ្គកាលពីខែមករា ឆ្នាំ២០១៧ អាស្រ័យសិល្បករ ចៅហ៊ុន ក៏ជាសិស្សរបស់សិល្បករឆ្នើមចៅណឹងផងដែរ ទទួលបន្ទុកបង្ហាត់បង្រៀន ឃើញថាសម្រេចបានជោគជ័យល្អប្រសើរ មានសិស្ស ១០រូបរៀនបានសម្រេចយ៉ាងវិសេសកម្មវិធីសិក្សា ជាពិសេសមានសិស្សស្រី១រូប។

លោកចៅសុខផាយ កម្មាភិបាលវប្បធម៌ឃុំអូរឡឹម ទទួលបន្ទុកគ្រប់គ្រងថ្នាក់រៀនចម្រៀងចាប៉ី ឲ្យតម្លៃ៖ "សិល្បករឆ្នើមចៅណឹង បានរួមចំ ណែកយ៉ាងធំធេងក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌សិល្បៈប្រវេណីរបស់ជនជាតិ។ ឆ្លងតាមរយៈថ្នាក់រៀន ចម្រៀងចាប៉ីដែលភូមិភាគ បានបើកបណ្តុះបណ្តាលរយៈពេលកន្លង បាននាំមកនូវលទ្ធផលល្អប្រ សើរ តទៅមុខលែងបារម្ភអំពីសិល្បៈនេះរងការសាបសូន្យហើយ៕

កែវសម្ផស្ស - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នាងសាម៉ន