តាមក្រសួងអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង សម្រេចបទដ្ឋាន ឧត្តានកម្មអប់រំមតេ្តយ្យសម្រាប់កុមារអាយុ៥ឆ្នាំ។ ជាក់ស្តែងគឺខេត្តមានឃុំ សង្កាត់ ទីប្រជុំជន១០៧/១០៩ និងស្រុកក្រុង៨/៨សម្រេចបទដ្ឋាន ឧត្តានកម្មអប់រំមត្តេយ្យសម្រាប់កុមារអាយុ៥ឆ្នាំតាមការកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
សាលាមត្តេយ្យហ្វាម៉ី ស្រុកតាមប៊ិញ ខេត្តវិញឡុងសម្រេច បទដ្ឋានឧត្តានកម្មអប់រំមត្តេយ្យ។
លោកង្វៀនបាមិញ ប្រធាននាយកដ្ឋានអប់រំមត្តេយ្យ (ក្រសួងអប់រំនិងបណ្តុះបណ្តាល) ឲ្យតម្លៃ៖ ខេត្តវិញឡុង អនុវត្តបានល្អនូវការងារឧត្តានកម្មអប់រំមត្តេយ្យសម្រាប់កុមារអាយុ៥ឆ្នាំ សម្រេចតាមការកំណត់ដើម្បីទទួលស្គាល់សម្រេចបទដ្ឋានអប់រំមត្តេយ្យសម្រាប់កុមារអាយុ៥ ឆ្នាំនៅខែសីហា ឆ្នាំ២០១៦។ រយៈកាលកន្លង គណៈផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត មានគោលការណ៍ ផែនការច្បាស់លាស់ និងជាក់ស្តែង ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវការងារឧត្តានកម្មអប់រំមត្តេយ្យសម្រាប់កុមារអាយុ៥ឆ្នាំ។ ឆ្លងតាមរយៈនោះជាជំហានៗ ពង្រីកទាំងទ្រង់ទ្រាយនិងគុណភាពនូវអគារសិក្សា គ្រឿងបរិក្ខារបង្ហាត់បង្រៀននិងរបស់ក្មេងលេងកម្សាន្ត។ល។ ពិសេសខេត្តមានគោលការណ៍រៀបចំ អ្នកថែទាំបន្ថែម ដើម្បីជួយសម្រាលកិច្ចការដល់គ្រូបង្រៀនមត្តេយ្យ។
នៅពេលខាងមុខ គណៈចង្អុលការឧត្តានកម្មអប់រំមត្តេយ្យសម្រាប់កុមារអាយុឆ្នាំ ខេត្តវិញឡុង នឹងបន្តការយកចិត្តទុកដាក់កសាងគម្រោងប្រព័ន្ធសាលា ថ្នាក់រៀនដើម្បីកាត់បន្ថយសាលារាយរង ក្នុងនោះ ត្រូវមានដំណោះស្រាយពង្រីកផ្ទៃដីសង់សាលាមត្តេយ្យ តាមខ្នាតរបស់ក្រសួងសំណង់។ល។ ខេត្តផ្តោតការយកចិត្តទុកដាក់បំប៉នជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនកម្រិតវិជ្ជាជីវៈជូនកងជួរកម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀននៅមូលដ្ឋានអប់រំមត្តេយ្យមានលក្ខឋានរបបគ្រប់គ្រង ក៏ដូចជាការផ្តល់ប្រយោជន៍សមហេតុសមផលចំពោះកងជួរអ្នកថែទាំកុមារនៅតាមមូលដ្ឋានមត្តេយ្យ បន្តការអនុវត្តន៍បានល្អនូវការងារសង្គមូបនីយកម្មអប់រំ លើកទឹកចិត្តនិងឧបត្ថម្ភប្រព័ន្ធអប់រំមត្តេយ្យឯកជន។
រយៈកាល៥ឆ្នាំកន្លង ខេត្តវិញឡុងវិនិយោគទុនជាង៤២៧ពាន់លានដុង ដើម្បីអភិវឌ្ឍប្រព័ន្ធអគាសិក្សានិងបំប៉នកងជួរគ្រូបង្រៀន។ មកទល់នឹងពេលនេះ ទូទាំងខេត្តមានអគារសិក្សា៥០០បន្ទប់សម្រាប់ថ្នាក់មត្តេយ្យ អាយុ៥ឆ្នាំ ត្រូវបានសាងសង់រឹងមាំឬពាក់កណ្តាលរឹងមាំ សុវត្ថិភាពធានាផ្ទៃដី និងពន្លឺឲ្យសិស្សមានអគារសិក្សា៤៥៨ បន្ទប់សម្រាប់កុមារអាយុ៥ឆ្នាំ (៩១,៦%) មានរបស់ក្មេងលេងកម្សាន្តគ្រប់គ្រាន់ បរិក្ខារបង្ហាត់ បង្រៀនទាបបំផុតក៏ត្រូវតាមការកំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលអគារសិក្សា១២៨/១២៨មានប្រភពទឹកស្អាត ប្រព័ន្ធលូរំដោះទឹក និងបន្ទប់អនាម័យ អគារសិក្សាចំនួន៨១មានរោងបាយធានាសុវត្ថិភាពអនាម័យម្ហូបអាហារអគារសិក្សាចំនួន៣៩០មានទីលានបៃតងជ្រះស្អាតលេងកម្សាន្ត។ល។ ចំពោះកងជួរគ្រូបង្រៀនទូទាំងខេត្ត មានគ្រូបង្រៀនសិស្ស កុមារអាយុ៥ឆ្នាំ១០០%ទាំងសម្រេចលក្ខឋាន ក្នុងនោះមានគ្រូបង្រៀនមានកម្រិតវិជ្ជាលើលក្ខឋាន៧៨,២%។ សរុបកុមារអាយុ៥ឆ្នាំ លើភូមិសស្រ្តខេត្តដែលបានកៀរគរចូលរៀនមានចំនួន១១.៣១០នាក់ សម្រេចអត្រា៩៩,៩% ក្នុងនោះកុមារអាយុ៥ឆ្នាំ រៀនអឌ្ឍអន្តេវាសិក និងរៀន២ពេល/ថ្ងៃ គឺ៩៨,៧%។ ខេត្តកៀរគរកុមារជនជាតិភាគតិចចូលរៀនសម្រេច៥៦,៩% ក្នុងនោះ កុមារអាយុ៥ឆ្នាំចូលរៀនសម្រេច១០០% និងកៀរគរកុមារពិការចូលរៀនសម្រេច៦០%៕
(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី