25/08/2015 - 09:13

ពិធីរំលឹកអនុស្សាវរីយ៍ខួបទី៧០ទិវាប្រវេណី នគរបាលប្រជាជនវៀតណាម

ក្រុងកឹងធើបានរៀបចំយ៉ាងមហោឡារិកពិធីរំលឹកអនុស្សាវរីយ៍ខួបទី ៧០ ទិវាប្រវេណីនគរ​បាល​​​ប្រជាជនវៀតណាម។

លោកត្រឹងថាញ់ម៉ឹង សមាជិកមជ្ឈិមបក្ស លេខាបក្ស ក្រុងកឹងធើ តំណាងប្រជាជនក្រុងកឹងធើ ជូនបដាសញ្ញាពេជ្រដល់កងកម្លាំង នគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យ ក្រុងកឹងធើ។ 

នៅក្នុងពិធីនេះ តំណាងទាំងឡាយបានរំលឹកឡើងវិញនូវដំណាក់កាលប្រវត្តិសាស្រ្តដ៏រុងរឿងរបស់កម្លាំងនគរបាលប្រជាជនវៀតណាម កម្លាំងនគរបាលប្រជាជនកឹងធើ ឆ្លងកាត់រាល់ប្រវត្តិកាល។ អស់រយៈកាល៧០ ឆ្នាំលត់ដំខិតខំនិងរីកចម្រើន នគរបាលក្រុងកឹងធើ និងនគរបាល ផ្នែក បង្ការ ពន្លត់អគ្គិភ័យ តែងស្មោះត្រង់ចំពោះបក្ស ប្រទេសជាតិនិងប្រជាជន។ សាមគ្គីចិត្តមួយថ្លើមមួយ ឆ្លងកាត់ការលំបាក រក្សាស្មារតីភ្ញាក់រលឹកបដិវត្តន៍ ម្ចាស់ការវាយសម្រុកបំបែករាល់ឧបាយកលរបស់សត្រូវ តស៊ូដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មគ្រប់ប្រភេទ; លត់ដំវិន័យ ក្រឹត្យក្រមប្រកបដោយស្មារតីបម្រើប្រជាជនដោយឥតល័ក្ខខ័ណ្ឌ។ នគរបាលក្រុងកឹងធើនិងនគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យ តែងចាត់ទុកការងារកសាងបក្ស អង្គការមហាជន ការងារកសាងកងកម្លាំងស្អាតស្អំ រឹងប៉ឹង គឺជាការងារសំខាន់; ជំរុញយ៉ាងខ្លាំងក្លា ការចលនាប្រឡងប្រណាំង ដើម្បីសន្តិសុខមាតុភូមិ និងចលនារៀនសូត្រប្រតិបត្តិដំបូន្មានរបស់អ៊ំហូ បង្រៀននគរបាលប្រជាជន៦ប្រការ; ធានាគ្រប់កម្លាំងអនុវត្តសម្រេចជោគជ័យនូវភារកិច្ច រក្សាបានរឹងមាំនូវសន្តិសុខមាតុភូមិសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងស្ថានភាពថ្មី សក្ក័សមនឹងប្រវេណីដ៏រុងរឿងរបស់ ផ្នែក ជំនឿរបស់បក្ស និងប្រជាជន; រួមចំណែកក្នុងការបម្រើការការអភិវឌ្ឍន៍លំនឹង ចីរភាពរបស់ក្រុងកឹងធើនិងទូទាំងតំបន់វារាបទន្លេគឺវឡុង។ តំណាងគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិកាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ លោកឡេហុងយ៉ុង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិកាប្រជាជនក្រុងកឹងធើ កត់សំគាល់ និង លើកសរសើរចំពោះការរួមចំណែករបស់កម្លាំងនគរបាលក្រុងកឹងធើ ក្នុងសម័យសង្រ្គាមក៏ដូចជាសម័យសន្តិភាព។ ព្រមជាមួយនោះ លោកក៏បានចង្អុលបង្ហាញ់នូវទិសដៅភារកិច្ច ក្នុងបរិការណ៍ថ្មីរបស់កម្លាំងនគរបាលក្រុងកឹងធើ គឺគប្បីម្ចាស់ការអនុវត្តល្អជាងទៀតនូវការ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ នគរបាលក្រុងកឹងធើ គប្បីជំរុញយ៉ាងខ្លាំងក្លាការងារកសាងបក្ស កសាងកងកម្លាំងរឹងមាំ ឆ្លាសទាន់សម័យ។ ក្រៅពីនោះ កម្លាំងនគរបាលប្រជាជនក្រុងកឹងធើ ត្រូវតែបន្តការក្តោបក្តាប់នូវប្រៀបម្ចាស់ការ ក្នុងការតស៊ូទប់ស្កាត់នូវឧបាយកលបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត ។ ផ្តុំកម្លាំងបំបែកក្រុមឧក្រិដ្ឋកម្មនានា; បន្តបន្កើនជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជន ផ្សារភ្ជាប់ជាមួយនឹងជំហរយុទ្ធសាស្រ្តការពារប្រទេសទូទាំងប្រជាជន; ចូលរួមយ៉ាងសកម្មបណ្តាសកម្មភាពសង្គ្រោះ ជម្នះគ្រោះ ធម្មជាតិ។ល។

នៅក្នុងពិធីនេះដែរ គណៈកម្មាធិការបក្សក្រុងបានប្រទានបដាសញ្ញា ពេជ្រដោយមានខ្លឹមសារ៖ "ស្មោះត្រង់ចំពោះបក្ស - អស់ពីចិត្តចំ​ពោះប្រជាជន"ជូននគរបាលប្រជាជនក្រុងកឹងធើ និងនគរបាលផ្នែកបង្ការពន្លត់អគ្គិភ័យ។ ការិយាល័យនគរបាលសើុបអង្កេតឧក្រិដ្ឋកម្មខាងសណ្តាប់ធ្នាប់ គ្រប់គ្រងសេដ្ឋកិច្ច និងមុខងារនៃនគរបាលក្រុងកឹងធើ មានកិត្តិ​យស​ទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន  អាស្រ័យលោកប្រ​ធានរដ្ឋប្រទានជូន៕

ថាច់ថាញ់ភូ-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នគរបាលប្រជាជន