11/08/2015 - 14:16

លើកកម្ពស់គុណភាពមូលដ្ឋានបក្សតំបន់ជនរួមជាតិខ្មែរ

រយៈពេលកន្លង បក្ខភាគខេត្តសុកត្រាំងបានផ្តោតការយកចិត្តទុកដាក់ កសាងអង្គការចាត់តាំងមូលដ្ឋានបក្សតំបន់ជនរួមជាតិខ្មែរ ធានាគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលថ្មី។

តំណាងទាំងឡាយបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការបក្ខភាគ ក្រុងសុកត្រាំង ខេត្តសុកត្រាំង។

បច្ចុប្បន្ន បក្ខភាគខេត្តសុកត្រាំងមានបក្ខភាគ ក្រោមឱវាទចំនួន១៦ (ក្នុងនោះ មានបក្ខភាគស្រុក ទីរួមខេត្ត ក្រុងចំនួន១១ និងមានបក្ខភាគ ក្រោមឱវាទគណៈកម្មាធិការបក្សខេត្តចំនួន៥) ដោយមានអង្គការចាត់តាំងមូលដ្ឋានបក្សចំនួន៥១៣ ក្នុងនោះ បក្ខភាគមូលដ្ឋានមានចំនួន ១៨២សាខាបក្ស មូលដ្ឋានចំនួន៣៣១ សាខាបក្សក្រោមឱវាទបក្ខភាគ មូលដ្ឋានចំនួន២.០៦៤។ ទូទាំងបក្ខភាគមានបក្ខជនជាង៣៧.០០០រូប ក្នុងនោះ បក្ខជនជាជនជាតិខ្មែរជាង៤.៨០០រូប ស្រូបអត្រា១៦,៩%នៃចំនួនបក្ខជនរួម។ មធ្យមភាគជារៀងរាល់ឆ្នាំ បញ្ចូលកងជួរបក្ខជនថ្មីបានជាង២.០០០រូប។ ក្នុងចំនួនបក្ខភាគឃុំទាំង៨ នៅខេត្តសុកត្រាំង មានបក្ខជនជាជនជាតិខ្មែរជាង៥០% មានបក្ខភាគឃុំចំនួន៧សម្រេចបទដ្ឋានបក្ខភាគស្អាតស្អំ រឹងមាំ"។ នៅឃុំ សង្កាត់ចំនួន២៥ មានជនរួមជាតិ ខ្មែររស់នៅជាង៥០% ក្នុងនោះ មានបក្ខភាគឃុំចំនួន១៨ សម្រេចបទដ្ឋានបក្ខភាគស្អាតស្អំ រឹងមាំ។ តាមប្រសាសន៍ លោកសើុងមិញថាំង សមាជិកមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្ស ខេត្តសុកត្រាំង ឲ្យ​ដឹង៖ រយៈពេលកន្លង កងជួរកម្មាភិបាលបក្ខជនមូលដ្ឋាននៅឃុំ សង្កាត់​នានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជាជំហានៗត្រូវបានបង្កើនចំណេះដឹង ទ្រឹស្តីនយោបាយ វិជ្ជាជីវៈ សមត្ថភាពដឹកនាំ រៀបចំនិង​ចាត់​ចែង​ការងារ។ កម្មាភិបាល បក្ខជនស្ទើរតែទាំងអស់ សុទ្ធសឹងមានគោលជំហរនយោបាយរឹងមាំ រក្សាក្រមសីលធម៌បដិវត្តន៍ មានរបៀបរស់នៅស្អាតស្អំ យល់ច្បាស់ ជិតដិតនិងភូមិសាស្រ្ត ដែលខ្លួនទទួលបន្ទុក មានការផ្លាស់ថ្មី ជឿនលឿនជាច្រើនក្នុងបែបបទធ្វើការរក្សាទំនាក់ទំនងជិតស្និទ្ធនឹងប្រជាជន បានប្រជាជនជឿទុកចិត្ត។

លោកសើុងមិញថាំង គូសបញ្ជាក់៖ "នាពេលខាងមុខ បក្ខភាគខេត្តសុក​ត្រាំងនឹងផ្តុំកម្លាំងពង្រីកចំតួនាទីរបស់អង្គការបក្ស ក្នុងប្រព័ន្ធនយោបាយ ជំរុញយ៉ាងខ្លាំងនូវការចលនាសកម្មភាពបដិវត្តន៍របស់មហាជន។ ទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់ លើកកម្ពស់គុណភាព សកម្មភាពរបស់គណៈកម្មាធិការបក្ស និងកងជួរកម្មាភិបាលស្នូលនៅមូលដ្ឋាន។ គុណភាពសកម្មភាពរបស់គណៈកម្មាធិការបក្សមូលដ្ឋាន គឺឋិតក្នុងគុណភាពសមាជិកគណៈកម្មាធិការបក្សគ្រប់ៗរូប ក្នុងបក្ខភាគ។ អាស្រ័យដូច្នោះ គប្បីកសាងកងជួរគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រួមមានសមមិត្តដែលមានគុណសម្បត្តិខាងនយោបាយ មានចំណេះដឹង និងសមត្ថភាពជាក់ស្តែង មានសីលធម៌ មានផ្នត់រស់នៅត្រឹមត្រូវ មានប្រជាប្រិយភាពក្នុងប្រជាជន។ ចំពោះភូមិភាគនានាដែលមានជនរួមជាតិ ខ្មែររស់នៅកុះករ គួរតែរៀបចំឲ្យមានកម្មាភិបាលជាជនជាតិខ្មែរ ដើម្បី ដឹកនាំ ចាត់ចែង ក៏ដូចជាអនុវត្តភារកិច្ចនយោបាយ ទើបមានភាពងាយស្រួលជាង"

លីធាង-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រោមឱវាទ