ក្រោយរយៈពេល៥ឆ្នាំអនុវត្តការកែទម្រង់រដ្ឋបាល តាមទិសដៅទំនើប ក្រុងកឹងធើ បាននិងកំពុងបម្រើការជូនប្រជាជន ក្នុងនោះមានជនរួម ជាតិភាគតិចផងដែរ។ ការងារនេះបាននាំមកនូវភាពងាយស្រួលឆាប់ រហ័សនៅពេលខិតជិតសកម្មភាពរដ្ឋបាល។
ទម្រង់ដោះស្រាយសំណុំបែបបទរដ្ឋបាល ៉ ទ្វារមួយ ៉ នៅ ស្រុកថើយឡាយ ក្រុងកឹងធើ។
យោងប្រសាសន៍របស់សមមិត្ត ផាមវៀតទ្រុង ប្រធានមន្ទីរមហាផ្ទៃ ក្រុងកឹងធើ ឲ្យដឹង៖ មកទល់សព្វថ្ងៃ ក្រុងកឹងធើអនុវត្តសម្រេច៨/៩ គោលដៅកែទម្រង់រដ្ឋបាលដែលបានដាក់ចេញ សម្រេចអត្រា ៨៨,៨៨ %; ក្រុងមានបែបបទរដ្ឋបាលចំនួន ១.៦៥៣ ថយចុះ២៤។ មានស្ថាប័ន រដ្ឋបាលរដ្ឋទាំង ១០០%ចាប់ពីថ្នាក់ក្រុងរហូតដល់ថ្នាក់ឃុំ បានបង្កើត ផ្នែកទទួលសំណុំឯកសារនិងជូនលទ្ធផល ដោយដោះស្រាយបែបបទ រដ្ឋបាលតាមយន្តការទ្វារមួយ និងទ្វារមួយបន្តភ្ជាប់ មានមន្ទីរ ផ្នែក ខណ្ឌ ស្រុក ឃុំ សង្កាត់ ទីប្រជុំជនទាំង ១០០% បានអនុវត្តបច្ចេកវិជ្ជាព័ត៌មាន ទៅក្នុងសកម្មភាពរបស់ផ្នែកទទួលសំណុំឯកសារ និងជូនលទ្ធផល ។ល។ ទន្ទឹមនឹងនោះ ការងាររៀបចំគម្រោងបណ្តុះបណ្តាល បំពាក់បំប៉ន កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ត្រូវបានរដ្ឋអំណាចគ្រប់ថ្នាក់គ្រប់ ផ្នែកយកចិត្តទុកដាក់ រួមចំណែកលើកកម្ពស់កម្រិតវិជ្ជាជីវៈ សមត្ថភាព មុខជំនាញនៃកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក សំដៅឆ្លើយតបនឹង តម្រូវការអភិវឌ្ឍរបស់ក្រុង ពិសេសគឺបម្រើបានល្អនូវការងារកែទម្រង់ រដ្ឋបាល។
ក្រៅពីនោះ មានទម្រង់រូបភាពថ្មី គំនិតច្នៃប្រតិដ្ឋជាច្រើន ដែលអនុវត្ត ក្នុងការកែទម្រង់រដ្ឋបាល ត្រូវបានស្ថាប័ន អង្គភាពទាំងឡាយខ្នះខ្នែង អនុវត្ត។ នៅខណ្ឌអ៊ូម៉ូង កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបានបំពាក់ប្រព័ន្ធកាំមេរ៉ានិងឆ្នួនអេឡិកត្រូនិក ដើម្បីវាយតម្លៃអំពី កម្រិតនៃការពេញចិត្តរបស់ប្រជាជនចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គ លិក ផ្នែកទទួលសំណុំឯកសារនិងជូនលទ្ធផល ផ្សព្វផ្សាយសេវា "ប្រ គល់ជូនលទ្ធផល សំណុំបែបបទរដ្ឋបាលចុះទៅដល់គ្រួសារ"។ ស្រុក ផុងដៀង ជាស្រុកឈានមុខក្នុងការអនុវត្តន៍ទម្រង់រូបភាពទ្វារមួយបន្ត ភ្ជាប់នៃបែបបទរដ្ឋបាលទាំងឡាយ ដូចជា៖ ចុះឈ្មោះធ្វើលិខិតបញ្ជាក់ កំណើត ចុះឈ្មោះស្នាក់នៅ អចិន្រ្តៃយ៍ ផ្ដល់ប័ណ្ណហានិភ័យសុខាភិ បាលឲ្យកុមារអាយុក្រោម៦ឆ្នាំ និងអនុវត្តជាមុននូវទម្រង់រូបភាពបន្ត ភ្ជាប់២បែបបទ នោះគឺចុះឈ្មោះរាយការណ៍មនុស្សស្លាប់-ចុះបញ្ជីលុប ឈ្មោះស្នាក់នៅអចិន្រ្តៃយ៍។ ក្នុងដំណាក់កាល(២០១៦-២០២០)ក្រុងកឹង ធើបានដាក់ចេញនូវភារកិច្ចមួយចំនួន ចាំបាច់ត្រូវអនុវត្តជាមួយនឹងខ្លឹម សារទាំងឡាយ ដូចជា៖ កែទម្រង់ស្ថាប័ន កែទម្រង់បែបបទរដ្ឋបាល កែទម្រង់ការរៀបចំយន្តការរដ្ឋបាលរដ្ឋ កសាងនិងលើកកម្ពស់គុណ ភាពកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កែទម្រង់ហិរញ្ញវត្ថុរដ្ឋ ទំនើប ភាវូបនីយកម្មរដ្ឋបាល។
ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឡេហ៊ុងយ៉ុង បានវាយ តម្លៃ៖ ប្រសិទ្ធភាពដែលបាននាំមកដោយការកែទម្រង់រដ្ឋបាល គឺដោយ សារការខិតខំយ៉ាងពេញទំហឹងរបស់រដ្ឋអំណាចគ្រប់ថ្នាក់ គ្រប់ផ្នែកនិង ការងារបំផុសចលនាប្រជាជនគាំទ្រផងដែរ។ សមមិត្ត ឡេហ៊ុងយ៉ុង បានស្នើដល់រដ្ឋអំណាច គ្រប់ថ្នាក់ គ្រប់ផ្នែក គប្បីពិនិត្យពិច័យការងារ កែទម្រង់រដ្ឋបាល គឺជាភារកិច្ចសំខាន់និងចម្បង។ គប្បីពិនិតឡើងវិញ នូវបែបបទរដ្ឋបាលទាំងឡាយ និងកាត់បន្ថយតិចបំផុត៥០%ពេលវេលា ដោះស្រាយ ឯកសារលើកកម្ពស់គុណភាព សកម្មភាពផ្នែកទ្វារមួយ ទ្វារមួយបន្តភ្ជាប់ ចាប់ពីក្រុងរហូតដល់ភូមិភាគ បន្តការយកចិត្តទុកដាក់ បណ្តុះបណ្តាលមុខវិជ្ជាជំនាញ រៀបចំអាកប្បកិរិយាបំពេញការងារ របស់កងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក៕
អត្ថបទនិងរូបថត៖ ថាញ់ផុង - ថាច់សេរី