20/04/2016 - 15:08

ពង្រីកតួនាទីរបស់នារីក្នុងការកសាងជនបទថ្មី

ដើម្បី​ពង្រីក​តួ​នា​ទី​របស់​នា​រី​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ស​មា​គម​សហ​ព័ន្ធ ​នា​រី ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង ទើបតែ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ ជូន​ស​មា​ជិក​ទាំង​ឡាយ​យល់​ច្បាស់​អំ​ពី​ទិស​ដៅ​អត្ថ​ន័យ​នៃ​ការ​កសាង​ជន​បទ​ថ្មី។​ ហេតុ​នោះ ឆ្នាំ​២០១៥ ស្រុក​មាន​ឃុំ​ចំ​នួន​២​ត្រូវ​បាន​ទ​ទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

 ត្បាញ​កន្រ្ត​ក​នី​ឡុង​ជា​របរ​មួយ​ជួយ​ឲ្យ​បង​ប្អូន​នា​រី​ជន​បទ​នៅ​ឡុង​ភូ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។

ស​​មា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​ឡុង​ភូ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ លាយ​លក្ខ​ឋាន​ជន​បទ​ថ្មី​ទាំង​១៩​ដល់​ស​មា​ជិ​កា​គ្រប់​លំ​ដាប់​ថ្នាក់ ដើម្បី​ដាស់​តឿន និង​ពង្រីក​រាល់សក្តា​នុភាព​ដ៏ធំ​ធេង​របស់​នា​រីជន​បទ​។ សមា​គម​បាន​បញ្ជាក់​ច្បាស់ថា នា​រី​ជា​កង​កម្លាំង​យ៉ាង​សំ​ខាន់​រួម​ចំណែកធ្វើឲ្យ​ផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទថ្មី​ និង​កសាងជីវភាពថ្មី ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ និង​អនុវត្ត​នូវការចលនា​នានា មាន​ដូច៖  នារីផ​លិត ធ្វើពា​ណិជ្ជ​កម្ម​ពូ​កែ លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាពក្រី​ក្រ​ ចល​នា​កសាង​គ្រួសារ​វប្ប​ធម៌ បង្ការ​បង្រ្កាប​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ ការ​ជួញ​ដូរ​ស្រី្តនិង​កុ​មារ​។ល។ បង​ស្រីត្រឹង​ធី​ថាញ់​ញ៉ាញ់ អនុ​ប្រធាន​ស​មា​គមសហ​ព័ន្ធ​នា​រីស្រុក​ឡុង​ភូ ឲ្យ​ដឹង៖" បច្ចុប្បន្ន បង​ប្អូននា​រី​នៅ​ជន​បទ ក្រៅ​ពី​ការ​ងារ​ផ្ទះ និង​ការងារ​ស្រែ​ចំ​ការ  បង​ប្អូន​នា​រី​នៅ​ទាំង​ចូល​រួម​រាល់ស​កម្ម​ភាព​នៅ​ភូមិ​ភាគ​។ ពិ​សេស បង​ប្អូន​នា​រី​នៅ​ជន​បទតែង​ស​កម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ មាន​ដូច​៖ គ្រួ​សារ​មិន​កើត​កូន​ទី៣ ចិញ្ចឹមកូន​ល្អ ទូន្មាន​កូ​ន​ចេះ​គោ​រព​សុ​ភាព​រាប​សា គ្រួ​សារ​គ្មាន​ញាតិ​សន្តាន​បំ​ពាន​ច្បាប់ និង​ជាប់​ពាក់​ព័ន្ធ​បាប​គ្រោះ​សង្គម​។ល។ ឆ្លង​តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​ក្នុង​ការ​សម្រេច​រាល់​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​"។

បង​ស្រី​ហា​ថាញ់​ថង ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ថាញ់ ឲ្យ​ដឹង​៖" បច្ចុប្បន្ន លក្ខ​ឋាន​ចំ​នួន​១​៩​អំ​ពី​ការ​ក​សាង​ជន​បទ​ថ្មី​សុទ្ធ​តែ​បាន​សមា​គម​ផ្សព្វផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ដល់​ស​មា​ជិ​កា​គ្រប់​រូប ដូច្នេះ​រាល់​ស​មា​ជិក​បាន​យល់​ច្បាស់​ពី​ទិស​ដៅ អត្ថ​ន័យ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី និង​គ្រួ​សារ​ទាំង​ឡាយ​សុទ្ធ​តែ​បាន​ចុះ​ឈ្មោះ​អនុ​វត្ត​បាន​ល្អ​រាល់​លក្ខ​ឋាន​។ បណ្ដា​លក្ខ​ឋាន​ដែល​នា​រី​ធ្វើ​បាន និង​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់ មាន​ដូច៖ លក្ខ​ឋាន​ បរិស្ថាន​ប្រាក់​ចំ​ណូល គ្រួសារ​ក្រី​ក្រ​។ល។ ពិ​សេស​សំ​ណង់​នានា​ នៅ​ជន​បទ​តែង​បាន​បង​ប្អូន​នា​រី​ចលនា​រួម​គ្នា​បរិច្ចាគ​ដី​ស្រែ​ដី​ចំ​ការ ដើម្បី​កសាង​សំ​ណង់​សម្រេច​ទៅ​តាម​កា​រ​កំ​ណត់​។ អា​ស្រ័យ​ហេតុ​នោះ ឃុំ​តឹង​ថាញ់​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ក្នុង​ឆ្នាំ​២០១៥​" ​។

តាម​ប​ងស្រីត្រឹងធី​ថាញ់​ញ៉ាញ់ នា​រី​មិន​ត្រឹម​តែ​មាន​ភារ​កិច្ច​ជា​ប្រ​ពន្ធ​ជា​ម្តាយ​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កង​ជួរ​ផ្សព្វ​ផ្សាយ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង​។ ដូច្នោះ ស​មា​គម​តែ​ង​បញ្ជាក់​ច្បាស់​នា​រី​ជន​បទ​ជា​ឧត្តម​ភាព​មួយ អនុ​វត្ត​បាន​ល្អ​នូ​​វតួ​នា​ទី​ចល​នា​ក្នុង​ចល​នា​ការ​កសាង​ជន​ប​ទ​ថ្មី និង​មាន​ភាព​សាយ​ភាយ​។ មក​ទល់​នឹង​បច្ចុប្បន្ន សមា​ជិ​កា​នៃ​ស​មា​គមក៏ បាន​ធ្វើ​ការ​ចលនា​រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​បាន​រាប់​រយ​លាន​ដុង ដើម្បី​កសាង​សំ​ណង់​នៅ​ភូមិ​ភាគ​ឆ្លង​តាម​រយៈ​ការ​បរិច្ចាគ​ដី​ស្រែ ដី​ចំ​ការ​សម្រាប់​កសាង​ផ្លូវ​សា​លា​រៀន​​ ដំ​ណាក់​សុ​ខា​ភិ​បាល​។ល។៕

យ្វីអាញ់ - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រី ហាថាញ់ថង