06/06/2017 - 14:36

កងកម្លាំងអធិការកិច្ចនគរបាលប្រជាជនទទួលគ្រឿងឥស្ស រិយយសការពារមាតុភូមិ

ក្រសួងនគរបាលរៀបចំយ៉ាងឱឡារិកពិធីខួបអនុស្សាវរីយ៍៥០ឆ្នាំ  ទិវាប វេណីកងកម្លាំងអធិការកិច្ចនគរបាលប្រជាជន (២៨/៥/១៩៦៧-២៨/ ៥/ ២០១៧) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ១។ ឧត្តមសេនីយ៍ឯកបម្រុងតូឡឹម សមាជិកការិយាល័យនយោ បាយ លេខាគណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម រដ្ឋមន្រ្តីក្រសួង នគរបាលធ្វើជាអធិបតីក្នុងពិធីនេះ។

ទទួលការផ្តល់សិទ្ធិពីប្រធានរដ្ឋ រដ្ឋមន្រ្តីក្រសួង នគរបាល តូឡឹមប្រទាន

គ្រឿងឥស្សរិយយសការពារមាតុភូមិ​ចំ​ណាត់​ថ្នាក់លេខ១ដល់ កងកម្លាំង

អធិការកិច្ចនគរបាលប្រជាជន។

ថ្ងៃ២៨ ខែឧសភា ឆ្នាំ១៩៦៧ រដ្ឋមន្រ្តីក្រសួងនគរបាលសម្រេចចិត្ត បង្កើតអធិការកិច្ចក្រសួងនគរបាល ចាប់តាំងពីពេលនោះ មក នៅថ្ងៃ២៨ ខែឧសភាត្រូវបានកំណត់ ជាទិវាបវេណីរបស់កងកម្លាំងអធិការកិច្ចនគរ បាលប្រជាជន។ រយៈកាល៥០ឆ្នាំកន្លង យន្តការរបស់កងកម្លាំងអធិការ កិច្ច នគរបាលប្រជាជន មិនបង្អង់ក្នុងការពង្រឹងពង្រីកគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍជាប្រព័ន្ធចាប់ពីក្រសួងដល់នគរបាលមូលដ្ឋាន ក្លាយជាកង កម្លាំងដ៏សំខាន់មួយក្នុងប្រព័ន្ធចាត់តាំង របស់កងកម្លាំងនគរបាលប្រជា ជន។

កងកម្លាំងអធិការកិច្ចនៃនគរបាលប្រជាជន បានប្រឹងប្រែងយ៉ាងពេញទំ ហឹង ជម្នះលំបាកសាកល្បង ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិ ការបក្ស នគរបាលមជ្ឈិម ថ្នាក់ដឹកនាំ ក្រសួងនគរបាល គណៈកម្មាធិ ការបក្ស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដំណើរការផ្ទាល់ប្រកបដោយ ប្រសិទ្ធភាពនូវរាល់ភារកិច្ចនៃការងារអធិការកិច្ច ដោះស្រាយការប្តឹង ផ្តល់បរិហារ និងបង្ការប្រឆាំងអំពើពុករលួយក្នុងកងកម្លាំងនគរបាលប្រ ជាជន រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៍ភារកិច្ចនយោបាយរបស់ កងកម្លាំងនគរបាលប្រជាជន រក្សាលំនឹងសន្តិសុខប្រទេស សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងកសាងកងកម្លាំងនគរបាលប្រជា ជន ស្អាតស្អំ រឹងមាំ បដិវត្តន៍ឈានឡើងរៀបរយ ចំណានជាជំហានៗ ទាន់សម័យ។

ថ្លែងយោបល់នៅក្នុងពិធីនេះ រដ្ឋមន្រ្តី តូឡឹម អបអរសាទរនិងស្ងើចសរ សើរចំពោះស្នាដៃឆ្នើមរបស់កងកម្លាំងអធិការកិច្ចនគរបាលប្រជាជន ។ ព្រមទាំងចង្អុលការចំពោះភារកិច្ចសំខាន់ៗមួយចំនួន គប្បីអនុវត្តនៅ ពេលខាងមុខ រដ្ឋមន្រ្តីតូឡឹម សំណូមពរកងកម្លាំងអធិការកិច្ចនគរបាល ប្រជាជន គប្បីអនុវត្តឲ្យបានល្អនូវតួនាទីជំនួយការដល់ប្រធាននគរ បាលនៅថ្នាក់ដូចគ្នាគ្រប់គ្រងរដ្ឋ អំពីការងារអធិការកិច្ច ដោះស្រាយការ ប្តឹងផ្តល់ បរិហារ ទទួលជួបពលរដ្ឋ បង្ការប្រឆាំងអំពើពុករលួយ ភាពខ្ជះ ខ្ជាយ អនុវត្តសកម្មភាពអធិការកិច្ចតាមតួនាទីគ្រប់គ្រងរដ្ឋអំពីសន្តិសុខ សណ្តាប់ធ្នាប់របស់ផ្នែកនគរបាល។ រដ្ឋមន្រ្តីតូឡឹម គូសបញ្ជាក់៖  រាល់ ស្ថាប័នអធិការកិច្ចនគរបាលប្រជាជន គប្បីច្បាមភារកិច្ចនយោបាយ របស់កងកម្លាំងនគរបាល  ត្រូវចាត់ទុកការសិក្សាស្រាវជ្រាវ បូកសរុប បធានបទការងារជាការសំខាន់ ម្ចាស់ការផ្លាស់ថ្មីវិធីសាស្រ្ត វិធានការជំ នាញ អធិការកិច្ចឲ្យសមស្របនឹងភាពជាក់ស្តែងនៃសកម្មភាពរបស់កង កម្លាំងនគរបាលប្រជាជន ទន្ទឹមនឹងនោះសហការយ៉ាងស្អិតល្មួត  ពង្រីក កម្លាំងផ្ទៃក្នុងរបស់កម្លាំងអធិការកិច្ច រាល់អង្គភាពទទួលបន្ទុកក្នុង និង ក្រៅផ្នែកនគរបាល និងជំនួយរបស់ប្រជាជនក្នុងការអនុវត្តភារកិច្ចអធិ ការកិច្ច។ ផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តការងារអធិការកិច្ច បម្រើការប្រ កបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច មជ្ឈិម៤ (នីតិកាលXII) ស្តីពីការ កសាងរៀបចំបក្ស។ រៀបចំប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព អធិការកិច្ចតាមផែនការ ប្រមូលផ្តុំនៅលើវិស័យភូមិសាស្រ្តដែលងាយ នឹងមានភាពអសកម្ម ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ ប្រទះឃើញ កែ សម្រួលនូវរាល់ការខ្វះចន្លោះក្នុងការដឹកនាំគ្រប់គ្រង។ ម្ចាស់ការដោះ ស្រាយការប្តឹងផ្តល់ បរិហារត្រូវតាមទស្សនៈគោលការណ៍របស់បក្សនិង ច្បាប់របស់រដ្ឋសមស្របនឹងភាពជាក់ស្តែង សហការវិនិច្ឆ័យនូវរាល់ ករណីប្តឹងផ្តល់បានទាន់ពេល ដោយមិនទុកឲ្យអានុភាពអមិត្ត ឧក្រិដ្ឋជន ឆ្លៀតយកបញ្ហាទាំងនេះ បង្កភាពស្មុគស្មាញដល់សន្តិសុខសណ្តាប់ ធ្នាប់...៕

ប្រភពៈក្រសួងនគរបាល-មុនី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តូឡឹម