ដោយបានជំនួយថវិកាពីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ខេត្តបាកលីវ បានអនុវត្តការងារអភិរក្សកេរដំណែលវប្បធម៌អរូបីក្នុងតំបន់ជនរួមជាតិខ្មែរ ក្នុងនោះចំណុចសំខាន់គឺទម្រង់សិល្បៈរាំវង់។
រាំវង់មានលក្ខណៈស្និទ្ធស្នាលងាយរាំ មានអត្ថន័យសាមគ្គីភាពសហគមន៍ និងបង្កបាននូវបរិយាកាសសប្បាយរីករាយ ឆ្លើយតបទៅនឹងតម្រូវការកម្សាន្តសប្បាយក្នុងពិធីបុណ្យទានផ្សេងៗ របស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ រាំវង់ត្រូវបានប្រើប្រាស់ដូចជាមធ្យោបាយមួយ បង្ហាញពីលក្ខណៈវប្បធម៌ប្រវេណីរបស់ជនជាតិខ្មែរ និងរាំដើម្បីទំនាក់ទំនងវប្បធម៌សិល្បៈប្រជុំជីវភាពក្នុងសហគមន៍បណ្តាជនជាតិជាបងប្អូន ។
សិល្បករថាច់ស៊ីផន(អាវស)កំពុងបង្រៀនរាំ។
សិល្បករថាច់ស៊ីផន អតីតប្រធានក្រុមសិល្បៈចម្រុះខ្មែរខេត្តបាកលីវ ឲ្យដឹង៖ ចង្វាក់រាំរបស់ជនជាតិខ្មែរមានលក្ខណៈពិសេសជាច្រើន ដូច៖ សារាវ៉ាន់ រាំក្បាច់ឡាំលាវ និងរាំចូកកំពឹស។ល។ ថ្វីត្បិតដូច្នោះក្តី បច្ចុប្បន្ន ចង្វាក់ទាំងនេះ គ្រាន់តែរៀនតៗគ្នា ភាគច្រើនពីអ្នកចាស់ៗជំនាន់មុន។ ប្រសិនបើគ្មានដំណោះស្រាយបង្ហាត់បង្រៀនបន្តទេនោះ គឺចង្វាក់រាំវង់ នឹងមានការសាបរលាបបន្តិចម្តងៗជាមិនខាន។
មន្ទីរវប្បធម៌កីឡា និងទេសចរណ៍ខេត្តបាកលីវ បានបង្កើតគណៈចង្អុលការក្រុមប្រឹក្សាពិនិត្យវាយតម្លៃ បង្កើតសំណុំឯកសារវិទ្យាសាស្រ្តចង្វាក់រាំវង់ ដើម្បីស្នើគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ខេត្ត។ ក្នុងរយៈពេលខាងមុខ ប្រសិនបើចង្វាក់ រាំវង់ឆ្លើយតបទៅនឹងតម្រូវការ និងប្រមូលជុំគ្រប់លក្ខណៈពិសេសនោះ ពិតជាសំដៅដល់ការស្នើក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។ ក្រៅពីនេះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក៏បានបញ្ចាំងភាពយន្តឯកសារជារួចរាល់ពីទម្រង់សិល្បៈរាំវង់ តាមការគ្រោងទុក ភាពយន្តនឹងបានបញ្ចាំងពីរូបភាពវត្តអារាមចំនួន២ដែលបានកកើតឡើង ហើយមានប្រវត្តិសាស្រ្តយូរអង្វែង និងមានលក្ខណៈពិសេសរបស់ខេត្តបាកលីវ នោះគឺវត្តគម្ពីរសាគរ (ព្រែកជ្រៅ) ក្រុងបាកលីវ និងវត្តអណ្តូងចេក ស្រុកភឿកឡុង។ ម្យ៉ាងទៀត ភាពយន្តត្រូវបានប្រមូលផ្តុំឆ្លុះបញ្ចាំងពីដំណើរការកកើត និងការរីកចម្រើននៃទម្រង់សិល្បៈរាំវង់ ចាប់ពីពេលកកើតជាដំបូងរហូតដល់បង្កើតបានជាទម្រង់សិល្បៈជំនាញ។
លោកត្រឹងមិញហ្វឹង នាយករងនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ អនុប្រធានគណៈចង្អុលការ អនុប្រធានក្រុមប្រឹក្សាពិនិត្យវាយតម្លៃ ឲ្យដឹង៖ ការផ្សព្វផ្សាយអនុវត្តអភិរក្ស និងពង្រីកទម្រង់សិល្បៈវប្បធម៌អរូបី រាំវង់ក្នុងតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តបាកលីវ គឺមានលក្ខណៈសំខាន់ណាស់ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តន៍ចលនាវប្បធម៌ សិល្បៈក្នុងសហគមន៍បណ្តាជនជាតិ។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំង ក្លាការងារស្រាវជ្រាវ ចងក្រងជាកម្រងសមូហកម្ម ដើម្បីរក្សាទុក និងបង្រៀនបន្តដល់យុវជនជំនាន់ក្រោយសម្រាប់បម្រើភ្ញៀវទេសចរ ។ ក្នុងរយៈពេលខាងមុខ គ្រប់គណៈ ផ្នែកមុខងារនិងអ្នកមុខ អ្នកការជាជនជាតិខ្មែរ គប្បីផ្តុំកម្លាំងពង្រឹងពង្រីកលទ្ធភាពទម្រង់សិល្បៈរាំវង់ក្នុងជីវភាពសហគមន៍; បន្តការវិនិយោគទុនឲ្យការងារផ្សព្វផ្សាយ និងបង្រៀនត ៗ ក៏ដូចជាសម្លៀកបំពាក់ឧបករណ៍តន្ត្រី ដើម្បីលើកកម្ពស់គុណភាព ទម្រង់សម្តែងសិល្បៈនេះឲ្យកាន់តែប្រសើរឡើង៕
ញ៉ឺប៊ិញ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-លីសៀ