03/05/2017 - 16:10

ភាពសុខសាន្តនៅថើយហ្វា B

ថើយហ្វា​​B ទី​ប្រ​ជុំ​ជន​កើ​- ស្រុក​កើ​- ក្រុង​កឹង​ធើ ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ អា​ស្រ័យ​ការ​វិនិ​យោគ​ទុន​របស់​រដ្ឋ គួប​ផ្សំ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន ទើប​ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​មា​មីង​នៅ​ទី​នេះ ត្រូវ​បាន​លើក​កម្ពស់​ជា​លំ​ដាប់ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធា​នា... 

 លោកដាវសុផាណា តែងដាស់តឿនក្មួយៗប្រតិបត្តិច្បាប់​បាន​ល្អ។

លោក​ដាវ​សុ​ផា​ណា នៅ​ភូមិ​ថើយ​ហ្វា​B ទី​ប្រ​ជុំ​ជន​កើ​-ដ ស្រុក​កើ​-ដ ក្រុង​កឹ​ង​ធើ ឲ្យ​ដឹង​៖ "​កូន​ៗ​ខ្ញុំ​ទាំង​៤​នាក់​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ ឥឡូវ​ពេញ​វ័យ មាន​គ្រួសារ​និង​មាន​ការ​ងារ​ធ្វើលំ​​នឹង​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​"។ ជា​អ្នក​មាន​ចំ​ណេះ​ដឹង ឲ្យ​តែ​ដល់​រដូវ​វិស្ស​ម​កាល លោក​ដាវ​សុ​ផា​ណា តែង​ចូល​វត្ត​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​មា​មីង​នៅ​ភូមិ​ភាគ។ ជា​មួយ​នឹង​ផ្នត់​រស់​នៅ​សា​មញ្ញ ចរិត​ស្លូត​បូត រួស​រាយ ផ្តើម​ពី​នោះ លោក​ក៏​បង្ក​បាន​នូវ​ភាព​ទំ​នុក​ចិត្ត​ចំ​​ពោះ​​មា​​មីង​​នៅ​​ភូមិ​​ភា​គ​​។ មិន​​ត្រឹម​​តែ​​ដូច្នោះ លោក​​នៅ​​ទាំង​​ដាស់​​តឿន​អប់​រំក្មួយ​ៗ​ក្នុង​ភូមិ​ជា​រឿយ​ៗ ឲ្យ​ប្រតិ​បត្តិ​តាម​ច្បាប់ ពិសេស​គឺ​សេចក្តី​កំ​ណត់​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​។ ដោយ​ទង្វើ​ជាក់​ស្តែង​ទាំង​នេះ លោក​ក៏​បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​ក្នុង​ប្រជា​​ជន​។ ព្រោះ​ហេ​តុ​នោះ ឲ្យ​តែ​លើ​ភូមិ​សាស្រ្ត​កើត​មាន​ករណី​ទំ​នាស់​អ្វី​ម្យ៉ាង តែង​បាន​លោក​ចូល​រួម​សម្រប​សម្រួល​ផ្សះ​ផ្សារ​មនោ​សញ្ចេត​នា​រវាង​ភា​គី​សង ខាង​សម​ហេតុ​សម​ផល ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំណាក់​មា​មីង​។ លោក​ដាវ​សេ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ឲ្យ​ដឹង​៖ "រយៈ​ពេល​កន្លង គោល​នយោ​បាយ​នានា​របស់​បក្ស​និង​រដ្ឋ​គិត​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​បាន​ល្អ។​ ប្រជា​ជន​នឹង​នរចិត្ត​ពល​កម្ម​ផលិត​។ ផ្តើម​ពី​នោះ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់ មាន​ការ​ប្រែ​ប្រួល​យ៉ាង​សកម្ម​។ ឧក្រិដ្ឋ​កម្មនិង​បាប​គ្រោះ​សង្គម​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់ មា​មីង​សាម​គ្គីជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជម្នះ​​លំ​​បាក​"។ ដើម្បី​សម្រេច​បាន​នូវ​ប្រ​ការ​ទាំង​នោះ រយៈ​ពេល​កន្លង ការ​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​បក្ស​និង​រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់​។ គោល​ន​យោ​បាយ​នា​នា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្តបាន​ល្អ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ស្មារ​តីយល់​ដឹង​ច្បាប់​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់ រួម​ចំ​ណែក​មិន​តិច​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ​។

ចំ​ណែក​លោក​ថាច់​សាង ក៏​បាន​រួម​ចំ​ណែក​មិន​តិច​ដែរ​ក្នុង​ការ​អភិ​វឌ្ឍន៍នៅ​ភូមិ​ថើយ​ហ្វា​B ក្នុង​នាម​ជា​ប្រ​ធាន​ភូមិ​ថើយ​ហ្វា​B ។ ពី​មុន​គ្រួ​សារលោក​មាន​ដី​ស្រែតិច​តួច ចំ​ណូល​មិន​ទៀង​ទាត់ លោក​ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​។ អា​ស្រ័យ​មាន​ចរិត​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ផលិត​កម្ម ចាយ​វាយ​ប្រិត​សំ​ចៃ​សន្សែ​សន្សំ​ប្រាក់​ទិញ​ដី​ស្រែ​បន្តិ​ច​ម្តង​ៗ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន លោក​ទិញ​ដី​ស្រែ​បាន​ជិត​៣០​កុង​ម៉្លោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​លោក​មាន​ភាព​ធូរ​ធារ​។ មិន​ត្រឹម​តែ​ដូច្នោះ ​លោក​នៅ​ទាំង​គិត​គូរ​ចិញ្ចឹម​កូន​ទាំង​២​នាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។ ពេល​ជីវ​ភាព​គ្រួ​សារ​មាន​ភាព​លំ​នឹង លោក​តែង​ឆ្លៀត​ពេល​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ​។ យូរ​ៗ​ទៅ​ក៏​បង្ក​បាន​នូវ​ភាព​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។

ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង ប្រ​ធាន​គណៈ​អភិ​បាល​ពុទ្ធ​សាស​នា​ស្រុក​កើ​-ដ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សេតុ​ត្តរ មាន​ព្រះ​ថេ​រ​ដី​កា៖ "ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​មា​មីង​បាន​ខិត​ជិត​ប្រភព​ទុន មាន​លក្ខណៈ​បង្ក​បង្កើន​ផល រក​ប្រាក់​ចំ​ណូល​បន្ថែម លំ​នឹង​ជីវ​ភាព​។ ផ្តើម​ពី​នោះ មាមីង​មិន​ញ​ញើត​ចូល​រួម​ក្នុង​ការ​ចលនា​នៅ​ភូមិ​ភាគ  រួម​កម្លាំង​ជា​មួយ​នឹង​ភូមិ​ភាគ​អនុ​វត្តបាន​ល្អនូវ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ រួម​ចំ​ណែក​រក្សា​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក​"៕

ចឹងហ៊ឹង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់សាង