07/07/2015 - 09:30

សមាគមកាកបាទក្រហមខេត្តសុកត្រាំងរៀបចំសន្និបាត អ្នកគំរូជឿនលឿន

សមាគមកាកបាទក្រហមខេត្តសុកត្រាំង រៀបចំសន្និបាតអ្នកគំរូជឿនលឿនលើកទី៣ ដំណាក់កាល២០១០-២០១៥។ ចូលរួមក្នុងអង្គប្រជុំ មានតំណាងឆ្នើម១៨៣រូបក្នុងចលនារបស់សមាគម។

លោកសើុងមិញថាំង សមាជិកមជ្ឈិមបក្ស អនុលេខា បក្សខេត្តសុកត្រាំង  ជូនប័ណ្ណសរសើររបស់គណៈ កម្មាធិការប្រជាជនខេត្តដល់បុគ្គលមានស្នាដៃរួមចំ ណែកយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌សង្គម។

ក្នុងរយៈពេល៥ឆ្នាំកន្លង សមាគមកាកបាទក្រហមខេត្តសុកត្រាំង បានបង្កើតអង្គភាពសមាគមកាកបាទក្រហមថ្នាក់ស្រុក ទីរួមខេត្ត ក្រុង១១ និងអង្គភាពថ្នាក់សង្កាត់ទី ប្រជុំជន១០៩អង្គភាព អង្គភាពសាខាសមាគមកាកបាទក្រហម អនុសង្កាត់ ភូមិមណ្ឌល តាំងទីលំនៅ៧៧៥អង្គភាព សាលារៀន៤២២អង្គភាព។ល។ ដោយមានសមាជិកជាង១១៤.០០០រូប។ ទូទាំងខេត្តមានអាសយដ្ឋាន មនុស្សធម៌ចំនួន៤.៤០០ ដែលតែងតែជំនួយអ្នកអនាថានិងគ្រួសារក្រីក្រ។ សមាគមចលនាប្រាក់បានជាង៣៥ពាន់លានដុង ជំនួយគ្រួសារក្នុងក្របខណ្ឌក្រីក្រ គ្រួសារ​គោលនយោបាយ និងជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីនជាង១៧៥.០០០​គ្រួសារ។ ក្រៅពីនោះ សមាគមនៅទាំងជំនួយជាង៧២​ពាន់លានដុងដល់គ្រួសារក្រីក្រ លក់ដូរជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ សង្វាតរៀនសូត្រ ជំនួយរទេះប្រមៀលដល់មនុស្សពិការ។ ជំនួយក្ដារមឈូសចំនួន២.៧៧០ដល់គ្រួសារក្រីក្រសង់ថ្មី និងជួសជុលផ្ទះចំនួន​៥៥៦ខ្នងជូនគ្រួសារក្រីក្រ។ល។

ស្របឱកាសនេះដែរ មានបុគ្គល៧រូបបានទទួលមេដាយអនុស្សាវរីយ៍ ពីព្រោះបុព្វហេតុមនុស្សធម៌ និងអង្គភាពចំនួន១១ បុគ្គល៣៦ រូប ទទួលប័ណ្ណសរសើរពីមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម។ គណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន១៣និងបុគ្គល៣១រូប ដែលមានស្នាដៃរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាព មនុស្សធម៌សង្គម៕

លីធាន - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កាកបាទក្រហម