19/04/2017 - 09:32

លើកកម្ពស់ចំណេះដឹងច្បាប់ជូនជនរួមជាតិខ្មែរ

រយៈ​ពេល​កន្លង នៅ​ស្រុក​កើ​- ក្រុង​កឹង​ធើ ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំ ច្បាប់​ជូន​ប្រ​ជា​ជន​​​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក តែង​បាន​គណៈ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ភូមិ​ភាគ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។ ជា​មួយ​នឹង​វិ​ធី​ផ្សព្វ​ផ្សាយ​ជា​ច្រើន ភូមិ​ភាគ​នា​នា​អនុ​វត្តបាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ជន​រួម​ជាតិ​ខ្មែរ​។

លោកយ័ញសិដ្ឋ (អង្គុយជួរមុខខាងឆ្វេង) អ្នកមានប្រជា ប្រិយភាពក្នុង​សហគមន៍​​
ជនរួមជាតិខ្មែរ លោកតែងដាស់តឿនមាមីងអនុវត្តល្អតាមគោលការណ៍ច្បាប់។

ដោយ​ជ្រាប​ច្បាស់​ពី​សារៈ​សំ​ខាន់​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ អប់​រំ​ច្បាប់​ជូន​ជន​រួម​ជាតិ​ខ្មែរ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​ថើយ​ដុង ស្រុក​កើ​-ដ ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​ដល់​ជន​រួម​ជាតិ​ខ្មែរ ។ បង​ស្រី​ង្វៀន​ធី​គីម​ស្វៀង កម្មា​ភិ​បាល​យុត្តិ​ធម៌-អត្រា​នុកូល​ដ្ឋាន​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង ឲ្យ​ដឹង​៖ "អា​ស្រ័យ​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន បាន​ជា​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​តិច​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំ​ពី​ចំ​ណេះ​ដឹង​ខាង​ច្បាប់​។ ហេតុ​ដូ​ច្នោះ ពេល​ជួប​បញ្ហា​ពាក់​ព័ន្ធ​ដល់​ផ្លូវ​ច្បាប់ មា​មីង​នៅ​មាន​ការ​អល់​អែក​ច្រើន​"។

​បច្ចុប្បន្ន នៅ​ឃុំ​ថើយ​ដុង សមា​គម​អង្គ​ការ​ម​ហា​ជន​នា​នា​នៅ​ភូមិ​ភាគ បាន​អនុវត្ត​ស​កម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ក្នុង​កា​រ​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ ដូច​៖រៀប​ចំ​ពេល​ផ្សព្វ​ផ្សាយ​ច្បាប់ បង្កើត​ក្លឹប​ច្បាប់ ទូរ​តម្កល់​សៀវ​ភៅ​ច្បាប់​ដើម្បី​មា​មីង​ជន​រួម​ជាតិ​ចូល​រួម​ស្វែង​យល់​ចំ​ណេះ​ដឹង​ច្បាប់។ លោក​យ័ញ​សិដ្ឋ នៅ​ភូមិ​ថើយ​ថាញ់ ឲ្យ​ដឹង​៖​"ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ​ផ្សព្វ​ផ្សាយ​នូវ​គោល​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ម៉្លោះ​ហើយ​ជីវ​ភាព​មា​មីង​មាន​ភាព​ប្រ​សើរ​ជា​ង​មុន​ច្រើន​។ ព្រោះ​ហេតុ​នោះ នៅ​ពេល​រៀប​ចំ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ម្តង​ៗ មា​មីង​ចូល​រួម​យ៉ាង​កុះ​ករ​។ ឆ្លង​តាម​រយៈ​នោះ​ស្ថាន​ភាព​ល្មើស​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ លើ​ភូមិ​សាស្រ្ត​សព្វ​ថ្ងៃ​មិន​សូវ​កើត​មាន​មា​មីង​អ្នក​ណា​ក៏​ខំ​ប្រឹង​គិត​គូរ​ធ្វើ​ការ​រក​ទទួល​ទាន ករណី​ទំនា​​ស់ ប្តឹង​ផ្តល់​ក៏​កម្រ​កើត​មាន​។ល។"។ ជា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ លោក​យ័ញ​សិដ្ឋ ជា​ឃោស​និក​ម្នាក់​ក្នុង​ចំ​ណោម​ឃោស​និក​សកម្ម​ក្នុង​ការ​ងារ​រួម​កម្លាំង ជា​មួយ​នឹង​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ និ​ង​ច្បាប់​ដល់​ប្រ​ជា​ជន​។ លោក​យ័ញ​សិដ្ឋ ​ចែក​រំ​លែក​៖ "ដើម្បី​បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​ក្នុង​មា​មីង ដំ​បូង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​និង​ស​មា​ជិក​ក្នុង​គ្រួ​សារ​ត្រូវ​ធ្វើ​គំ​រូ​នាំ​មុខ​ក្នុងការប្រតិ​បត្តិ​ល្អ តាម​ច្បាប់​និង​រាល់​ការ​ចលនា អា​ស្រ័យ​ភូមិ​ភាគ​បំ​ផុស​។ ចំ​ពោះ​មា​មីង​ក្នុង​ភូមិ​ស្រុក​គ្រួ​សារ​ខ្ញុំ​រស់​នៅ​យ៉ាង​សាមញ្ញ ស្រុះ​ស្រួល​ជា​និច្ច​កាល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ជួប​ការ​លំ​បាក គ្រោះ​អា​សន្ន​ម្តង​ៗ។​ ផ្តើម​ពី​នោះ បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​នៅ​ក្នុង​ប្រ​ជា​ជន​"។

នៅ​ឃុំ​ថើយ​ស្វឹង ភាគ​ច្រើន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ភូមិ​ថើយ​ត្រឿង​១​និង ថើយ​ត្រឿង​២។ ការ​ងារ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​ក្នុង​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់​។ លោក​ដាវ​សុខ នៅ​ភូមិ​ថើយ​ត្រឿង​២ ឲ្យ​ដឹ​ង​៖ "នៅ​ពេល​ប្រ​ជុំ​ក្រុម​សមា​គម និង​អង្គ​ការ​ម​ហា​ជន​នា​នា ឃុំ​សុទ្ធ​សឹង​គួប​ផ្សំផ្សព្វផ្សាយ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ទាក់​ទាញ​មា​មីង​ចូល​រួម​យ៉ាង​កុះករ​។ ឆ្លង​តាម​រយៈ​នោះ ជួយ​កាត់​បន្ថយ​ស្ថាន​ភាព ល្មើស​ច្បាប់ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ការ​បង្រ្កាប​ឧក្រឹដ្ឋ​កម្ម​លើ​ភូមិ​សាស្រ្ត​"។

លោក​ង្វៀន​ង៉ុក​​ណាម ប្រ​​ធាន​​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំថើយ​ស្វឹង ឲ្យ​ដឹង​៖ "នៅ​ពេល​ខាង​មុខ ភូមិ​ភាគ​នឹង​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លានូវ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ប្រ​ជា​ជន ឆ្លង​តាម​រយៈ​រូប​ភាព​ផ្សេង​ៗ មាន​ដូច​៖ គួប​ផ្សំ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា ប្រ​ជុំ​ក្លឹប ស​មា​គម​ក្រុម ។ល។ ទន្ទឹម​នឹង​នោះ បង្កើន​បន្ថែម​ឯក​សារ​សៀវ​ភៅ​ពុ​ម្ព កា​សែត ឯក​សារ​ច្បាប់​នៅ​តាម​ហាង​កា​ហ្វេ  ដើម្បី​មា​មីង​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​យល់​ច្បាប់​"។ តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វុាំង​បា ប្រ​ធាន​កា​រិ​យា​ល័យ​យុត្តិ​ធម៌​ស្រុក​កើ​-ដ ឲ្យ​ដឹ​ង​៖ ការ​ងារ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់ដឹ​ង​ច្បាប់​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ​-ដ ក្នុង​រយៈ​ពេល​កន្លង សម្រេច​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់ រួម​ចំ​ណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចំ​ណេះ​ដឹង​ច្បាប់​ដល់​ជន​រួម​ជាតិ លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ ផ្តុំ​កម្លាំ​ង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​៕

ចឹងហឹង-មុនី

ចែករំលែកអត្ថបទ