24/01/2017 - 08:39

ស្តារឡើងវិញវង់ភ្លេងពិណពាទ្យ

រយៈពេលកន្លង ក្រុងកឹងធើបានជំនួយដល់ការអភិរក្សពង្រឹងនិងពង្រីក វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។

ក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។

មកទល់ពេលនេះ ក្រុងកឹងធើបានជំនួយភ្លេងពិណពាទ្យសរុបចំនួន៧វង់ ដល់វត្តនានានៅលើភូមិសាស្រ្ត។ ទន្ទឹមនឹង នោះថ្នាក់បង្រៀនភ្លេងពិណពាទ្យ ក៏ត្រូវបានរៀបចំឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងនៅតាមភូមិស្រុកនានា ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យចេះប្រគំប្រភេទភ្លេងប្រពៃណីនេះ។ ដូច្នេះភ្លេងពិណពាទ្យសព្វថ្ងៃ បានក្លាយជាចំ ណីអារម្មណ៍ដ៏សំខាន់មួយ ហើយត្រូវបានព្រះសង្ឃ កម្មាភិបាលនិងជនរួមជាតិខ្មែរចូលចិត្ត។ លោកគ្រូង្វៀនវុាំងត្រេវ នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ "នៅពេលសាលាបានក្រុងកឹងធើ ជំនួយភ្លេងពិណពាទ្យមួយវង់ គ្មានសិស្សមួយណាចេះលេងទេ ម្ល៉ោះហើយរូបខ្ញុំនិងសមមិត្តលីសិន អតីតអនុប្រធានគណៈជនជាតិក្រុង កឹងធើ បានចុះទៅខេត្តត្រាវិញ ដើម្បីអញ្ជើញគ្រូភ្លេងពីក្រុមសិល្បៈរស្មីប្រទីបមកជួយបង្រៀនប្អូនៗ។ ផ្តើមពីនោះ ក្រុមភ្លេងពិណពាទ្យរបស់សាលា ក៏បានកកើតឡើងនិងមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ ។"។


ក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ គឺជាក្រុមភ្លេងដែលមានសិស្សចូលរួមច្រើនបំផុត  រាប់ទាំងអស់ជាង ២០ នាក់ ក្នុងនោះមានប្អូនៗជាយុវតីសិស្ស៥នាក់។ ដោយសារស្នាក់នៅក្នុងសាលា ទើបប្អូនៗមានភាពងាយស្រួលក្នុងការហាត់សមនិងជុំគ្នាប្រគំភ្លេង។ ទន្ទឹមនឹងនោះ មានភ្លេងពិណពាទ្យមួយវង់ផ្សេងទៀត ក៏បានធ្វើសកម្មភាពមមាញឹកផងដែរ នោះគឺក្រុមសិល្បៈជនជាតិខ្មែរចំណុះមជ្ឈមណ្ឌលវប្បធម៌ស្រុកធើយឡាយ។ ក្រុមច្រើនតែសម្តែងនៅវត្តព្រហ្មមុនីវង្សាទីប្រជុំជនធើយឡាយ។ ក្រៅពីនេះ តាមវត្តនីមួយៗត្រូវបានជំនួយវង់ភ្លេងពិណពាទ្យផងដែរ ថ្វីត្បិតតែសម្រាប់បម្រើក្នុងឱកាសបុណ្យទានក៏ពិតមែន ប៉ុន្តែនៅតែពង្រីកបាននូវមុខវិជ្ជានិងមានតន្រ្តីករចំនួនច្រើន។ ប្អូនដាវសាលី នៅភូមិឌិញភឿក ឃុំឌិញម៉ូង ស្រុកធើយឡាយ សព្វថ្ងៃ ជាសិស្សថ្នាក់ទី ១០ ចំណុះក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ "ទោះបីប្អូនជាស្រី ហើយក្នុងគ្រួសារគ្មានអ្នកណាម្នាក់ជាអ្នកសិល្បៈក៏ដោយ ប៉ុន្តែដោយសារមានចំណូលចិត្ត   ម្ល៉ោះហើយប្អូនក៏សុំម្តាយឪពុកទៅរៀនភ្លេង។ បច្ចុប្បន្ន សិស្សរួមថ្នាក់ជាមួយនឹងប្អូន ទោះបីនៅឆ្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែក្នុងឱកាសបុណ្យទានម្តងៗ តែងមកជុំគ្នាប្រគំភ្លេងនៅវត្ត មិនដែលខានឡើយ។ រីឯនៅសាលា ប្អូនមានឱកាសហាត់សមនិងប្រគំភ្លេងជារឿយ ៗផងដែរ។ គោលបំណងរបស់ប្អូនគឺចង់បានរៀនសូត្របច្ចេកទេសបន្ថែម ដើម្បីផ្សារភ្ជាប់យូរអង្វែងជាមួយនឹងមុខវិជ្ជានេះ ទោះបីក្រោយពីរៀនចប់កម្មវិធីចំណេះទូទៅក៏ដោយ"

លោកលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ គូសបញ្ជាក់៖ "បច្ចុប្បន្ន ការអភិរក្សពង្រឹងនិងពង្រីកភ្លេងពិណពាទ្យទទួលបានជោគជ័យជាក់ស្តែង។ ពិសេសគឺមាមីងខ្មែរអាចទស្សនា ឈុតប្រគំភ្លេងពិណពាទ្យដោយកូនចៅនៅក្នុងភូមិស្រុករបស់ខ្លួនមាមីងផ្ទាល់"

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភ្លេងពិណពាទ្យ