19/07/2016 - 09:38

កសាងសង្គមរៀនសូត្រ

រយៈ​ពេល​កន្លង ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ខ្នះ​ខ្នែង​ចលនា អង្គ​ការ​សប្បុ​រស​ជន​ទាំង​ឡាយ រួម​វិ​ភាគ​ទាន​បង្កើត​មូល​និ​ធិ​ជួយ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា ដើម្បី​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ជូន​សិស្ស​និស្សិត​ក្រី​ក្រ សង្វាត​រៀន​សូត្រ​។ អា​ស្រ័យ​ហេតុ​នោះ សិស្ស​និស្សិត​​ជា​​ច្រើន មាន​លក្ខណ​សម្បត្តិ​បន្ត​ការ​រៀន​សូត្រ​។

គ្រូ​បង្រៀន​ប្រ​ជា​ជន​ ឡឹម​អែស​ជូន​អា​ហា​រូប​ករណ៍​ដល់​​ សិស្ស​ និស្សិត​ក្រី​ក្រ
សង្វាត​រៀន​សូត្រ​។

ជា​មួយ​នឹង​មុខ​ងារ​ភារ​កិច្ច ក​សាង​សង្គម​រៀន​សូត្រ ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​បុព្វ​ហេតុ​អប់​រំ និង​បណ្តុះ​បណ្តាល​សមា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់ ក្នុង​ខេត្ត​សុក​ត្រាំង បាន​ខ្នះ​ខ្នែង​ចលនា​បង្កើត​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា ដើម្បី​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ជូន​សិស្ស​និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​​ក្នុង​ខេត្ត​។ ផ្តើម​ពី​នោះ សមា​គម​បាន​កសាង​មូល​និ​ធិ​អា​ហា​រូប​ករណ៍ ឡឿង​ឌិញ​កួរ អា​ស្រ័យ​ក្រុម​ហ៊ុន​ចំ​កាត់​ស​មា​ជិក​មួយ​ឆ្នោត​ជា​តិ​សុក​ត្រាំង​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន អា​ហា​រូប​ករណ៍​យឿង​កី​ហ៊ីប អា​ស្រ័យ​ក្រុម​ហ៊ុន សា​ជីវ​កម្ម​ចំ​កាត់​ភូមី​ហឹង​ គ្រួ​សារ​លោក​យឿង​កី​ហ៊ីប ធ្វើ​ហិ​រញ្ញ​ប្ប​ទាន ។ល។​ តាម​រយៈ​នោះ ប្រាំ​ខែ​ដើម​ឆ្នាំ​២០១៦ ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត បាន​ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​២១.០១១​ចំ​ណែក​ដល់​សិស្ស​​និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៧,១ពាន់​លាន​ដុង ជំ​នួយ​សៀវ​ភៅ ប៊ិច សម្ពៀត​ជូន​សិស្ស​ចលនា​ប្រ​ជាជន​បរិច្ចាគ​ដីក​សាង​សា​លា​រៀន ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​។ល។ គិ​ត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៣,២ពាន់​លាន​ដុង​។ ប្អូន​លី​ធី​ទ្រុង​លី និស្សិត​សា​កល​វិ​ទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​សង្គម​និង​មនុស្ស​សាស្រ្ត​ក្រុង​ហូ​ជី​មិញ មក​ទទួល​អា​ហា​រូប​ករណ៍​ឡឿង​ឌិញ​កួរ ឲ្យ​ដឹង​៖ "អា​ហា​រូប​ករណ៍​ផ្តល់​កម្លាំង​ស្មា​រ​តី​ជួយ​ឲ្យ​ប្អូន​ឈាន​ឡើង​ក្នុងការ​រៀន​សូត្រ​ក៏​ដូច​ជា​ក្នុង​ការ​រស់​នៅ​។ គ្រួ​សារ​ក្រី​ក្រ គ្មាន​ឪ​ពុក ឯ​ម្តាយ​ទៅ​ធ្វើ​ការ​ឈ្នួល​ម៉្លោះ​ហើយ​ក្នុង​រយៈ​កាល​សិក្សា​កម្រិត​វិ​ទ្យា​ល័យ​និង​សា​កល​វិ​ទ្យា​ល័យ ប្អូន​តែង​តែ​គិត​ថា​ត្រូវ​តែ​រៀន​ឲ្យ​បាន​ពូ​កែ​ដើម្បី​ទទួល​បាន​អា​ហា​រូប​ករណ៍​។ មាន​អា​ហា​រូប​ករណ៍​ជួយ​សម្រាល​បន្ទុក​ម្តាយ​បាន​មួយ​ភាគ​ណា​ដែរ ដូច្នេះ​ហើយ​ប្អូន​ខំ​​ប្រឹង​រៀន​ឲ្យ​បាន​ពូ​កែ បច្ចុប្បន្ន​ប្អូន​ជា​និស្សិត​ឆ្នាំ​ទី​៤​"។

ក្រៅ​ពី​នោះ ស​មា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​នៅ​ទាំង​ចលនា​ប្រ​ជា​ជន ចូល​រួម​គាំ​ទ្រ​ចលនា​កសាង​គ្រួសា​រ​សង្វាត​រៀន​សូត្រ វង្ស​ត្រ​កូល​សង្វាត​រៀន​សូត្រ​និង​សហ​គមន៍​ជំ​រុញ​ការ​សិក្សា​។ មក​ទល់​នឹង​បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​ទទួល​ស្គាល់​ឡើង​វិញ គ្រួ​សារ​សង្វាត​រៀន​សូត្រ​សម្រេច​៥៧.​០៦២​គ្រួ​សារ​វង្ស​ត្រ​កូល​សង្វាត​រៀន​សូត្រ​សម្រេច​៥៦៦​គ្រួសារ សហ​គមន៍​ជំ​រុញ​ការ​សិក្សា​សម្រេច​៥៩៣​គ្រួ​សារ​។ លោក​យ៉ីប​តឹង​ភឿង នៅ​ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង ជា​គ្រួ​សារ​ខ្មែរ​សង្វាត​រៀន​សូត្រ​ឆ្នើម​ទូ​ទាំង​ប្រ​ទេស​មាន​កូន​៤​នាក់​រៀន​ចប់​កម្រិត​​បរិញ្ញា​និង​បរិញ្ញា​ជាន់​ខ្ពស់​។ លោក​ភឿង ឲ្យ​ដឹង​៖ "ឃើញ​កូន​ៗ​មាន​របរ​លំ​នឹង មាន​តួ​នា​ទី​ក្នុង​សង្គម​ជីវ​ភាព​ធូរ​ធារ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​"។

គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "នៅ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ចលនា​អង្គ​ភាព អា​ជីវ​កម្ម អ្នក​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន សប្បុ​រស​ជន​ក្នុង​និ​ង​ក្រៅ​ខេត្ត  រួម​វិ​ភាគ​ទាន​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​ដើម្បីឧ​បត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ មាន​លក្ខ​ណសម្បត្តិ​បន្ត​ការ​សិក្សា​"៕

យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ