29/12/2015 - 10:30

ខ្នះខ្នែងគិតគូរជីវភាពជនរួមជាតិខ្មែរ

តាយវុាំងជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៨០% របស់ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងអនុវត្តបានល្អនូវគោលនយោបាយជនជាតិ។ ផ្តើម ពីនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តត្រូវ បានលើកស្ទួយជាសន្សឹមៗ។ 

ដោយសារ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ជនជាតិ បាន​ជា​មា​មីង​ខ្មែរ​នៅ
​ឃុំ​តាយ​វុាំ​ង​មាន​ដើមទុន​ពង្រីក​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​។

ដើម្បីលើកស្ទួយជីវភាពជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សរដ្ឋអំណាច គ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនឃុំតាយវុាំង បានសកម្មផ្សព្វផ្សាយ នូវគោលនយោបាយជនជាតិដល់ជនរួមជាតិខ្មែរ។ គម្រោងឧបត្ថម្ភគ្រួ សារក្រីក្រ គ្រួសារជិតក្រ បានផ្សព្វផ្សាយមានប្រសិទ្ធភាព។ ចាប់ពីដើម ឆ្នាំមក ឃុំដោះស្រាយឲ្យជនរួមជាតិខ្មែរ៤៥គ្រួសារបានបុលទុនចិញ្ចឹម គោទឹកដោះ និងគោបង្កាត់ស៊ីន គិតជាទឹកប្រាក់សរុបជាង៣២៥លាន ដុង។ ទន្ទឹមនឹងនោះ គោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរបុលទុន អនុគ្រោះសម្រាប់អភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភទិញដីធារ ផ្ទះ ដីផលិតកម្ម ផ្ទះនៅ ឧបត្ថម្ភប្រាក់បង់ថ្លៃអគ្គិសនី ឧបត្ថម្ភថវិកាសិក្សា ដល់សិស្សក្រីក្រ។ល។ ត្រូវបានផ្សព្វផ្សាយដល់ជនរួមជាតិខ្មែរ គិតជា ទឹកប្រាក់រាប់សិបពាន់លានដុង។ លោកត្រឹងក្វឹកអាង លេខាគណៈកម្មា ធិការបក្សឃុំតាយវុាំង ឲ្យដឹង៖ "ដោយមានគោលនយោបាយសមស្រប និងការប្តេជ្ញាចិត្តចាកផុតពីភាពក្រីក្ររបស់មាមីងខ្មែរ បានជាគ្រួសារក្រី ក្រជាច្រើន ក្រោយពីបានរដ្ឋជំនួយផ្ទះបុលទុន ពូជដំណាំ សត្វចិញ្ចឹម ។ល។ បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារគ្រាន់បើ។ បច្ចុប្បន្ន ទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ បានលុបបំបាត់ភាពក្រីក្រដោយប្រ សិទ្ធភាពនិងចីរភាព បំផុតចំពោះជនរួមជាតិខ្មែរ"។

ជាគ្រួសារក្រីក្រ គ្មានដីផលិតកម្ម បានជាជីវភាពរបស់ប្តីប្រពន្ធបងស្រី លីវធីឡេ នៅភូមិចាក់ទទឹង តែងបង្អែកលើការធ្វើការឈ្នួល។ ឆ្នាំ២០១១ បងស្រី បានរដ្ឋអំណាចឃុំតាយវុាំងឧបត្ថម្ភទុនទិញគោទឹកដោះមក ចិញ្ចឹម។ មកទល់ពេលនេះ គោទឹកដោះនោះបានជួយឲ្យគ្រួសារបងស្រី រកបានប្រាក់ចំណូលបន្ថែម ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ គ្រាន់បើ។ បងស្រីឡេ ឲ្យដឹង៖ "ក្រោយពី៤ឆ្នាំថែទាំហ្មត់ចត់ ឥឡូវគោមេ កើតកូនបាន៤ក្បាល។ បច្ចុប្បន្ន គោកំពុងផ្តល់ទឹកដោះ  មធ្យមភាគក្នុង មួយខែរកប្រាក់ចំណេញបានប្រមាណ១០លានដុង។ ដោយសារបាន រដ្ឋឧបត្ថម្ភ ទើបគ្រួសារខ្ញុំមានដើមទុនទិញគោ ឥឡូវគ្រួសារខ្ញុំបានចាក ផុតពីភាពក្រីក្រ មានជីវភាពលំនឹង"។ បងស្រីលីធីសិញ នៅភូមិចាក់ ទទឹងក៏បានរដ្ឋឧបត្ថម្ភបុលទុនបាន៣០លានដុង សម្រាប់ទិញគោទឹក ដោះដូចជាបងស្រីឡេដែរ ឥឡូវគោកើតកូនបាន១ក្បាល មធ្យមភាគ គោផ្តល់ទឹកដោះជាង១៣គីឡូក្រាម/ថ្ងៃ។ គ្រួសារបងស្រីជិតនឹងបាន ចាកផុតពីភាពក្រីក្រ ដោយសាររកបានប្រាក់ចំណូលពីគោទឹកដោះ។ លោកត្រឹងក្វឹកអាង លេខាគណៈកម្មាធិការបក្សឃុំតាយវុាំង ឲ្យដឹង បន្ថែម៖ "ពេលខាងមុខ បក្ខភាគនិងរដ្ឋអំណាចឃុំតាយវុាំងនឹងបន្តការ អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយឧបត្ថម្ភរបស់បក្ស និងរដ្ឋ សម្រាប់ជនរួមជាតិខ្មែរ; យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលរបរ ឧបត្ថម្ភទុនផលិតកម្ម វិនិយោគទុនប្រមូលផ្តុំ និងមានការផ្គួបបញ្ចូល ជាមួយកម្មវិធីគម្រោងដទៃទៀត ដើម្បីគ្រួសារក្រីក្រមានលក្ខណសម្បត្តិ អភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាពគ្រួសារ"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រី លីវធីឡេ