09/06/2015 - 08:17

គណៈកម្មាធិការជនជាតិ ចុះហត្ថលេខាលើកម្មវិធីសហការ ជាមួយនឹងគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ

គណៈកម្មាធិការជនជាតិ និងគណៈកម្មា​ធិការសុវត្ថិភាពចរាចរជាតិ ទើបតែចុះហត្ថលេខាលើកម្មវិធីសហការស្ដីពីជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយអប់រំ ចលនាជនរួមជាតិភាគតិចនិងតំបន់ភ្នំ ចូលរួមធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរដំណាក់កាល២០១៥-២០២០។ សមមិត្តង្វៀន​ស្វឹងភុក សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិ​បាល ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិអញ្ជើញចូលរួម។

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក ជាអធិបតីក្នុងពិធីចុះហត្ថលេខាកម្មវិធីសហការ។

កម្មវិធីសហការបំពេញការងារដំណាក់កាល ២០១៥-២០២០ រវាងគណៈកម្មាធិការជនជាតិនិងគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិ សំដៅលើកកម្ពស់ចំណេះដឹង ស្មារតីភ្ញាក់រលឹកនិងការយល់ដឹងរបស់ជន រួមជាតិភាគតិចតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយស្ដីពីសុវត្ថិភាពចរាចរនិងច្បាប់ចរាចរផ្លូវគោក; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នបំពេញការងារជនជាតិ និងគណៈកម្មការសុវត្ថិភាពចរាចរគ្រប់លំដាប់ថ្នាក់ដើម្បីបង្កើនការឯកភាពព្រមៗគ្នា បង្កើតបន្ថែមប្រភពធនធានមនុស្សក្នុងកិច្ចការផ្សព្វផ្សាយចលនាជនរួមជាតិគ្រប់រូប ចូលរួមធានាសុវត្ថិភាពចរាចរ រួមចំណែកអនុវត្តច្បាប់ទម្លាប់សុវត្ថិភាពចរាចរ កាត់បន្ថយនិងលុបបំបាត់គ្រោះថ្នាក់ចរាចរ រាំងស្ទះចរាចរ; ឃោសនាផ្សព្វផ្សាយជនរួមជាតិគ្រប់រូប រួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធចរាចរសុវត្ថិភាព ចូលរួមរាល់សកម្មភាពធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរក្នុងទូទាំង ប្រទេស៕

បកប្រែ៖ ថាច់សេរី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនស្វឹងភុក