20/06/2017 - 08:26

រីកចម្រើនអាស្រ័យគោលនយោបាយជនជាតិ

ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ ឃុំ​អាង​ថាញ​ណាម ស្រុក​កូវ​ឡៅ​យ៉ុង ខេត្ត​សុក​ត្រាំង  មាន​ជំ​ហាន​រីក​ចម្រើន​បង្គួរ​។ ជីវ​ភាព​របស់​ជន​​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​បាន​លើក​ស្ទួយ ប្រ​ព័ន្ធ​គម​នា​គមន៍​ជន​បទ​មាន​ភាព​សុក្រឹត​ជា​បណ្តើរ​ៗ​។ល។​

អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ ឧបត្ថម្ភ​ដើម​ទុន ពូជ​សត្វ​ចិញ្ចឹម​ ម្ល៉ោះ​ហើយ​គ្រួ​សារ​បង​ថាច់​ហោងនៅ​ភូមិ​វ៉​ថាញ​វាំុង ឃុំ​អាង​ថាញ​ណាម លំ​នឹង​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ ភាព​ក្រី​ក្រ។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​ឡុក​បាំង​ស្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​ថាញណាម ឲ្យ​ដឹង​៖ ពី​មុន​នេះ ប្រ​ជា​ជន​ភាគ​ច្រើន​គឺ​ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​ទូក  ដាំ​អំ​ពៅ​១​រដូវ​/ឆ្នាំ ម្ល៉ោះ​​ហើយ​ជីវ​ភាព​នៅ​ជួប​លំ​បាក។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អា​ស្រ័យ​រដ្ឋ​បាន​វិ​និ​យោគ​ទុន​តាម​គោល​ន​យោ​បាយ​ជន​ជាតិ មាន​ដូច​៖ កម្ម​វិ​ធី​១៣៥ គម្រោង​ស្ថិរ​និ​វេសន៍ ស្ថិរ​វប្ប​កម្ម គម្រោង​ចិញ្ចឹម​គោ​។ល។  បាន​ជា​សព្វ​ថ្ងៃ​ផ្លូវ​គមនា​គមន៍​ជន​បទ ធា​រា​សាស្រ្ត​ត្រូវ​បាន​កសាង​សុក្រឹត​បង្គួរ ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម​និង​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​។ ខណៈ​ពេល​អនុ​វត្ត​គ្រោង​ការ បង្វែរ​រចនា​សម្ព័ន្ធ​កសិ​កម្ម​តាម​ទិស​ដៅ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ  ក្រៅ​ពី​ដាំ​អំ​ពៅ ប្រ​ជា​ជន​ពង្រីក​តំ​បន់​ចិញ្ចឹម​បង្កង ចិញ្ចឹម​គោ ដាំ​ដំ​ណាំ​រួម​ផ្សំ​។ល។ ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ​។ ជា​ពិ​សេស​គម្រោង​ស្ថិរ​និ​វេសន៍ ​ស្ថិរ​​វប្ប​កម្ម ឃុំ​ត្រូវ​បាន​រដ្ឋ​វិ​និ​យោគ​ទុន​ជាង​១០​ពាន់​លាន​ដុង សម្រាប់​សាង​សង់​ផ្ទះ​៥០​ខ្នង​ជូន​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ។ មក​ទល់​សព្វ​ថ្ងៃ គម្រោង​បាន​អនុ​វត្ត​សម្រេច​រួច​រាល់ មា​មីង​មាន​ផ្ទះ​នៅ​ស្រួល​បួល​។ បង​ថាច់​ហោង នៅ​ភូមិ​វ៉​ថាញ់​វាំុង ឲ្យ​ដឹង​៖ "ពី​មុន​នេះ គ្រួ​សារ​ខ្ញុំ​នៅ​ផ្ទះ​ស្លឹក​ហើយ​បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​សង់​ជូន​ផ្ទះ​មេត្តា​ធម៌​១​ខ្នង ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​។ កាល​ពី​ឆ្នាំ​ទៅ​មិញ ខ្ញុំ​បាន​រដ្ឋ​ផ្ដល់​គោ​និង​ឧបត្ថម្ភ​បុល​ទុន​៣០​លាន​ដុង​សម្រាប់​ធ្វើ​ដើម​ទុន​រក​ស៊ី​។ សព្វ​ថ្ងៃ ខ្ញុំ​មាន​ផ្ទះ​រស់​នៅ​ស្រួល​បួល និង​មាន​ដើម​ទុន​សម្រាប់​ដាំ​អំ​ពៅ​៣​កុង ចិញ្ចឹម​គោ​ឆ្លៀត​ពេល​ទំ​នេរ​ពី​ការ​ងារ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​ភាគ​រក​ប្រាក់​ចំ​ណូល​បន្ថែម​និង​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។


ចំ​ណែក​លោក​ហា​វាំុង​លុង លេ​ខា​សា​ខា​បក្ស​ភូមិ​វ៉​ថាញ​វាំុង ឲ្យ​ដឹង​៖ "រយៈ​ពេល​៥​ឆ្នាំ​មក​អាយ​ក្នុង​ភូមិ​មាន​ការ​រីក​ចម្រើន​បង្គួរ ផ្លូ​វ​ថ្នល់​ត្រូវ​បាន​ចាក់​បេ​តុង សា​លា​រៀន ​ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​ក​សាង​សម​រម្យ​; អគ្គិ​សនី​ត្រូវ​បាន​អន្ទង​ដល់​ផ្ទះ​ប្រ​ជា​ជន​។ រី​ឯ​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ ត្រូវ​បាន​រដ្ឋ​ផ្ដល់​ជូន​ផ្ទះ ដី​ផលិត​កម្ម ឧបត្ថម្ភ​ដើម​ទុន​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​។ល។ ម្ល៉ោះ​ហើយ នរ​ណា​ក៏​តែង​តែ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​។ ជា​ពិ​សេស មា​មីង​មិន​រួញ​រា​ក្នុង​ការ​បង្វែរ​ពី​ដាំ​អំ​ពៅ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចិញ្ចឹម​គោ។ល។ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"​។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​ឡុក​បាំង​ស្វឹង ឲ្យ​ដឹង​៖ រយៈ​ពេល​ខាង​មុខ ផ្ដើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ ឃុំ​នឹង​ផ្ដុំ​កម្លាំង​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ បង្វែ​ររចនា​សម្ព័ន្ធ​កសិ​កម្ម​តាម​ទិស​ដៅ​គ្រប់​វិ​ស័យ​។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ដល់​គ្រួ​សារ​ក្រី​ក្រ  ពិ​និត្យ​ឲ្យ​បុល​ទុន​អា​ទិ​ភាព​។ល។ សម្រាប់​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បង្កើន​ប្រាក់​ចំ​ណូល​ ៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហាវាំុងលុង