មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/06/2017 - 16:00

ផ្តុំកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ

រយៈពេលកន្លង ជនរួមជាតិខ្មែរនៅភូមិតូទ្រុង ឃុំណូយតូ ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានបរិច្ចាគដី រួមវិគាគទានជាប្រាក់ កម្លាំងពលកម្ម ដើម្បីកសាងផ្លូវគមនាគមន៍ជនបទ រួមចំណែកធ្វើឲ្យមុខមាត់ជនបទ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ។

មាមីងខ្មែរភូមិតូទ្រុងផ្តុំកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ។

ការ​កសាង​កំ​ណា​ត់​ផ្លូវ​ប្រ​វែង​ជិត​១​.៣​០០ម៉ែ​ត្រ ទទឹង៤​ម៉ែ​ត្រ ចំ​ណុះ​ភូមិ​តូទ្រុង​ ឃុំ​ណុយតូ គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់​មាមីង​នៅ​ទីនេះ​ ម៉្លោះ​ហើយ​ពេល​ចលនា​ធ្វើ​ផ្លូវ​ មាន​គ្រួ​សារ​ប្រ​ជា​ជន​២​៣​គ្រួ​សារ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ និង​មាន​គ្រួ​សារ​ជាច្រើន​រួម​វិភាគ​ទាន​ប្រាក់​សរុប​ជិត​៥​០០លាន​ដុង​ និង​កម្លាំង​ពលកម្ម​រាប់​រយ​ថ្ងៃ​ដើម្បី​ជួយ​ធ្វើ​ផ្លូវ​។​ ដង​ផ្លូវ​នេះ​ពី​មុន​គឺជា​ភ្លឺ​ ស្រែ​សម្រាប់​តែថ្មើរ​ជើង​ប៉ុណ្ណោះ​។​ រដូវ​ភ្លៀង​ម្តង​ៗ​ភក់​ជ្រាំ ធ្វើ​ដំ​ណើរទៅ​មក​មាន​ការ​លំ​បាក​។​ មាមីង​យល់​ឃើញ​ថា​ បើ​សិន​ជាមាន​ផ្លូវ​គមនា​គមន៍​ ការ​ធ្វើ​ដំ​ណើរទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​របស់​មាមីង​នឹង​មាន​ ភាព​ងាយ​ស្រួល​ជាង​ ផ្តើម​ពី​នោះ​ ទើប​ការ​ចលនា​មាមីង​ទទួល​បាន​ងាយ​ស្រួល​ មាមីង​មាន​ដី​ដែល​ផ្លូវ​កាត់​ត្រង់​ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដោយ​ក្ដី​រីក​រ​ាយ។​ លោក​ចៅ​ខន លេខា​សាខា​បក្ស​ភូមិ​ និង​ជាប្រ​ធាន​ភូមិ​តូទ្រុង​ ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ ភូមិ​តូទ្រុង​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជាង​៤​០០គ្រួ​សារ​  ភាគ​ច្រើន​គឺគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។​ មាមីង​រស់​នៅ​ទីនេះ​ សំ​ខាន់​គឺប្រ​កប​របរ​កសិកម្ម​ ពេល​ចលនា​ធ្វើ​ផ្លូវ​គមនា​គមន៍​ជន​បទ​ មាមីង​គាំ​ទ្រយ៉ាង​ពេញ​ទំ​ហឹង​ អ្នក​ខ្លះ​មាន​ដី​បរិច្ចាគ​ដី​ អ្នក​ខ្លះ​រួម​វិភាគ​ទាន​ប្រាក់​និង​កម្លាំង​ ពលកម្ម​ ពុំ​នោះ​សោ​ត ក៏​មាន​អ្នក​ដំ​ណើររួម​វិភាគ​ទាន​ប្រាក់​នំនែក ភេសជ្ជៈ​ផង​ដែរ​។​ រដ្ឋ​អំ​ណា​ច​ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ថវិកា​បន្ថែម​ ។​ ប្រ​ការ​ទាំង​នេះ​ បង្ហា​ញ​ពី​ភាព​សាម​គ្គី​ រួម​គ្នា​កសាង​ជន​បទ​ថ្មី​...។​

គំ​រូ​នា​ំមុខ​ក្នុង​ការ​បរ​ិច្ចាគ​ដី​ធ្វើ​ផ្លូវ​ លោក​ចៅ​ហា​យ បង្កើត​បាន​នូវ​ទំ​នុក​ចិត្ត​ចំ​ពោះ​មាមីង​ជិត​ខាង​។​ ផ្តើម​ពី​នោះ​ លោក​រ​ួមជាមួយ​នឹង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ ចលនា​ និង​ទទួល​បាន​ការ​ស្រប​ចិត្ត​ស្រប​គំ​និត​ពី​សំ​ណា​ក់​មាមីង​ក្នុង​ភូមិ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​។​ លោក​ចៅ​ហា​យ ឲ្យ​ដឹង​ ដោយ​ក្តី​រីក​រ​ាយ៖ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រ​ាយគ្មាន​អ្វី​ប្រៀប​ស្មើ​បាន​ចំ​ពោះ​ការ​បរ​ិច្ចាគ​ដី​ធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំ​ណើរទៅ​មក​នេះ​ ពិសេស​គឺជួយ​ឲ្យ​មាមីង​កសិករ​ងាយ​ស្រួល​ក្នុង​ពលកម្ម​ផល​ិត។​ មិន​ចំ​ពោះ​តែគ្រួ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ មាន​គ្រួ​សារ​ជាច្រើន​សម្រេច​ចិត្ត​បរិច្ចាគ​ដី​ម្នា​ក់បន្តិច​ៗ​ ដើម្បី​នា​ំមក​នូវ​ប្រ​យោ​ជន៍​រួម​ដល់​សហគមន៍និង​សង្គម​។​ នៅ​មាន​បក្ខ​ជន​ កម្មា​ភិបាល​ភូមិ​ភាគ​ជាច្រើន​រូប​ ក៏​បាន​រួម​ចំ​ណែ​ក​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ផ្លូវ​ផង​ដែរ​ តួយ៉ាង​ដូច​លោក​ចៅ​ហឹម ប្រ​ធាន​នគរ​បាល​ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ ពិត​មែន​តែផ្ទះ​ខ្ញុំ​មិន​ធ្វើ​ដំ​ណើរតាម​ផ្លូវ​នោះ​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែរួម​វិភាគ​ទាន​សម្ភារ​ៈនិង​កម្លាំង​ពលកម្ម​ដើម្បី​ធ្វើ​ផ្លូវ​។​ ពី​ព្រោះ​កាល​បើ​មាន​ផ្លូវ​ធេី្វដំ​ណើរទៅ​មក​ងាយ​ស្រួល​ មិន​ចំ​ពោះ​តែគ្រួ​សារ​បរ​ិច្ចាគ​ដី​ប៉ុណ្ណោះ​ទេ​ មាមីង​ក្នុង​ភូមិ​ស្រុក​និង​នៅ​ភូមិ​ជិត​ខាង​ក៏​បាន​ទទួល​ផល​ទាំង​អស់​គ្នា​។​ លោក​ចៅ​ហឹម ឲ្យ​ដឹង​បន្ថែម​៖ "កន្លែង​ណា​មាន​ការ​ត្រូវ​ការ​ជួយ​យើង​ខ្ញុំ​មាន​វត្ត​មាន​ ពី​ព្រោះ​ដោយ​យល់​ឃើញ​ថា​យើង​ខ្ញុំ​ជានគរ​បាល​របស់​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ​ប្រ​ជា​ជន​។​ មាមីង​នៅ​ទីនេះ​ស្រប​ចិត្ត​ស្រប​គំ​និត​ ផ្តុំ​កម្លាំង​និង​រីក​រ​ាយក្នុង​ការ​ធ្វើ​ផ្លូវ​ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​ដំ​ណើរទៅ​មក​និង​ដឹក​ជញ្ជូន​កសិផល​ប្រ​កប​ដោយ​ភាព​ងាយ​ស្រួល​"៕​

កែវសម្ផស្ស-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកចៅខន