រយៈកាលកន្លង ការបង្កាត់ពូជនិងជម្រើសពូជស្រូវបានអនុវត្តជារៀងរាល់ឆ្នាំ សម្រាប់ពង្រីកពូជថ្មី មានគុណភាពអង្ករល្អ ជម្នះបានដង្កូវក្រា បំផ្លិចបំផ្លាញ គុណភាពអង្ករសម្រេចបទដ្ឋាននីហរ័ណ តែងបានខេត្តត្រាវិញយកចិត្តទុកដាក់អនុវត្ត។
រដូវដើមឆ្នាំ២០១៥ មជ្ឈមណ្ឌលពូជកសិកម្មខេត្តត្រាវិញ បានផ្សព្វផ្សាយអនុវត្តពិសោធន៍ពូជស្រូវថ្មី២០ប្រភេទ ដែលបានទទួលពីវិជ្ជាស្ថានស្រូវ វាលរាបទន្លេគឺវឡុង និងយកទៅផលិតពិសោធន៍លើផ្ទៃដី២.០០០ម៉ែត្រការ៉េ នៅកសិដ្ឋានបង្កាត់ពូជស្រូវ ភូមិតឺអូ២ ឃុំហ៊ុងហ្វា ស្រុកទីវកឹង។ នេះជាលក្ខណៈល្អបំផុតសម្រាប់កសិករជម្រើសប្រភេទពូជស្រូវផ្តល់ទិន្នផលខ្ពស់ មានគុណភាពល្អ ជម្នះដង្កូវក្រា សមប្រកបនឹងតំបន់ដីនីមួយៗ នៅលើភូមិភាគ នៅពេលយកទៅផលិតក្នុងរដូវខាងមុខ។ កន្លងហើយ មជ្ឈមណ្ឌលពូជកសិកម្មខេត្តត្រាវិញ បានរៀបចំសិក្ខាសាលា ដើម្បីវាយតម្លៃភាពសមស្រប នៃពូជស្រូវដែលកំពុងអនុវត្តពិសោធន៍ នៅកសិដ្ឋានបង្កាត់ពូជហ៊ុងហ្វា។ ក្នុងអង្គសិក្ខាសាលានេះ មានកសិកររាប់រយរូបមកពីស្រុកទីវកឹង កាងឡុងចូវថាញ់ និងថ្កូវបានចូលរួម។
ឆ្លងតាមការទស្សនាផ្ទាល់ពូជស្រូវ២០ប្រភេទនេះ លោកត្រឹងវុាំងញើ ក្រុមសហការផលិតស្រូវ-ដំណាំភូមិធូកណូក ឃុំតឹងសើុង ស្រុកថ្កូវ ឲ្យដឹង ឆ្លងតាមការទស្សនានិងវាយតម្លៃពូជស្រូវ២០ប្រភេទ ខ្ញុំជម្រើសបានពូជ៥ ប្រភេទដែលឃើញថា មានទិន្នផលខ្ពស់ មានចង្កោមកួរល្អនិងជម្នះដង្កូវក្រាបានល្អ សមស្របនឹងដីធ្លីនៅទីនេះ ឈ្មួញក៏ចូលចិត្តទិញ មានដូច ជាពូជ៖ OM៥៤៥១, ត្រាវិញ១៣, OM៦៩៧៦ (ពូជស្រូវក្រអូប); OM៦៤៧និងOM៦៨៤។ ក្រោយពីចូលរួមសិក្ខាសាលាលើកនេះ វិល ទៅភូមិភាគវិញ យើងខ្ញុំនឹងផ្សព្វផ្សាយបន្តជូនកសិករដែលផលិតពូកែ ដើម្បីបានស្គាល់ពូជស្រូវថ្មី មានទិន្នផលខ្ពស់ រួមចំណែកលើកកម្ពស់ទិន្នផលគុណភាពពូជស្រូវថ្មីនៅទូទាំងខេត្តនិយាយរួម និងស្រុក ឃុំរបស់យើងខ្ញុំ និយាយដោយឡែក។
លោកឡឹមក្វាងថាវ នាយកមជ្ឈមណ្ឌលពូជ កសិកម្មខេត្តត្រាវិញ ឲ្យដឹង រដូវស្រូវដើមឆ្នាំនេះ មជ្ឈមណ្ឌលពូជបានរៀបចំអនុវត្តពិសោធន៍ពូជ ស្រូវមួយចំនួននៅកសិដ្ឋានបង្កាត់ពូជឃុំហ៊ុងហ្វា។ នេះជាកសិដ្ឋាន បង្កាត់ពូជទើបបានខេត្តវិនិយោគទុនដើម្បីទទួលភារកិច្ចសិក្សាស្រាវ ជ្រាវពូជស្រូវថ្មីសម្រាប់ផ្គត់ផ្គង់ឲ្យមាមីងភូមិភាគនិងក្នុងខេត្ត។ ចំពោះមូលដ្ឋានសម្ភារៈ ក៏បានបំពាក់គ្រប់សព្វតាមបទដ្ឋានរបស់ក្រសួងកសិកម្ម និងអភិឌ្ឍជនបទកំណត់ រួមមាន៖ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនរែងបន្ទប់ ធ្វើតេស្តពិនិត្យ គ្រាប់ពូជនិងមណ្ឌលផ្ទៃដីផលិត។ ផ្ទៃដីសរុបរបស់មជ្ឈ មណ្ឌលនាបច្ចុប្បន្នប្រមាណ២០ហិកតា ជំនាញខាងផលិតពូជស្រូវនៅ ស្រុកទីវកឹង ចូវថាញ់ និងកាងឡុង។ កសិដ្ឋានបង្កាត់ទាំងនេះ សម្រាប់ផលិតពូជស្រូវសុទ្ធឲ្យបានគ្រប់ចំនួន ដើម្បីផ្គត់ផ្គង់ឲ្យក្រុមសហការផលិតពូជ និងសហករណ៍ទាំងឡាយ ផ្តើមពីនោះផ្គត់ផ្គង់ឲ្យមាមីងកសិ ករនៅលើភូមិសាស្រ្តខេត្ត។ ពេលខាងមុខ ក្រៅពីធ្វើការពិសោធន៍សិក្សាស្រាវជ្រាវ មជ្ឈមណ្ឌលនៅទាំងបើកទូលាយ បង្ហាញប្រភេទពូជស្រូវនៅស្រុកទីវកឹង និងស្រុកនានា ក្នុងខេត្តដើម្បីចូលរួមការផ្គត់ផ្គង់ពូជស្រូវឲ្យទីផ្សារ ទន្ទឹមនឹងនោះ អនុវត្តភារកិច្ចលំនឹងតម្លៃក៏ដូចជាផ្គត់ផ្គង់ពូជស្រូវ គ្រប់ចំនួនតាមតម្រូវការរបស់កសិករនៅលើភូមិសាស្រ្តខេត្ត៕
ដាងហ្វៀងខាក់ភូ ប្រែ:សុផល