អង្គសន្និបាតលើកទី១១ គណៈប្រតិបត្តិការមជ្ឈិម នីតិកាល ១១ បានប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែឧសភា នៅហាណូយ។
ទិដ្ឋភាពអង្គសន្និបាតលើកទី១១ នៃគណៈប្រតិបត្តិការមជ្ឈិមនីតិកាល១១ ។
នៅក្នុងអង្គសន្និបាត គណៈប្រតិបត្តិការមជ្ឈិម បានពិភាក្សាអំពី៖ ទិសដៅការងារបុគ្គលិកសម្រាប់គណៈប្រតិបត្តិការមជ្ឈិមនីតិកាល១២។ ចំនួននិងការបែងអ្នកតំណាងចូលរួមមហាសន្និបាតលើកទី១២។ ទម្រង់រចនាសម្ពន្ធរដ្ឋអំណាចភូមិភាគ។ គម្រោងព្រលានយន្តហោះអន្តរជាតិ ឡុងថាញ់និងផ្តល់មតិយោបល់លើរបាយការណ៍ការងារសំខាន់ៗដែល ការិយាល័យនយោបាយបានដោះស្រាយ ក្រោយពីសន្និបាតមជ្ឈិម១០ រហូតមកដល់សព្វថ្ងៃ។
សុន្ទរកថាបើកអង្គសន្និបាត លោកអគ្គលេខាង្វៀនភូត្រុង បានសម្តែងពីសកម្មភាពផ្សេងៗរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវារំដោះទាំងស្រុងភាគខាងត្បូង ឯកភាពទឹកដី ក្នុងប៉ុន្មានថ្ងៃកន្លង បានដាស់ភ្ងោក ទូទាំងបក្ស ទូទាំងប្រជាជនយើងនូវក្ដីមោទនៈអំពីបក្សរុងរឿង អំពីអំហូដ៏មហិមា អំពីប្រជាជាតិវៀតណាមវីរភាព។ លើសពីនរណាទាំងអស់ សមមិត្តជាសមាជិកមជ្ឈិមគ្រប់ៗរូប គប្បីពង្រីកប្រវេណីបដិវត្តន៍ដ៏មោះមុត ត្រចះត្រចង់របស់បក្សនិងប្រជាជាតិយើង លើកកម្ពស់ជាងទៀតនូវស្មារតី តួនាទីរបស់ខ្លួន ខិតខំសម្រេចឲ្យបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។
អគ្គលេខាង្វៀនភូត្រុង បានមានប្រសាសន៍ថា ខ្លឹមសារពីរដ៏សំខាន់បំផុតរបស់មហាសន្និបាតបក្សរាល់លើកនោះ គឺពិការភាក្សាកំណត់គោលមាគ៌ា ភារកិច្ចនយោបាយរបស់បក្សនិងបោះឆ្នោតស្ថាប័នដឹកនាំនានារបស់បក្ស។ ខ្លឹមសារទាំងពីរនេះ មានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ បន្ទាប់ពីបង្កើតអនុកម្មការទាំឡាយ ត្រៀមបម្រុងឲ្យមហាសន្និបាតលើកទី១២ របស់បក្សនៅក្នុងអង្គសន្និបាតមជ្ឈិម៨នោះ ការរៀបចំឯកសារផ្សេងៗ ត្រូវបានអនុវត្តបន្ទាន់ប្រាកដប្រជានិងហ្មត់ចត់។ មជ្ឈិមបានផ្តល់មតិលើឯកសារ ពង្រៀងទាំងឡាយនៅអង្គសន្និបាតទាំងពីរ គឺអង្គសន្និបាតមជ្ឈិមទី៩និង១០ បច្ចុប្បន្នឯកសារពង្រៀងទាំងឡាយនោះ ត្រូវបានដាក់ជូនទៅគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការចាត់ តាំងបក្សនានាក្នុងទូទាំងប្រទេស ដើម្បីស្រង់មតិយោបល់នៅក្នុងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់។
តាមលោកអគ្គលេខា អង្គសន្និបាតលើកនេះ មជ្ឈិមបានផ្តល់មតិយោបល់ពិភាក្សា និងសម្រេចទិសដៅការងារបុគ្គលិកនៃគណៈប្រតិបត្តិការមជ្ឈិមនីតិកាល១២ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំបុគ្គលិកចូលរួមក្នុងគណៈប្រតិបត្តិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខាអគ្គលេខា គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាល ១២ និងបុគ្គលិក ថ្នាក់ដឹកនាំស្នូលរបស់ស្ថាប័នរដ្ឋ អាណត្តិកាល២០១៦-២០២១ នៅក្នុងអង្គសន្និបាតទាំងឡាយជាបន្តបន្ទាប់៕
យោង: Chinhphu.vn ប្រែៈវ៉ាន់តឹន