30/05/2017 - 08:47

កាត់បន្ថយភាពក្រីក្រនៅប៊ិញមិញ

ពីមុនខ្ញុំគ្មានរបររកស៊ីលំនឹង ហេតុនោះអ្នកណា ជួលធ្វើអ្វីធ្វើហ្នឹង ប្រាក់ចំណូលមិនលំនឹង។ ចាប់ពីបានចូលរៀនរបរជាង កំបោរនៅឃុំ រួចបានផ្ដល់លិខិតប្រកបរបររកស៊ី ម៉្លោះហើយការងារមាន ភាពលំនឹង។ ឃុំក៏បានពិនិត្យសង់ផ្ទះមហាសាមគ្គីជូនខ្ញុំមួយខ្នង ព្រមទាំងឧបត្ថម្ភខ្ញុំនូវគោមួយក្បាល។

ផ្លូវទៅកាន់ភូមិដុងហូវ ឃុំប៊ិញដុងបានក្រាលបេតុងរួចរាល់។

អាស្រ័យការឧបត្ថម្ភទាន់ពេលរបស់ រដ្ឋ ទើបសេដ្ឋកិច្ចគ្រួសារខ្ញុំមានការអភិវឌ្ឍន៍ និងមានកន្លែងរស់នៅសុខស្រួល ឥឡូវគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រហើយ"។ ដុងប៊ិញ គឺជាភូមិសាស្រ្តមួយក្នុងចំណោមភូមិសាស្រ្តទាំងឡាយ ដែលមានជនរួម ជាតិខ្មែររស់នៅកុះកររបស់ក្រុងប៊ិញមិញ ហេតុនោះ មាមីងនៅទីនេះ បានទទួលផលច្រើនពីគោលនយោបាយ ដោយឡែករបស់រដ្ឋសម្រាប់តំបន់មានជនជាតិភាគតិចរស់នៅកុះករ។ លោកស្រីង្វៀនធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឲ្យដឹង៖ "ឃុំបានអនុវត្តយ៉ាង ប្រសិទ្ធភាពនូវកម្មវិធីគម្រោងផ្សេងៗរបស់រដ្ឋ ម៉្លោះហើយគ្រួសារក្រីក្រ ជាច្រើនលើភូមិសាស្រ្តមានលក្ខណសម្បត្តិចាកផុតពីភាពក្រីក្រ ឈាន ឡើងធូរធារ។ គិតដោយឡែកតែឆ្នាំ២០១៦ ឃុំបានឧបត្ថម្ភគ្រួសារក្រីក្រ នូវសត្វគោចំនួន៨ក្បាល ដោយសារការអនុវត្តន៍សម្រេចកម្មវិធី ១៣៥ ផ្លូវគមនាគមន៍ជនបទនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ ផ្ដល់នូវភាពងាយស្រួលជូនប្រជាជនធ្វើដំណើរទៅមក និងដោះដូរទំនិញ។ អាស្រ័យហេតុនោះ ឆ្នាំកន្លងហើយ មានគ្រួសារខ្មែររាប់សិបគ្រួសារបានចាកផុតពីភាពក្រីក្រ មកទល់ពេលនេះ ចំនួនគ្រួសារក្រីក្រទូទាំងឃុំនៅមានប្រមាណតែ៥៩គ្រួសារប៉ុណ្ណោះ"។

លោកសេីុងហ្វាងយ្វី ឲ្យដឹងបន្ថែម៖ "ក្រុងប៊ិញមិញ មានជនរួមជាតិខ្មែរ រស់នៅជាង១.៦០០នាក់ ក្នុងនោះ មានគ្រួសារក្រីក្រ១១%។ ព្រោះហេតុនោះ ការិយាល័យជនជាតិក្រុងតែងខិតខំសហការជាមួយនឹងភូមិភាគ ដើម្បីអនុវត្តបានល្អនូវគោលនយោបាយ ដោយឡែករបស់រដ្ឋសម្រាប់ ជនជាតិភាគតិច។ ក្រៅពីនោះ ការិយាល័យជនជាតិក៏បានដាក់សំណើ អនុវត្តសង្គមូបនីយកម្ម ដើម្បីឧបត្ថម្ភគ្រួសារក្រីក្រ។ ឆ្នាំ២០១៦ ទូទាំងក្រុងមានគ្រួសារខ្មែរក្រីក្រ៩២គ្រួសារ បានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ដែលអាស្រ័យដោយស្ថានីយវិទ្យុ និងទូរទស្សន៍វិញឡុងធ្វើហិរញ្ញប្បទាន"។ ការិយាល័យជនជាតិក្រុងប៊ិញមិញ ក៏បានសហការស្អិតល្មួតជាមួយនឹងមជ្ឈមណ្ឌលបង្រៀនរបរទីរួមខេត្ត រៀបចំបើកវគ្គបង្រៀនរបរជាច្រើនវគ្គសម្រាប់បណ្តុះបណ្តាលរបរជូនពលករជនបទ។ មកទល់ ពេលនេះ ពលករខ្មែររាប់រយនាក់មានការងារធ្វើលំនឹងនៅមណ្ឌល ឧស្សាហកម្មហ្វាភូ ខេត្តវិញឡុង។ ចំពោះអ្នកហួសអាយុពលកម្មធ្ងន់ ការិយាល័យជនជាតិបានសហការជាមួយ នឹងធនាគារគោលនយោបាយសង្គម ជួយគ្រួសារជាច្រើនបានបុលទុនអនុគ្រោះ ដើម្បីចិញ្ចឹមសត្វនិង មានដើមទុនសម្រាប់ទិញវត្ថុធាតុ ដើមយកមកត្បាញរបស់របរប្រើប្រាស់៕

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សេីុងហ្វាងយ្វី