29/09/2015 - 15:03

ត្រុងធូសម្រាប់កុមារក្រីក្រ

ជា​មួយ​នឹង​ការ​រួម​ដៃ​របស់​សង្គម ប្អូន​ៗ​នៅ​តាម​ឃុំ​ក្រី​ក្រ ចំ​ណុះ​ស្រុក​ឆ្ងាយ​ៗ នៅ​តំ​ប​ន់​លំ​បាក​ពិ​សេស បាន​ទ​ទួល​បុណ្យ​ត្រុង​ធូ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​សប្បាយ​រីក​រាយ​។ 

"កម្ម​វិ​ធី​ព្រះ​ច័ន្ទ​ពេញ​បូណ៌​មី​ដឹក​ម៉ូយ " ក្លឹប​ណូ​កឺយ​ហ៊ុង​ នៅ​ឃុំ​បៀង​បាច់​ដុង ស្រុក​ថើយ​ប៊ិញ​។ 

ក្រៅ​ពី​ការ​ឧបត្ថម្ភ​របស់​ស្ថា​ប័ន ថ្នាក់​ដឹក​នាំ​ខេត្ត ក្លឹប​សមា​គម​សប្បុ​រស​ធម៌​ស្ម័គ្រ​ចិត្ត​នា​នា​នៅ​ខេត្ត​កា​ម៉ាវ នៅ​ទាំង​អំ​ពាវ​នាវ​ទូ​ទាំង​សង្គម​ធ្វើ​ការ​រៃ​អង្គាស​ដើម្បី​ឧបត្ថម្ភ​។ តាម​ប្រ​សាសន៍​បង​ស្រី​ហូ​ក្វី​ញ៉ី ប្រ​ធាន​ក្លឹប​ណូ​កឺយ​ហ៊ុង​ (Nụ Cười Hồng) (ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ស​មា​គម​ស​ហ​ព័ន្ធ យុវ​ជន​វៀត​ណាម ខេត្ត​កា​ម៉ាវ បណ្តា​ស​កម្ម​ភាព​សប្បុ​រស​ធម៌​ដោយ​ស្ម័គ្រ​ចិត្ត បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ពិត​ប្រា​កដ ដោយ​សារ​វេ​ទិ​កា​លើ​ប្រ​ព័ន្ធ​អិន​ធឺ​ណិត ពិ​សេស​គឺ​បណ្ដាញ​Facebook​។ អា​ស្រ័យ​ហេតុ​នោះ ជាង​១​ខែ​កន្លង​មក​នេះ​  ក្លឹប​បំ​ផុស​ចលនា​កម្ម​វិ​ធី​"ច័ន្ទ​ពេញ​បូណ៌​មី​ដឹក​ម៉ូយ​" លើក​ទី​៣ ដើម្បី​រៀប​ចំ​ជូន​សិស្ស​ជាង​៣០០​នាក់ ទ​ទួល​បុណ្យ​ត្រុង​ធូ​ដោយ​សប្បាយ​រីក​រាយ​នៅ​សា​លា​បឋម​សិក្សា​ដាវ​យ្វី​ទឺ ឃុំ​ខាញ់​ថ្វឹង ស្រុក​អ៊ូ​មិញ (ក្នុង​នោះ​ប្រ​មូល​ផ្តុំ​ប្អូន​ៗ សិស្សា​នុ​សិស្ស​ចំ​នួន​១០០​នាក់ ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក​ពិ​សេស កូន​ចៅ​ជន​ជាតិ​ដែល​មាន​ហា​និ​ភ័យ​បោះ​បង់​ការ​សិក្សា​ខ្ពស់​)។ បង​ស្រី​ក្វី​ញ៉ី រៀប​រាប់​កម្ម​វិ​ធី​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២៤ ខែ​កញ្ញា​(ត្រូវ​នឹង​ថ្ងៃ​១២​ ខែ​៨​ច័ន្ទ​គតិ​វៀត​ណាម​) រួម​មាន​ប្រ​ជុំ​ជីវ​ភាព លេង​ល្បែង​ស​មូ​ហ​ភាព​ធ្វើ​ប៉េង​ប៉ោង​សិល្បៈ​ជូន​សិស្សា​នុ​សិស្ស​ក្នុង​ទូ​ទាំង​សា​លា​។ ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​សម្តែង​សិល្បៈ​ទិដ្ឋ​ភាព "រា​ត្រី​ព្រះ​ច័ន្ទ​ពេញ​វង់​" ប្រ​ឡង​បេះ​ផ្កា​ប្រ​ជា​ធិប​តេ្តយ្យ ព្រម​ទាំង​ជូន​រង្វាន់​សិក្ខូប​ករណ៍​ដល់​សិស្ស​មាន​ស្ថាន​ភាព​ក្រ​លំ​បាក ចំ​នួន​១០០​រូប ជូន​អា​ហា​រូប​ករណ៍​សិស្ស​រៀន​ពូ​កែ ជម្នះ​ការ​លំ​បាក​ចំ​នួន​១០​នាក់ ទំ​នាក់​ទំ​នង​នឹង​គំ​រូ​ឆ្នើម​នា​នា​។ បុណ្យ​ត្រុង​ធូ​ឆ្នាំ​២០១៥ ក្លឹប​ស្ម័គ្រ​ចិត្ត​-ដំ​ណើរ​ត​ភ្ជាប់​បេះ​ដូង (ក្រុង​ហូ​ជីមិញ) បាន​ជ្រើស​ឃុំ​តាម​យ៉ា​ង​តី ស្រុក​ង៉ុក​ហៀន ធ្វើ​ជា​កន្លែង​រៀប​ចំ​កម្ម​វិ​ធី​"សប្បាយ​ត្រុង​ធូ-ដង្ហែ​គោម​ខែ​សី​ហា​" លើក​ទី​៣ ដោយ​មាន​គោម​ចំ​នួន​៥០០ នំ​ត្រុង​ធូ​ចំ​នួន​៥០០ អា​ហា​រូប​ករណ៍​ចំ​នួន​១០​ចំ​ណែក និង​​កង់​ថ្មី​ចំ​នួន​៥​គ្រឿង ក្រៅ​ពី​នោះ ក្លឹប​នៅ​ទាំង​ទទួល​យក​នំ ស្ករ​គ្រាប់ ទឹក​ដោះ​គោ  ដើម្បី​ធ្វើ​ឲ្យ​សម្បូរ​បែប​ទាំង​ប​រិ​មាណ និង​គុណ​ភាព​អំ​ណោយ​ជូន​កុ​មារ​៥០០​នាក់​នៅ​ភូមិ​ភាគ​។ មុន​នោះ​ឆ្នាំ​២០១៣ ក្លឹប​រៀប​ចំ​ពិ​ធី លេង​កម្សាន្ត​សប្បាយ​ត្រុង​ធូជូន​កុមារ​ចំ​នួន១​.៣០០​នាក់ នៅ​ឃុំ​ភឿក​ឡុង ស្រុក​យ៉ុង​ត្រូម​ ខេត្ត​បេន​ត្រែ; ឆ្នាំ​២០១៤ បាន​ជូន​អំ​ណោយ​កុ​មារ នៅ​ឃុំ​ផុង​ហេប ស្រុក​ផុង​ហេប ខេត្ត​ហូវ​យ៉ាង​ចំ​នួន​៤០០​នាក់​។ បង​ង្វៀន​ហ្វាយ​ថាវ (ពិ​ធី​ករ​ថាវ​ម៉ាប់​) ប្រ​ធាន​ក្លឹប​ស្ម័គ្រ​ចិត្ត​-ដំ​ណើរ​ត​ភ្ជាប់​​បេះ​ដូង ឲ្យ​ដឹង​៖ ក្លឹប​មាន​បំ​ណង​រួម​ចំ​ណែក​ឧបត្ថម្ភ​ខាង​លក្ខណៈ ជីវ​ភាព​វប្ប​ធម៌ ស្មារ​តី ជូន​ប្អូន​ៗ​កុមា​រ​តំ​បន់​ជន​បទ​ក្រីក្រ​នៅ​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ ដើម្បី​ប្អូន​ៗ​ទទួ​​ល​បុណ្យ​ត្រុង​ធូ ពេញ​លេញ​ប្រ​កប​ដោយ​អត្ថ​ន័យ​និង​ជាក់​ស្តែង​។

ប្រ​ម៉ែ​ប្រ​មូល​អេត​ចាយ ដើម្បី​ចូល​រួម​វិ​ភាគ​ទានមូល​និ​ធិ​កម្ម​វិ​ធី​ត្រុង​ធូ ត្រូវ​បាន​ចាត់​ទុក​ជា​ស​កម្ម​ភាព​ធម្ម​តា ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដែល​មនុស្ស​គ្រប់​រូប អ្នក​ណា​ក៏​អាច​ចូល​រួម​ឧបត្ថម្ភ​បាន​ដែរ​។ នេះ​ជា​គំ​និត​របស់​ស​មា​ជិក​ក្លឹប​ណូ​កឺ​យ​ហ៊ុង បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​អា​ទិត្យ​កន្លង​។ ស​កម្ម​ភាព​ទាំ​ង​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ដោយ​ស្មោះ​ស្ម័គ្រ​។ ប្អូន​ត្រឹង​យ្វី សិស្ស​រៀន​សា​លា​មធ្យមសិក្សា​ចំ​ណេះ​ទូ​ទៅ​ហូ​ធី​គី ក្រុង​កា​ម៉ាវ ឲ្យ​ដឹង​៖ "ផ្ទះ​ប្អូន​មាន​ដប​ជ័រ ក្រ​ដាស់​សំ​ណល់របស់​របរ​ប្រើ​ប្រាស់​ខូច​ខាត​។ល។ ច្រើន​ណាស់ ជំ​នួស​ឲ្យ​ការ​ចោល​ទ​ទេ ប្អូន​រួម​វិ​ភាគ​ទាន​សម្រាប់​កម្ម​វិ​ធី ដើម្បី​ចែក​រំ​លែក​ក្តី​សប្បាយ​រីក​រាយ​រួម​ជា​មួយ​ប្អូន​ៗ​ក្រ​លំ​បាក​នេះ ជា​ទង្វើ​មាន​អត្ថ​ន័យ​ប្រ​សើរ​ខ្លាំង​ណាស់​។​ ក្រៅ​ពី​នោះ ស​កម្ម​ភាព​ទាំង​ឡាយ ដូច​៖ ធ្វើ​គោម ធ្វើ​របស់​សិប្ប​កម្ម​ក៏​បាន​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​ចូល​រួម ពិ​សេស​គឺ​សិស្ស និស្សិត​ធ្វើ​ដោយ​ផ្ទាល់​ជូន​កុ​មារ​ក្រី​ក្រ​៕

បាំងថាញ់(camauoline.com.vn)ប្រែសម្រួលៈ សឺនម៉ាល័យ

ចែករំលែកអត្ថបទ