23/05/2017 - 08:46

ទ្រុងថាញ់កសាងជនបទថ្មី

ក្នុងដំណើរការកសាងជនបទថ្មី ឃុំទ្រុងថាញ់ ស្រុកវូងលីម (ខេត្តវិញ ឡុង) កំពុងបន្តជំហានអនុវត្តសម្រេចលក្ខឋានជនបទថ្មី។ 

 


 ផ្លូវចុះទៅកាន់ភូមិទ្រុងត្រាច់។

តាមប្រសាសន៍របស់លោកត្រឹងហ្វាងថាញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឲ្យដឹង៖ ហេតុតែទ្រុញថាញ់ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ បានជារយៈពេលកន្លង ទន្ទឹមជាមួយនឹងគោលនយោបាយវិនិយោគទុនរួមឃុំទ្រុងថាញ់ នៅទាំងបានទទួលប្រយោជន៍ពី គោលនយោបាយពិសេសជាច្រើន។ព្រោះហេតុនោះបានជាគ្រួសារប្រជាជនជិត១០០%មានអគ្គិសនី ទឹកស្អាតប្រើប្រាស់។ កាលពីឆ្នាំទៅមាន ប្រជាជនជិត៥០០នាក់ បានឧទ្ទេសនាមការងារធ្វើ ក្នុងនោះបានដោះ ស្រាយការងាធ្វើថ្មីប្រហែល១៥០នាក់។ អត្រាបណ្តុះបណ្តាលមុខរបរនៅជនបទសម្រេច១០០% បើប្រៀបជាមួយនឹងផែនការ។ ឃុំក៏ផ្ដុំកម្លាំង អនុវត្តកម្មវិធីពូជនិងផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស សំដៅជួយកសិករ ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម។ ក្រៅពីបើកថ្នាក់ហ្វឹកហាត់ដាំដំណាំរួម​ផ្សំចិញ្ចឹមគោ ចិញ្ចឹមអន្ទង់ចំនួន៤ថ្នាក់  ឃុំថែមទាំងធ្វើសិក្ខាសាលាចំ នួន៧លើក ដើម្បីផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការដាំដុះនិងចិញ្ចឹម សត្វទៀតផង។ល។ ឃុំបានសហការជាមួយនឹងមជ្ឈមណ្ឌលពូជនិងដំណាំស្រុក ពិនិត្យវាយតម្លៃ និងឧបត្ថម្ភជូនប្រជាជន៦គ្រួសារ ចិញ្ចឹម ជ្រូកមេដោយទ្រង់ទ្រាយ៥ក្បាល/គ្រួសារ និងបង្កើតក្រុមសហការ ផលិតស្រូវពូជនៅភូមិទ្រុងស្វឹងលើផ្ទៃដីចំនួន៣ហិកតា។ល។ សំដៅបង្កលក្ខណៈជូនប្រជាជនផលិតធ្វើអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពឃុំ បានអនុវត្តនូវកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធធារាសាស្រ្តចំនួន៥កន្លែង ត្រូវបានជីកស្តារឡេីងវិញ​សរុបប្រវែង៥.៥១៨ម៉ែត្រ; ជួសជុលស្ថានីយបូមទឹកនិងកសាងគម្របលូថ្មីចំនួន១៧; កសាងរបាំងការពារច្រាំងនៅភូមិទ្រុងត្រាច់; កសាងផ្លូវតភ្ជាប់ភូមិនៅភូមិអាងញើង។ល។

តាមប្រសាសន៍របស់ថ្នាក់ដឹកនាំឃុំទ្រុងថាញ់៖ អាស្រ័យបានកម្មវិធីវិនិយោគទុនធ្វើជាមូលដ្ឋានគ្រឹះខាងលើ បានជាឃុំទ្រុញថាញ់អនុវត្ត សម្រេចលក្ខឋានជនបទថ្មីជាច្រើន ថ្វីបើតាមដំណើរគឺក្រោយពីឆ្នាំ២០ ២០ ទើបឃុំទ្រុងថាញ់សម្រេចបទដ្ឋានជនបទថ្មីក៏ដោយ។ រហូតមកដល់ពេលនេះ ឃុំអនុវត្តសម្រេចលក្ខឋានជនបទថ្មីចំនួន១២/១៩ លក្ខឋានចំនួន២ដែលអនុវត្តសម្រេចក្នុងរយៈពេលជិតៗនេះ គឺលក្ខឋានទី៤ស្ដីពី អគ្គិសនី គ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពគឺ២.៥៨២ សម្រេចអត្រា ៩៨,៩៧%និងលក្ខឋានទី១៦ស្ដីពីវប្បធម៌ ទូទាំងឃុំមានគ្រួសារវប្បធម៌ ចំនួន២២៤៧/២២៦៤ សម្រេចអត្រា៩៩,២៤% មានភូមិវប្បធម៌ទាំង ៩/៩សម្រេចអត្រា១០០%។ ទន្ទឹមនឹងនោះ ឃុំក៏សហការបំផុសចលនា កសាងជនបទថ្មីនិងជួសជុលផ្ទះរាប់សិបខ្នងជូនគ្រួសារក្រីក្រ គ្រួសារ ជនជាតិភាគតិច។ ផ្ដើមពីនោះ អត្រាគ្រួសារក្រីក្របានថយចុះជាលំដាប់ រៀងរាល់ឆ្នាំ រហូតដល់ចុងឆ្នាំ២០១៦ អត្រាគ្រួសារក្រីក្របានថយចុះនៅ ក្រោម៥%។ លោកត្រឹងហ្វាងថាញ ឲ្យដឹង៖ "
ក្នុងដំណើរការកសាងជនបទថ្មី ឃុំទទួលបានការឯកភាពខ្ពស់ពីសំណាក់ប្រជាជន។ តួយ៉ាងខណៈពេលកសាងផ្លូវតភ្ជាប់ភូមិនៅភូមិអាងញើង សរុបថវិកាកសាងគឺ ៣៧៥លានដុង ក្នុងនោះ ប្រជាជនរួមវិភាគទាន​១២៦លានដុង។ ការឯកភាពនេះ ក៏ជាមូដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំឃុំទ្រុងថាញ់មានភាពជឿជាក់ក្នុងការអនុវត្តន៍លក្ខឋានជនបទថ្មី ដែលនៅសេសសល់ឲ្យត្រូវតាម ដំណើរការដែលបានដាក់ចេញ"

ហាថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំទ្រុងថាញ់