តាមគណៈចង្អុលការតីណាមបូ ក្នុងឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនៅភូមិភាគនានា បានម្ចាស់ការក្ដោបក្ដាប់ស្ថានភាព សហការយ៉ាងស្អិតល្មួតជាមួយនឹងរដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធតាមព្រំដែន ដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវរាល់ករណីដែលបង្កឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់។ល។ ឆ្លងតាមរយៈនោះ ធានាឲ្យប្រជាជននឹងនរចិត្ត ពលកម្មផលិត រក្សាខ្ជាប់ភូមិសាស្រ្តសុខសាន្ត។
សន្តិសុខសណ្តាប់ធ្នាប់តែងបានរក្សាយ៉ាងខ្ជាប់ខ្ជួនប្រជាជនតំបន់ព្រំដែនតីណាមនឹងនរចិត្តពលកម្មផលិត។
ការអនុវត្តន៍យ៉ាងប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ស្ដីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយនឹង ការធានាសន្តិសុខ-ការពារប្រទេសគ្រប់ខេត្តក្នុងតំបន់ បានម្ចាស់ការ ដោះដូរព័ត៌មាន សហប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងភាគីប្រទេសជាមិត្ត ដោះស្រាយរាល់ករណីដែលទាក់ទិនដល់សន្តិសុខ-ការពារប្រទេសសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តខេត្តនៅជាប់ព្រំដែន។ ការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនដីគោករវាងវៀតណាម-កម្ពុជា ត្រូវបានអនុវត្តជាបន្ត។ ខេត្តនានានៅជាប់ព្រំដែន ដោយមានគោលនយោបាយរៀបចំគម្រោងប្លង់ ឲ្យសមស្រប សំដៅរៀបចំចាត់ចែងប្រជាជនតាំងទីលំនៅចីរភាពនៅឃុំ ជាប់ព្រំដែនផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី; អនុវត្តបានល្អនូវកម្មវិធី១៣៤,១៣៥,១៦៧របស់រដ្ឋាភិបាលនិងកម្ម វិធីជំនួយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ច។ល។
ថ្មីៗនេះ នៅអង្គសន្និបាតបង្កើនការធានាសន្តិសុខលើភូមិសាស្រ្ត គណៈចង្អុលការតីណាមបូ តំណាងថ្នាក់ដឹកនាំភូមិភាគនានា បានពិភាក្សានិង ឯកភាពភារកិច្ចសំខាន់ៗ ក្នុងរយៈពេលខាងមុខ គឺចង្អុលការនូវកម្លាំងសមត្ថកិច្ច ខេត្តនានាលើភូមិសាស្រ្តតីណាមបូ ជំរុញយ៉ាងខ្លាំងក្លានូវការងារក្ដោបក្ដាប់ស្ថានភាព ម្ចាស់ការកសាងផែនការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់ស្ថានភាព; រក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់និងទំនាក់ទំនងជិតខាងមិត្តភាព ប្រវេណីរវាងរដ្ឋអំណាចប្រជាជនទាំងសងខាងព្រំដែន។ល។ បន្តការអនុវត្តន៍បានល្អនូវការងារកំណត់ខ័ណ្ឌសីមាបោះបង្គោលព្រំដែន យោងតាមលិខិតបទដ្ឋានច្បាប់ដែលរដ្ឋអំណាចប្រទេសទាំងពីរបានចុះហត្ថលេខា; បង្កើនការងារគ្រប់គ្រងការពារព្រំដែន ដើម្បីឆាប់រកឃើញនូវរាល់ឧបាយកលបំបែកបំបាក់របស់អានុភាពអមិត្ត។ បន្តការអនុវត្តន៍បានល្អនូវកិច្ចការបរទេសផ្នែក យោធាកិច្ចការបរទេសផ្នែកការពារព្រំដែន និងទំនាក់ទំនងការបរទេស ប្រជាជន; ពង្រីកយ៉ាងប្រសិទ្ធភាពនូវការងារសហប្រតិបត្តិការរវាងរដ្ឋអំណាច កម្លាំងប្រដាប់អាវុធនៅសងខាងព្រំដែន។ល។
តាមប្រសាសន៍របស់ឧត្ដមសេនីយ៍ឯកបម្រុងផាមយ៉ុង អនុរដ្ឋមន្រ្តីក្រ សួងនគរបាល ៖ តីណាមបូមានទីតាំងយុទ្ធសាស្រ្តយ៉ាងសំខាន់ទាំងខាងនយោបាយសេដ្ឋកិច្ច-សង្គមនិងសន្តិសុខ-ការពារប្រទេស ហើយក៏ជាភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅច្រើន អ្នកកាន់សាសនាក៏ច្រើន។ ឆ្លៀតឱកាសអំពីស្ថានការណ៍ អានុភាពអមិត្តតែងមានសកម្មភាពអាក្រក់ ប្រឆាំងបំផ្លិចបំផ្លាញបដិវត្តន៍និងប្រជាជនយើង។ ចំពោះស្ថានការណ៍ទាំងនោះ អង្គភាពមុខជំនាញរបស់ក្រសួងនគរបាលនិងនគរបាល ខេត្ត ក្រុងនានានៅតំបន់តីណាមបូ ដោយបានសហការប្រកបដោយប្រសិទ្ធភាពរបស់ គណៈ ផ្នែក អង្គការមហាជននានា ការជួយជ្រំជ្រែង ឧបត្ថម្ភគាំពារអំពីសំណាក់ប្រជាជន បានម្ចាស់ការបង្ការបង្រ្កាបផ្សព្វផ្សាយអនុវត្តយ៉ាងតឹងរឹង នូវរាល់វិធានការតស៊ូក្នុងការប្រ ឆាំងធ្វើឲ្យអសកម្មនូវសកម្មភាពបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត ។ ធ្វើសេនាធិការ សហប្រតិបត្តិការ ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់ករណីស្មុគស្មាញ ដែលកើតមានឡើងដោះស្រាយជាសារវន្តនូវស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់។ អាស្រ័យហេតុនោះ នៅតំបន់តីណាមបូ សន្តិសុខនយោបាយបន្តការរក្សាខ្ជាប់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក៏មានការវិវឌ្ឍន៍យ៉ាងសកម្ម៕
ថាញ់ផុង (សរុបព័ត៌មាន) - ថាច់សេរី