09/04/2015 - 16:08

លិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥

 

  លេខ៤៥/LĐCP          ហាណូយ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥

            លិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥

      គោរពជូនពរ៖ ជនរួមជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន
                           អាណិកជន និងក្មួយៗកុមារាកុមារីជាជនជាតិខ្មែរ។

 

នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ តំណាងឲ្យរដ្ឋាភិបាល នាយករដ្ឋ មន្ត្រី គណៈចង្អុលការនិរតីទិស និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូនជនរួម ជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អាណិកជន និងក្មួយៗកុមារាកុមារី ជាជនជាតិខ្មែរ នូវវាចាសួរសុខទុក្ខដ៏ស្និទ្ធស្នាល និងសព្ទសាធុការពរដ៏ ប្រសើរបំផុត។

ឆ្នាំ២០១៤ និងបណ្តាខែដើមឆ្នាំ ឆ្នាំ២០១៥ រដ្ឋាភិបាល បណ្តាក្រសួង ថ្នាក់មជ្ឈិម និងបណ្តាភូមិភាគនៃតំបន់វាលរាបទន្លេគឺវឡុងបានបន្តការ ផ្សព្វផ្សាយនិងអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋ កិច្ច សង្គមកិច្ច លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន។ រួមជាមួយទូទាំងប្រទេស ព្រះសង្ឃ និងជនរួមជាតិខ្មែរបានរួមចំណែក ជាច្រើនក្នុងការកសាង និងការពារមាតុភូមិ។

បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥ ប្រព្រឹត្តឡើងក្នុងបរិយាកាសដែលទូទាំងប្រ ទេសកំពុងតែសកម្មត្រៀមបំរុង ដើម្បីប្រារព្ធឡើងនូវព្រឹត្តិការណ៍សំខាន់ ៗជាច្រើន ដូចជា៖ ខួបអនុស្សាវរីយ៍១២៥ឆ្នាំ ថ្ងៃកំណើតរបស់លោកប្រ ធានហូជីមិញ ខួបអនុស្សាវរីយ៍៤០ឆ្នាំ ថ្ងៃរំដោះភាគខាងត្បូងនៃប្រទេស វៀតណាម ឯកភាពទឹកដី ខួបអនុស្សាវរីយ៍៧០ឆ្នាំ ទិវាឯករាជ្យជាតិ របស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម មហាសន្និបាត គ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១២។

ខ្ញុំជឿជាក់ថា ព្រះសង្ឃ ជនរួមជាតិខ្មែរនឹងខិតខំបង្កើតស្នាដៃជាច្រើន ដើម្បីអបអរសាទរចំពោះព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ បន្ត ការលើកកម្ពស់ប្រវេណី ល្អប្រសើរនិងសមិទ្ធផលដែលសម្រេចបាន ពុះ ពារជម្នះរាល់ការលំបាក ខិតខំពលកម្មផលិត កសាងជីវភាពសម្បូររុង រឿង សុភមង្គល។

សូមប្រគេននិងជូនពរជនរួមជាតិ ព្រះសង្ឃ កម្មាភិបាល យុទ្ធជន អា ណិកជន និងក្មួយៗកុមារាកុមារីជាជនជាតិខ្មែរមានសុខភាពល្អ សុភ មង្គល និងទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៥ ប្រកបដោយក្តីរីករាយ សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ៕

សូមគោរពដោយមេត្រីភាព

វ៉ូវ៉ាន់និញ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វ៉ូវ៉ាន់និញ