គណៈកម្មការរៀបចំតេតកងទ័ព-ប្រជាជនខេត្តអាងយ៉ាង និងថ្នាក់ដឹកនាំស្រុកទិញបៀង ខេត្តអាងយ៉ាង បានប្រគល់រថយន្តសង្គ្រោះអ្នកជំងឺមួយគ្រឿងដល់គណៈកម្មាធិការប្រជាជនឃុំថើយសើុង អាស្រ័យក្រុម ហ៊ុនចំកាត់ជាសមាជិក មួយទាញយកផលនិងច្នៃថ្មខេត្តអាងយ៉ាងជូន។ នេះជារថយន្តសម្រាប់សង្គ្រោះអ្នកជំងឺដំបូង អាស្រ័យសប្បុរសជនចលនាធ្វើហិរញ្ញប្បទាន បម្រើមនុស្សធម៌ក្នុងការសង្គ្រោះបន្ទាន់ ដឹកអ្នកជំងឺដែលជាប្រជាជនក្នុងឃុំ។
ពិធីប្រគល់រថយន្តសង្គ្រោះអ្នកជំងឺដល់ឃុំថើយសើុង។
រថយន្តបាននាំចូលពីប្រទេសកូរ៉េខាងត្បូងម៉ាក Hyundai Starex ផលិត ឆ្នាំ២០១៦ មានតម្លៃជាង៧៣០លានដុង។ តាមប្រសាសន៍ លោកង្វៀនតឹងយ័ញ នាយកក្រុមហ៊ុនចំកាត់សមាជិកមួយទាញយកផលនិងច្នៃថ្ម អាងយ៉ាង៖ នេះជាខ្លឹមសារមួយក្នុងចំណោមកម្មវិធីក្រុមហ៊ុនឧបត្ថម្ភឃុំ ថើយសើុង សម្រេចនូវលក្ខឋានកសាងជនបទថ្មី តាមផែនការរបស់គណៈចង្អុលការខេត្ត និងថ្នាក់ដឹកនាំស្រុកទិញបៀងដាក់ចេញ។
មុននោះ ក្រុមហ៊ុនចំកាត់សមាជិកមួយទាញយកផល និងច្នៃថ្មអាងយ៉ាង សហហិរញ្ញប្បទានជាមួយនឹងក្រុមហ៊ុនកៀរពង្រាបអាងយ៉ាង និងក្រុមហ៊ុនទូកដអាងយ៉ាង ជួយឲ្យឃុំថើយសើុងបង្កើនកម្រិត ក្រាលកៅស៊ូផ្លូវភូមិសើុងតី និងតបំពង់នាំទឹកស្អាតប្រើប្រាស់ជូនប្រជាជននៅភូមិចំនួន៤នៅឃុំថើយសើុង។ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ គាំទ្រកម្មវិធីតេតកងទ័ព-ប្រជាជន២០១៧ សមូហភាពកម្មាភិបាល បុគ្គលិកក្រុមហ៊ុននេះ បានឧបត្ថម្ភដល់ឃុំថើយសើុងជាង១,៤ពាន់លានដុង សម្រាប់កសាងហេដ្ឋារចនាសម្ពន្ធសម្រេចលក្ខឋានឃុំជនបទថ្មី ជាក់ស្តែងគឺលើកស្ទួយជីវភាព និងធានាតម្រូវការទទួលផលវប្បធម៌ថែទាំសុខភាពជូនប្រជាជន៕
វុាំងត្រាញ់-វិមាន