កាលពីថ្ងៃទី២៤ ខែមីនា គណៈកម្មាធិការបក្សខេត្តសុកត្រាំង បានរៀបចំសន្និបាតផ្សព្វផ្សាយសេចក្តីសម្រេចទាំងឡាយ របស់ការិយាល័យនយោបាយ ស្តីពីកិច្ចការរៀបចំកម្មាភិបាល។ នៅអង្គសន្និបាត អនុប្រធានគណៈចាត់តាំងមជ្ឈិម លោកង្វៀនហ្វាងវៀត បានប្រកាសជាសាធារណៈនិងប្រគល់ជូនសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការចាត់តាំង លោកវ៉មិញចៀង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភានីតិកាលXIII ខេត្តសុកត្រាំង បច្ចុប្បន្នឈប់ទទួលតំណែងលេខាគណៈកម្មាធិការបក្សខេត្ត ឈប់ចូលរួមក្នុងគណៈប្រតិបត្តិការ គណៈអចិន្រ្តៃយ៍បក្សខេត្តសុកត្រាំង ដើម្បីទទួលតំណែងជាអនុប្រធាននៃគណៈចង្អុលការតីណាមបូ។
លោកង្វៀនហ្វាងវៀត អនុប្រធានគណៈចាត់តាំងមជ្ឈិម (ឈរកណ្តាល) ជូនសេចក្តីសម្រេចទាំងឡាយរបស់ការិ យាល័យនយោបាយដល់ លោកវ៉ មិញចៀង និងលោក ឡេថាញ់ក្វឹង។
លោកង្វៀនហ្វាងវៀត ក៏បានប្រកាសជាសាធារណៈ និងប្រគល់ជូនសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការផ្តល់សច្ចានុមតិ មុខតំណែងលេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនចំពោះ លោកឡេថាញ់ក្វឹង។ លោកឡេថាញ់ក្វឹង កើតឆ្នាំ ១៩៥៦ នៅស្រុកកេសាច់ ខេត្តសុកត្រាំង មុនពេលទទួលតំណែងជាលេខាគណៈកម្មាធិការបក្សខេត្ត លោកឡេថាញ់ក្វឹង ជាអនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង។
ថ្លែងយោបល់ក្នុងសន្និបាត ប្រកាសជាសាធារណៈនូវសេចក្តីសម្រេចចិត្តទាំងឡាយរបស់ការិយាល័យនយោបាយ ស្តីពីកិច្ចការរៀបចំកម្មាភិបាល អនុប្រធានគណៈចាត់តាំងមជ្ឈិម លោកង្វៀនហ្វាងវៀត បានកត់សម្គាល់ និងវាយតម្លៃខ្ពស់នូវការរួមវិភាគទានទាំងឡាយរបស់លោកវ៉មិញចៀង និងលោកឡេថាញ់ក្វឹង ចំពោះខេត្តសុកត្រាំង ក្នុងរយៈកាលកន្លង ការចាត់តាំងនិងបែងការងារឲ្យទទួលនូវភារកិច្ចថ្មី សឲ្យឃើញពីក្តីជំនឿទុកចិត្តរបស់បក្សនិងរដ្ឋ ចំពោះអស់លោកទាំងនេះ។
លោកង្វៀនហ្វាងវៀត ក៏មានក្តីជំនឿទុកចិត្តទៅលើកម្មាភិបាលក្នុងមុខតំណែងថ្មីនឹងបន្តការខិតខំខ្នះខ្នែង ធ្វើគំរូឈានមុខ និងសម្រេចភារកិច្ចបានល្អដែលថ្នាក់លើប្រគល់ជូន៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រែសម្រួលៈ សឺនម៉ាល័យ