03/05/2017 - 15:52

អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ

ក្នុង​នាម​ជា​បក្ខ​ជន​មួយ​រូប លោក​ថាច់​សំ​រួល នៅ​ភូមិ​រាជ​មល្ល​ចាស់ ឃុំ​គីម​ហ្វា ស្រុក​កូវ​ង៉ាង បាន​ធ្វើ​ជា​គំ​រូ ​និង​ចូល​រួម​ចលនា​ប្រ​ជា​ជន​ប្រតិ​បត្តិបាន​ល្អ​នូវ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​និង អនុ​វត្ត​នូវ​រាល់​ស​កម្ម​ភាព​បដិវត្តន៍​នៅ​ភូមិ​ភាគ​។ 

 លោកថាច់សំរួលកំពុងថែទាំផ្កាលម្អ។

ដោះ​ដូរ​យោ​បល់​ជា​មួយ​យើង​ខ្ញុំ លោក​ថាច់​សំ​រួល ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ការ​រៀប​ចំ​បង្រៀន​ឧភយ​ភា​សា​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​មូលដ្ឋាន មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​និង​ការ ដែល​ខេត្ត​បង្កើត​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ ខេត្ត​ត្រា​វិញ បាន​រួ​ម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញា​ណវប្ប​ធម៌​ជាតិ​ខ្មែរ​។ រាល់​គោល​ន​យោ​បាយសុ​ខុ​មាល​ភាព​សង្គម ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​សង់​ផ្ទះ ជំ​នួយ​ដី​ធារ​ផ្ទះ ទឹក​ស្អាត ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​ប្រ​​ភព​ទុន​ផ្គួប​បញ្ចូល​ពី​កម្ម​វិធី គម្រោង​ការ​នា​នា ជា​សន្សឹម​ៗ​ធ្វើ​ឲ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ បម្រើ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​"។ លោក​ឲ្យ​ដឹង​បន្ថែម ភូមិ​រាជ​មល្ល​ចាស់​មាន​៩៩​គ្រួ​សារ ដោយ​មាន​មនុស្ស​៣៦៣​នាក់ ត្រូវ​បាន​ឧបត្ថម្ភ​ប្រាក់​ជាង​២០៩​លាន​ដុង និង​ឧបត្ថម្ភ​ប្រាក់​៦១៣លាន​ដុង​ដល់​គ្រួសារ​ចំ​នួន​២០១ ដែល​មាន​ស្រូវ​ចំ​នួន​៣០៦​ហិក​តា រង​ការ​ខូច​ខាត​ដោយ​សារ​ក្ដៅ​ហួត​ហែង​និង​ទឹក​ប្រៃ​ជ្រាប​ចូល​នរ​ដូវ​ប្រាំង​២០១៥​-២០១៦​។ លើ​ភូមិ​សាស្រ្ត​ភូមិ​រាជ​មល្ល​ចាស់ មាន​គ្រួ​សារ​ខ្មែរ​ចំ​នួន​១៣​នៅ​ជួប​លំ​បាក​ខាង​ផ្ទះ​នៅ​នឹង​បន្ត​ការ​សង់​ផ្ទះ​ពី​ប្រ​ភព​ទុន កម្ម​វិ​ធី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​សង់​ផ្ទះ តាម​សេចក្តី​សម្រេច​លេខ​១៦៧​/២០០៨​ /QĐ-TTg​ដំ​ណាក់​កាល​២។ តាម​ការ​គ្រោង​ទុក​ក្នុង​ឆ្នាំ​២០១៧ នៅ​ភូមិ​រាជ​មល្ល​ចាស់​នឹង​គ្មាន​នៅ​ផ្ទះ​ស្លឹក​បណ្ដោះ​អា​សន្ន​ទៀត​។ គាំ​ទ្រ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​អារ្យ​ធម៌​" អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​គីម​ហ្វា​បំ​ផុស​ចលនា លោក​ថាច់​សំ​រួល បាន​ចលនា​ប្រ​ជា​ជន​ភូមិ​រាជ​មល្ល​ចាស់ ចូល​រួម​ការ​ពារ​បរិស្ថាន​ដោយ​ទង្វើ​ជាក់​ស្តែង ដូច​ជា៖ កាប់​ឆ្ការ​ព្រៃ​ស៊ុ​​​ម​ទ្រុម ដាំ​ដើម​ឈើ​រៀប​ចំ​និង​អ​នា​ម័យ​ផ្ទះ​សម្បែង​ស្រ​ឡះ​ស្រ​ឡំ ធ្វើ​បង្គន់​អ​នា​ម័យ​។ លោក​ថាច់​សំ​រួល រួម​ជា​មួយ​នឹង​សា​ខា​បក្ស​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​រាជ​មល្ល​ចាស់ ចល​នា​ប្រ​ជា​ជន​៨០​គ្រួ​សារ រួម​វិ​ភាគ​ទាន​ប្រាក់​បាន​៤៣​លាន​ដុង​ដើម្បី​តភ្ជាប់​អគ្គិសនី​អុជ​បំ​ភ្លឺ​តាម​ផ្លូវ​ជន​បទ​និង​រាល់​ត្រៃ​មាស ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ប្រាក់​បង់​ថ្លៃ​អគ្គិសនី​ចំ​នួន​២០.​០០០​ដុង​។ ក្រៅ​ពី​នោះ លោក​ថាច់​សំ​រួល ថែម​ទាំង​សកម្ម​ក្នុង​ការ​សម្រុះ​សម្រួល ដោះ​ស្រាយ​ទំ​នាស់​វិ​វាទ​ក្នុង​សហ​គមន៍ ផ្សព្វ​ផ្សាយ​ចលនា​គ្រួ​សារ​គ្រប់​គ្រង មុខ​សញ្ញា​យុវ​ជន ផ្តុំ​គ្នា​ពេល​យប់​បង្ក​អុក​ឡុក ខូច​សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត។​

សមមិត្ត​ត្រឿង​ហឺវ​តាយ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្សឃុំ​គីម​ហ្វា បញ្ជាក់​ឲ្យ​ដឹង​៖ "លោក​ថាច់​សំ​រួល ជា​គំ​រូ​ល្អ​អនុ​វត្ត​ល្អ​ការ​ងារ​សតិ​អា​រម្មណ៍ ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​។ មា​មីង​ជឿ​ទុក​ចិត្ត​និង​ចាត់​ទុក​គាត់​ជា​ស្ពាន​តភ្ជាប់​ទំ​នាក់​ទំ​នង​រ​វាង​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិ​ច្ច​លើគ្រប់​វិ​ស័យ​។ កន្ល​ង​ហើយ លោក​ថាច់​សំ​រួល មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ​ "​៕

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿងហឺវតាយ