10/03/2015 - 09:39

អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចលើគ្រប់ វិស័យនៅតំបន់ជនជាតិនិងតំបន់ភ្នំ

ក្នុងប៉ុន្មានឆ្នាំកន្លង ការងារជនជាតិត្រូវបានបក្ស និងរដ្ឋផ្តោតការយកចិត្តទុកដាក់អនុវត្តបានល្អជានិច្ច។ រដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ផ្សព្វផ្សាយនូវកម្មវិធីគោលនយោបាយជាច្រើនស្ដីពីការអភិ​វឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គមកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រជូនជន ជាតិភាគតិច។ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវការអនុវត្តន៍បណ្តាគោលនយោបាយជនជាតិ  អ្នកយកពត៌មានបាន​ធ្វើកិច្ចសម្ភាសន៍ សមមិត្តយ៉ាងសែវភឺ សមាជិកមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិនៃរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី យ៉ាងសែវភឺ សួរសុខទុក្ខ​និងជូនអំណោយ ដល់ជនរួមជាតិស្រុកបាវី។

អ្នកយកព័ត៌មាន៖ រយៈពេលក្នុងមួយឆ្នាំកន្លង ការងារជនជាតិការអនុវត្តន៍គោលនយោបាយជន​ជាតិរបស់បក្ស និងរដ្ឋបាននិងកំពុងមានការជឿនលឿនគួរជាទីមោទនៈ។ ដូច្នេះ  សូមលោករដ្ឋមន្ត្រីវាយតម្លៃជារួមអំពីលទ្ធផលនៃការអនុវត្តន៍គោលនយោបាយទាំងនេះ នៅក្នុងឆ្នាំ ២០១៤ និងការជះឥទ្ធិពលយ៉ាងសកម្មនៃការអនុវត្តន៍ទាំងនេះទៅលើវិស័យអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងលុបបំបាត់ភាពអត់ឃ្លានកាត់ បន្ថយភាពក្រីក្រនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច ដូចម្តេចខ្លះ? សូមជម្រាបប្រសាសន៍លោក !

- លោករដ្ឋមន្រ្តីយ៉ាងសែវភឺ៖ កាលពីឆ្នាំ២០១៤ ស្ថានការណ៍ពិភពលោក និងក្នុងតំបន់បន្តការប្រែប្រួលស្មុគស្មាញច្រើនពិបាកនឹងស្មានទុកជាមុនបាន សេដ្ឋកិច្ចពិភពលោកស្តារឡើងវិញយឺតជាងការព្យាករណ៍សេដ្ឋកិច្ច ក្នុងប្រទេសជាជំហានដំបូងចាប់ផ្ដើមរីកចម្រើន ប៉ុន្តែនៅជួបការលំបាកច្រើន  តំបន់ជនជាតិនិងតំបន់ភ្នំ នៅមានបញ្ហាខ្វះចន្លោះ ជាច្រើន ដែលគប្បីបន្តការផ្តុំកម្លាំងដោះស្រាយ ។ ជាពិសេស គណៈកម្មាធិការជនជាតិ បានធ្វើសេនាធិការនិងរាយការណ៍ជូននាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់ផ្តល់សច្ចាប័នលើបញ្ជីរាយនាមនូវ ឃុំលំបាកពិសេស ឃុំព្រំដែន ឃុំតំបន់សុវត្ថិភាព ដែលស្ថិតក្នុងក្របខ័ណ្ឌនៃការវិនិយោគទុនរបស់កម្មវិធី១៣៥ ឆ្នាំ២០១៤ និងឆ្នាំ២០១៥ចំ នួន ២.៣៣១ និងដាក់ឲ្យប្រើប្រាស់បញ្ជីរាយនាមនូវបណ្តាអង្គភាពរដ្ឋ បាលចំណុះតំបន់ក្រលំបាក  កសាងសម្រេចជាស្ថាពរនូវគម្រោងការ ស្នើសូមគោលការណ៍បង្កើតវិជ្ជាស្ថានជនជាតិ ហើយត្រូវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ន។  រៀបចំចង្អុលការយ៉ាងប្តូរផ្តាច់នូវការ ពិនិត្យផ្ទៀងផ្ទាត់សរុប ដើម្បីកសាងបណ្តាគោលនយោបាយ រយៈពេល មធ្យមដំណាក់កាលឆ្នាំ ២០១៦-២០២០ គ្រប់គ្រងបានល្អនូវបណ្តាគោលនយោបាយជនជាតិរៀបចំសន្និសីទវាយតម្លៃនិងផ្សព្វផ្សាយយុទ្ធសាស្រ្ត  ការងារជនជាតិដល់ឆ្នាំ២០២០ និងអនុវត្តសេចក្តីសម្រេច០៥ នៅតំបន់ ទាំង៣។ ទន្ទឹមនឹងនោះ ចង្អុលការយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តផែនការកែទម្រង់រដ្ឋបាលឆ្នាំ២០១៤ រៀបចំដោយជោគជ័យនូវមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ខេត្ត ថ្នាក់ស្រុកលើកទី២ ឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍នយោបាយ-សង្គមកិច្ច មានអត្ថន័យយ៉ាងសំខាន់ជាមួយនឹងបរិយាកាសមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី XII របស់បក្ស។ រៀបចំគណៈប្រតិភូតំណាងទាំង ៥៤ជនជាតិវៀតណាម អញ្ជើញទៅសួរសុខទុក្ខនិងធ្វើការនៅស្រុកកោះ ត្រឿងសានិងអគារ១ ដើម្បីបញ្ជាក់ពីធ្លុងមហាសាមគ្គីបណ្តាជនជាតិរួប រួមកម្លាំងគ្នារក្សាខ្ជាប់ អធិបតេយ្យកោះសមុទ្ររបស់វៀតណាម។ អាស្រ័យដោយគោលនយោបាយជនជាតិ ដ៏ត្រឹមត្រូវរបស់បក្ស កិច្ចចង្អុលការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាល និងការចូលរួមយ៉ាងខ្លាំងក្លារបស់បណ្តាលំដាប់ថ្នាក់ ផ្នែកភូមិភាគនានា និងការខិតខំប្រឹងប្រែងរបស់បណ្តាជនជាតិភាគតិច ក្នុងការផ្សព្វផ្សាយអនុវត្តព្រមៗ គ្នាបណ្តានូវគោលនយោបាយជនជាតិគោលនយោ​បាយសុខុមាលភាពសង្គម ម្ល៉ោះហើយនៅតំបន់ជនជាតិនិងតំបន់ភ្នំ ពិនិត្យរួមមានភាពលំនឹងពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែបានកែលម្អ ។ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិ និងតំបន់ភ្នំត្រូវបានកាត់បន្ថយពី២ដល់៤% ដោយឡែកបណ្តាស្រុកក្រីក្រកាត់បន្ថយបានជាង៤%។

ក្នុងពេលកន្លង មានគោលនយោបាយថ្មីជាច្រើនត្រូវបានដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ជះឥទ្ធិពលសកម្ម បានធ្វើឲ្យជនជាតិភាគតិចនៅបណ្តាតំបន់ក្រលំបាកបំផុត បានចាកផុតពីភាពក្រីក្រ រួមចំណែកក្នុងការជំរុញសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ជនជាតិ និងតំបន់ភ្នំជាបណ្តើរៗ។  មុខមាត់ជនបទនៅតំបន់ជនជាតិ និង តំបន់ភ្នំមានការផ្លាស់ប្តូរពិតប្រាកដ ពិសេសគឺផ្នែកខាងហេដ្ឋារចនាសម័្ពន្ធនៅភូមិភាគ មួយចំនួនការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានដំណើរការ ទៅតាមទិសដៅផលិតកម្ម មុខទំនិញល្បឿនកំណើនជាមធ្យមភាគរបស់បណ្តាខេត្តនៅតំបន់ជនជាតិ និងតំបន់ភ្នំកើន ចាប់ពី៨ដល់១០%។ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិត្រូវបានកែលម្អ ប្រជាបញ្ញាត្រូវ បានបង្កើនវប្បធម៌របស់បណ្តាជនជាតិត្រូវបានអភិរក្សនិងពង្រឹងពង្រីក ធ្លុងមហាសាមគ្គីជនជាតិ ក៏ត្រូវបានបង្កើនក្តីជំនឿរបស់ជនរួមជាតិចំពោះការដឹកនាំរបស់បក្សនិងរដ្ឋត្រូវបានពង្រឹងបន្ថែម ។ ជាពិសេស ការចលនាកសាងជនបទថ្មីត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ ស្ថានភាពសន្តិ សុខនយោបាយនៅតំបន់ជនជាតិ និងតំបន់ភ្នំត្រូវបានរក្សាខ្ជាប់ជាបន្ត សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា។ បណ្តាវិស័យអប់រំសុខាភិបាល  វប្បធម៌សង្គមកិច្ចនៅតំបន់ជនជាតិ និងតំបន់ភ្នំ មានការវិវឌ្ឍន៍យ៉ាងសកម្ម។

(អានតលើកក្រោយ)

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ៉ាងសែវភឺ