រយៈពេល៣ឆ្នាំមកនេះ ភូមិណាមចាញ់ ឃុំលិតហោយថឿង ស្រុកត្រឹង ដេ ខេត្តសុកត្រាំង ត្រូវបានរដ្ឋវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធឆ្លង តាមរយៈកម្មវិធី គម្រោងនានា ឆ្លើយតបនឹងតម្រូវការផលិតកម្មជូនប្រជាជន។ ព្រោះហេតុដូច្នោះ បានជាជីវភាពប្រជាជនពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែបានលើកស្ទួយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មី។
មានទឹកស្អាតប្រើប្រាស់គឺជាក្ដីរីករាយរបស់ប្រជាជននៅភូមិ ណាមចាញ់។
ដោយបានរដ្ឋវិនិយោគទុនកសាងតាមកម្មវិធី គម្រោងនានាសម្រាប់តំបន់ជនរួមជាតិខ្មែរ បានជាសព្វថ្ងៃ ដងផ្លូវទៅកាន់ភូមិណាមចាញ់ មណ្ឌលតាំងទីលំនៅត្រូវបានចាក់បេតុងរួចរាល់ ប្រជាជនមានភាព ងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងដោះដូរទំនិញ។ បងស្រីហ្វិញ ធីកេន នៅភូមិណាមចាញ់ ឲ្យដឹង៖ " កាលពីមុន ភូមិនេះនៅឆ្ងាយដាច់តែឯង ពុំមានផ្លូវថ្នល់ អគ្គិសនី ទឹកស្អាតសម្រាប់ប្រើប្រាស់។ល។ ម្ល៉ោះហើយកិច្ចការរកស៊ីក៏មិនសូវបានលូតលាស់ប៉ុន្មាន។ សព្វថ្ងៃ ផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត មានគ្រប់សព្វមាមីងនៅទីនេះនរណាក៏រីករាយដែរ ពិសេសគឺខណៈពេលមានទឹកសាបស្រោចស្រព មាមីងអាចផលិតស្រូវបាន៣រដូវក្នុងមួយឆ្នាំ និងដាំដំណាំរួមផ្សំខួបប្រាំងវស្សារកបានប្រាក់ចំណូលខ្ពស់។ អាស្រ័យហេតុនោះ ទើបជីវភាពធូរធារ មានគ្រួសារជា ច្រើនសង់បានផ្ទះឥដ្ឋ"។ បងស្រីថាច់ធីឡូវ នៅភូមិណាមចាញ់ ឲ្យដឹងបន្ថែម៖ "សព្វថ្ងៃ ភូមិណាមចាញ់គ្មាននៅតែលតោលទៀតទេ ត្បិតអីផ្លូវថ្នល់គ្មានភក់ជ្រាំ លែងមានការធ្វើដំណើរដោយទូកដូចពីមុនទៀត។ ជាពិសេស ខណៈពេលមានផ្លូវថ្នល់ រដ្ឋក៏បន្តអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ព្រមគ្នា មាមីងនៅទីនេះរីករាយខ្លាំងណាស់។ ពីព្រោះរាប់សិបឆ្នាំមកនេះ នរណាក៏ដោយតែងតែទន្ទឹងរង់ចាំមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ដែរ។ សព្វថ្ងៃនេះគ្មាននៅស្ថានភាពប្រើចង្កៀងប្រេងកាត និងប្រើប្រាស់ទឹកព្រែកដូចពីមុនទៀត។ មាមីងយើងខ្ញុំនៅភូមិណាមចាញ់នេះ សូមថ្លែងអំណរគុណចំពោះរដ្ឋដែលបានយកចិត្តទុកដាក់គិតគូរ គ្រប់យ៉ាងជូនប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ"។
ក្ដីរីករាយធំបំផុតរបស់ប្រជាជននៅភូមិណាមចាញ់ គឺមានផ្លូវថ្នល់ អគ្គិសនីអុជបំភ្លឺ ទឹកស្អាតប្រើប្រាស់និងមានទឹកសាបសម្រាប់ផលិតកម្ម។ ពិនិត្យរួម ពេលមានផ្លូវបេតុងរាបស្មើ ផ្ទះឥដ្ឋថ្មីៗ ក៏បានសាងសង់នៅជិតគ្នា ក្នុងផ្ទះមានមធ្យោបាយប្រើប្រាស់គ្រប់សព្វ។ បានដូច្នេះ អ្នកមកពីឆ្ងាយតិចមាននរណាដឹងថា ភូមិនេះពីមុនក្របំផុតរបស់ឃុំនោះឡើយ ។ បងង្វៀនវាំុងទ្រុង ប្រធានភូមិណាមចាញ់ ឲ្យដឹង៖ "ជីវភាពរបស់មាមីងខ្មែរនៅភូមិណាមចាញ់មានភាពរីកចម្រើន ច្បាស់ក្រឡែត អាស្រ័យបានរដ្ឋឧបត្ថម្ភដើមទុន ពូជដំណាំសម្រាប់ផលិតកម្ម ផ្ទះនៅ។ល។ ម្ល៉ោះហើយ មាមីងនឹងនរចិត្តផលិតកម្ម បង្កើនប្រាក់ចំណូល មានគ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ មធ្យមភាគក្នុងមួយឆ្នាំៗក្នុងភូមិមាន១៥ គ្រួសារ បានចាកផុតពីភាពក្រីក្រដោយចីរភាព"៕
យ្វីអាញ់ - សេរី