07/02/2017 - 08:55

បន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ

គណៈកម្មាធិការជនជាតិ បាន​រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ជន​ជាតិ ឆ្នាំ​២០១៦ និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ​២០១៧​។ ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត រដ្ឋ​មន្ត្រី​ឌោ​វ៉ាំង​ចៀង ឲ្យ​ដឹង​៖ ឆ្នាំ​២០១៦ ការ​ងារ​ជន​ជាតិ​បាន ទទួល​ការ​គាំ​ទ្រ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ តាំង​ពី​មជ្ឈិម​រហូត​ដល់មូលដ្ឋាន​។ មុខ​មាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ពិ​សេស​គឺ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​លំ​បាក​ពិ​សេស តំ​បន់​ព្រំ​ដែន​មាន​ការ​វិវ​ឌ្ឍយ៉ាង​ស​កម្ម; ជីវ​ភាព សម្ភារៈ​និង​ស្មារ​តី​របស់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់ភ្នំ​បន្ត​កែ​លម្អ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ ចុះ​គួរ​ឲ្យ​កត់​សម្គាល់; ហេដ្ឋា​រច​នា សម្ព័ន្ធ​បានវិនិ​យោគ​ទុន​ក​សាង; វិ​ស័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​សម្រេច បាន​លទ្ធ​ផល​យ៉ាង​ត្រ​ចះ​ត្រ​ចង់; ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង;  អត្ត​សញ្ញាណ​វប្ប​ធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​បាន​អភិ​រក្ស និង​ពង្រីក​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ត្រូវ​បាន​ធា​នា​។ ឆ្លង​តាម​រយៈ​នោះ បាន​ពង្រឹង​នូវ​សេច​ក្តី​ទុក​ចិត្ត​របស់​ជន​ជាតិ​ភាគ​តិច​ទៅ​លើ​បក្ស រដ្ឋ; ជន​រួម​ជាតិ​មាន​សេច​ក្តី​រីក​រាយ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត ឈាន​ឡើង​បំបាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ។

 ឧបត្ថម្ភសង់ផ្ទះជូនគ្រួសារជនជាតិភាគតិចនៅខេត្តកាម៉ាវ។ 

កំណត់ទិសដៅឆ្នាំ២០១៧ និងឆ្នាំ​បន្ត​បន្ទាប់​របស់​ការ​ងារ​ជន​ជាតិ រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឌោ​វ៉ាំង​ចៀង ស្នើ​ភូមិ​ភាគ​នានា​ គប្បី​បន្ត​ការ​អភិវឌ្ឍ សេដ្ឋ​កិច្ច​-​សង្គម​កិច្ច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឲ្យ​បាន​រហ័ស ចីរ​ភាព ជា​មួយ​នឹង​ទិស​ដៅ​ជាក់​ស្តែង ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២០ កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង តំ​បន់​ភ្នំ​ពី​៣%​ដល់​៤%​/ឆ្នាំ; ដោះ​ស្រាយ​ដី​ផលិត​កម្ម ផ្លាស់​ប្តូរ​របរ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រីក្រ គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក​ពិ​សេស ខ្វះ​ដី​ផលិត​កម្ម​ជាង​៨០%; ជា​សារ​វន្ត​ដោះ​ស្រាយ​បាន​ស្ថាន​ភាព​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​គ្រួ​សារជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ដែល​រស់​នៅ​រាត់​រាយ​នៅ​តំ​បន់​លំ​បាក​ពិ​សេស​៕ឆ្នាំ​​២០១៦ ដោយ​ប្រ​ភព​ថ​វិ​កា​ជាង​​៧.០០០​​ពាន់​​លាន​​ដុង​ពី​​គោល​​ន​​យោ​​បាយ កម្ម​​វិ​​ធី គម្រោង​​នា​​នា អា​​ស្រ័យ​​គណៈ​​កម្មា​​ធិ​​ការ​​ជន​​ជាតិ​​គ្រប់​​គ្រង បាន​​ឧបត្ថម្ភ​​វិ​​និ​​យោគ​​ទុន​ក​សាង​សំ​​ណង់​​ហេដ្ឋា​​រច​នា​​សម្ព័ន្ធ​​ជិត​​៦.០០០​សំ​​ណង់​; ក​សាង​​សំ​​ណង់​​ទឹក​​ស្អាត​​ប្រើ​ប្រាស់​​ប្រ​​មូល​​ផ្តុំ និង​​ទឹក​​ស្អាត​​រាត់​​រាយ​​បាន​​៩០​​សំ​​ណង់ ជូន​​ប្រ​​ជា​​ជន​​ជាង​​១៤០​.០០០​​គ្រួ​សារ​;​ ឧបត្ថម្ភ​​ពូជ​ដំ​​ណាំ សត្វ​​ចិញ្ចឹម​​ ជី ឧប​ករណ៍​​ម៉ា​​ស៊ីន និង​​ទម្រង់​​រូប​​ភាព​​អភិ​វឌ្ឍន៍ ផលិត​​កម្ម​​មួយ​​ចំ​​នួន​​ដល់​​គ្រួ​​សារ​​ក្រី​​ក្រ ជិត​​ក្រ​​ជាង​​៤០០​.០០០​​គ្រួ​​សារ​; ឧបត្ថម្ភ​​ជន​​ជាតិ​ភាគ​​តិច​​​ក្រី​ក្រ​​តំ​​បន់​​លំ​​បាក​​ពិ​​សេស​​ជិត​​២៩.០០០​គ្រួ​​សារ បាន​​​បុល​​ទុន​​អភិ​​វឌ្ឍ​ផ​លិត​​កម្ម  រៀប​​ចំ​​បើក​​វគ្គ​​បណ្តុះ​​បណ្តាល​​វិជ្ជា​​ជីវៈ​​បាន​​ជិត​​៧០០​ថ្នាក់ ជូន​​សិក្ខា​​កាម​​ដែល​​ជា​​ប្រ​​ជា​​ជន​​និង​​កម្មា​​ភិ​​បាល​​មូល​ដ្ឋាន​​ជាង​៣៧​.០០០​​នាក់​។

ឌោប៊ិញ(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌោវុាំងចៀង