ជាមួយនឹងទិសដៅធានាសន្តិសុខនយោបាយ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តក្រុង កម្លាំងនគរបាលក្រុងកឹងធើ បានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការទាំងឡាយ។ ក្នុងនោះ យកចិត្តទុកដាក់ផ្សព្វផ្សាយនៅតំបន់ជនបទតំបន់មានជនរួមជាតិភាគតិច អ្នកកាន់សាសនា ។
ឃុំជនបទថ្មីដុងប៊ិញ ស្រុកថើយឡាយ ក្រុងកឹងធើ។
អនុវត្តបទបញ្ជារបស់ក្រសួងនគរបាល និងយោងលើមូលដ្ឋានអនុវត្ត កិច្ចចង្អុលការនៃគណៈចង្អុលការអនុវត្តកម្មវិធីកសាងជនបទថ្មី របស់ក្រុង និងយោងលើស្ថានភាពជាក់ស្តែងរបស់ភូមិភាគ នគរបាលក្រុងកឹងធើ បានធ្វើឲ្យទៅជាជាក់ច្បាស់ការកសាងរៀបចំផ្សព្វផ្សាយដល់នគរបាល និងអង្គភាពពាក់ព័ន្ធ។ ឆ្លងតាមរយៈនោះ ការអនុវត្តន៍នាំមកនូវប្រសិទ្ធភាព និងសម្រេចទិសដៅកសាងឃុំសម្រេចលក្ខឋានទី១៩ ស្ដីពី"សន្តិសុខសណ្តាប់ធ្នាប់សង្គម បានរក្សាខ្ជាប់" រួមចំណែកអនុវត្តទិសដៅស្ដីពីកសាងជនបទថ្មី។ កម្លាំងនគរបាលក្រុងបានអនុវត្តចំណុចខ្ពស់ វាយសម្រុកបង្ការបង្រ្កាបឧក្រិដ្ឋជន និងបាបគ្រោះសង្គមគ្រប់ប្រភេទបានជាង១០០លើក; បង្កើនការយាមល្បាតតាមដងផ្លូវ ភូមិសាស្រ្តចំណុចសង្ស័យ ស្មុគស្មាញ ស្ដីពីសន្តិសុខសណ្តាប់ធ្នាប់ បំពេញបន្ថែមទាន់ពេលកម្មាភិបាលឃ្លាំមើលតាមដងផ្លូវភូមិសាស្រ្ត ដើម្បីម្ចាស់ការក្ដោបក្ដាប់ស្ថានភាព ប្រទះឃើញតស៊ូបង្រ្កាបទប់ស្កាត់មុខសញ្ញាប្រព្រឹត្តល្មើសគ្រប់ប្រភេទ រួមចំណែកធ្វើឲ្យល្អស្អាតភូមិសាស្រ្ត។
នគរបាលក្រុងបានចេញសេចក្ដីកំណត់ទទួលស្គាល់ភូមិ/មណ្ឌលឃុំ/សង្កាត់/ទីប្រជុំជនសម្រេចបទដ្ឋាន"៣គ្មាន" (គ្មានជនល្មើស គ្មានគ្រឿងញៀន គ្មានពេស្យា)។ រៀងរាល់ឆ្នាំ នគរបាលក្រុងបានរៀបចំបំផុសចលនាបណ្តាឃុំចុះកិច្ចសន្យាកសាងសម្រេចបទដ្ឋាន "២គ្មាន" (គ្មានជនល្មើស គ្មានគ្រឿងញៀន) និង "៣គ្មាន"។ ៥ឆ្នាំកន្លង បានពិនិត្យទទួលស្គាល់៥២លើក ឃុំសម្រេចបទដ្ឋាន"២គ្មាន" និង១២៣លើកឃុំសម្រេចបទដ្ឋាន "៣គ្មាន" ទទួលស្គាល់១៣៩លើកឃុំសម្រេចបទដ្ឋាន"សុវត្ថិភាពស្ដីពីសន្តិសុខសណ្តាប់ធ្នាប់"។ អនុវត្តទម្រង់រូបភាព"ប្រជាចលនាប៉ិនប្រសប់" នគរបាលថ្នាក់ស្រុក ឃុំអនុវត្តប្រកបដោយប្រសិទ្ធភាព ការចលនា"ទូទាំងប្រជាជនចូលរួមបរិហារឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម ឆ្លងតាមរយៈទូរស័ព្ទបន្ទាន់" ដោយមានតារាងលេខទូរស័ព្ទបន្ទាន់ជិត៩០០តារាង ទម្រង់រូបភាព "ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់" ជាមួយនឹងទ្វាររបងចំនួន៨៦៥លើភូមិសាស្រ្ត; ទម្រង់រូបភាព"៣គ្មាន " ទម្រង់រូបភាព"នៅមុខផ្ទះមានរបង មានអំពូលភ្លើង ក្នុងផ្ទះមានត្រដោក"។ល។ ទន្ទឹមនឹងនោះ នគរបាលបណ្តាស្រុក រៀបចំវេទិកា៣លើក ឃុំ១៤៣លើក និងភូមិ២២លើក ស្ដីពី"នគរបាលស្តាប់យោបល់ប្រជាជន"។ ឆ្លងតាមរយៈនោះ ផ្សព្វផ្សាយចលនាប្រជាជនខ្នះខ្នែងថែមទៀតក្នុងការតស៊ូបង្ការបង្រ្កាបឧក្រិដ្ឋកម្ម បង្កើនការទំនាក់ទំនងរវាងនគរបាល និងប្រជាជន។ ទន្ទឹមនឹងនោះ រហូតមកទល់សព្វថ្ងៃ បណ្តាឃុំបង្កើតនិងពង្រឹងពង្រីកក្រុមប្រជាការពារក្រុមប្រជាយាមល្បាត ក្រុមប្រជាស្វ័យត្រាណ។ល។ សព្វថ្ងៃមាន៣៦/៣៦ ឃុំលើភូមិសាស្រ្តក្រុងកសាងជនបទថ្មី សុទ្ធតែសម្រេចលក្ខឋានទី១៩។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កលក្ខណសម្បត្តិដើម្បីក្រុងទទួលស្គាល់១២/៣៦ ឃុំសម្រេចបទដ្ឋានជនបទថ្មី ពិសេសគឺស្រុកជនបទថ្មីផុងដៀង។
វរសេនីយ៍ឯក ត្រឹងង៉ុកហាញ នាយកនគរបាលក្រុងកឹងធើ ឲ្យដឹង៖ នគរបាលក្រុងខិតខំដល់ឆ្នាំ២០២០ មានចំនួនឃុំទាំង១០០% នៅតែរក្សាខ្ជាប់លក្ខឋានទី១៩ "សន្ដិសុខសណ្តាប់ធ្នាប់សង្គមបានលំនឹង"។ ដើម្បីបន្តការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលក្ខឋានទី១៩ ក្នុងក្រមលក្ខឋានជាតិស្ដីពីជនបទថ្មី នគរបាលក្រុងបន្តចង្អុលការកម្លាំងនគរបាលភូមិភាគទាំងឡាយ ពិសេសគឺនគរបាលមូលដ្ឋានបំពេញល្អការងារក្ដាប់ ស្ថានការណ៍ម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច អនុវត្តប្រកបដោយប្រសិទ្ធភាពរាល់បទបញ្ជារបស់បក្សជាមួយនឹងការងារបង្ការបង្រ្កាបឧក្រិដ្ឋកម្មក្នុងសម័យថ្មី; បណ្តាបទបញ្ជា ផែនការរបស់ក្រសួងនគរបាលគណៈកម្មាធិការប្រជាជនក្រុងស្ដីពីកសាងជនបទថ្មី៕
ថាញ់ផុង - សេរី