ជាច្រើនឆ្នាំមកនេះ ការអនុវត្តន៍នូវគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទថ្មី ជីវភាពរបស់ប្រជាជន ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) តំបន់ដែលមានជនរួមជាតិខ្មែររស់នៅជាង៤៨% មានភាពរីកចម្រើន មុខមាត់ភូមិស្រុកមានការវិវឌ្ឍន៍។
អាស្រ័យប្រព័ន្ធធារាសាស្រ្តមានភាពសុក្រឹត បានជាប្រជាជននៅស្រុកត្រឹងដេ ដាំដំណាំរួមផ្សំបានខួបឆ្នាំ។
យោងតាមគណៈចង្អុលការកសាងជនបទថ្មីស្រុកត្រឹងដេ ឲ្យដឹង៖ ក្រោយរយៈពេល៥ឆ្នាំអនុវត្តការកសាងជនបទថ្មី ស្រុកកៀរគរប្រភពទុនបានជាង៧០៥ពាន់លានដុង ក្នុងនោះ ប្រជាជនរួមវិភាគទានជាង២០៥ពាន់លានដុង។ ផ្ដើមពីប្រភពទុនទាំងនេះ ស្រុកត្រឹងដេ កសាងសំណង់បានចំនួន៣៩២ មានដូចសំណង់គមនាគមន៍ជនបទ ធារាសាស្រ្តមូលដ្ឋាន សម្ភារៈ វប្បធម៌ សុខាភិបាល សាលារៀន។ល។ ក្រៅពីនោះ រាល់អង្គការមហាជននៅទាំងកសាងទម្រង់រូបភាពសេដ្ឋកិច្ចជាច្រើន រកស៊ីប្រកបដោយប្រសិទ្ធភាព ដូចជា៖ ទម្រង់រូបភាពវាលស្រែធំផលិតស្រូវក្រអូប នៅឃុំវៀងប៊ិញ ចិញ្ចឹមគោទឹកដោះនៅឃុំវៀងអាង តាយវាំុង ថាញថើយអាង ទម្រង់រូបភាពចិញ្ចឹមបង្កងនៅឃុំទ្រុងប៊ិញ សេដ្ឋកិច្ចកសិដ្ឋាន គួបផ្សំនឹងការផលិតស្រូវនៅឃុំលីវទូ។ល។ ផ្ដើមពីនោះ ចំណូលរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្ពស់ តំបន់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពរីកចម្រើន។ ជាពិសេសមកទល់ពេលនេះ ស្រុកមានឃុំ២/៩សម្រេចបទដ្ឋានជនបទថ្មី ឃុំក្រៅពីនោះ សម្រេចលក្ខឋានពីត្រឹម១៣ដល់១៦ ចំណូលមធ្យមភាគលើ មនុស្សម្នាក់ជាង៣០លានដុង/ឆ្នាំ រៀងរាល់ឆ្នាំមានគ្រួសារក្រីក្រថយចុះពី៣%ដល់៤%។
វៀងប៊ិញជាឃុំមួយដែលលំបាកខ្លាំង ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅជាង៦៧,៥%។ ក្រោយរយៈពេលច្រើនឆ្នាំអនុវត្តនូវគោលនយោបាយជនជាតិនិងកម្មវិធីទិសដៅជាតិ ស្ដីពីការកសាងជនបទថ្មី ឃុំវៀងប៊ិញមានភាពរីកចម្រើនយ៉ាងច្រើន។ លោកគឹមរ៉ង ប្រធានភូមិត្រាអ៊ុង ឲ្យដឹង៖ "ខណៈពេលអនុវត្តការកសាងជនបទថ្មី ប្រជាជនបានម្ចាស់ការពង្រីកទម្រង់រូបភាពផលិតកម្មតាមទិសដៅទំនើប។ ផ្ដើមពីនោះ ការផលិតស្រូវក៏សម្រេចបានទិន្នផល គុណភាពនិងចំណេញខ្ពស់។ ក្រៅពីនោះ មាមីងនៅទាំងពង្រីកទម្រង់រូបភាពចិញ្ចឹមគោទឹកដោះគោបង្កាត់ស៊ីន ដាំដំណាំរួមផ្សំ។ល។ ម្ល៉ោះហើយជីវភាពប្រជាជនមានការ លើកស្ទួយយ៉ាងច្បាស់ក្រឡែត។ អត្រាគ្រួសារក្រីក្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថយចុះ អត្រាគ្រួសារធូរធារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង"។ តាមប្រសាសន៍របស់លោកង្វៀនវាំុងតាញ់ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ ឲ្យដឹង៖ ការអនុវត្តន៍ចលនាកសាងជនបទថ្មី ទន្ទឹមនឹងការអនុវត្តន៍ប្រភពទុនវិនិយោគទាំងឡាយរបស់រដ្ឋសម្រាប់តំបន់ជនរួមជាតិខ្មែរ ឃើញថាមាមីងមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការកសាងជនបទថ្មី ហើយបានស្ម័គ្រចិត្តបរិច្ចាគដី ដំណាំដាំដុះ ដើម្បីកសាងសំណង់នានា មានដូច៖ សាលាមត្តេយ្យ ផ្លូវជនបទ អាគារវប្បធម៌។ល។ អាស្រ័យការរួមវិភាគទានរបស់ប្រជាជន បានជាឃុំវៀងប៊ិញអនុវត្តសម្រេច១៩/១៩លក្ខឋាន ស្ដីពីកសាងជនបទថ្មី។
យោងតាមគណៈចង្អុលការកសាងជនបទថ្មីស្រុកត្រឹងដេ អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះជនរួមជាតិខ្មែរ បានជាស្រុកត្រឹងដេមានភាពរីកចម្រើនច្បាស់ក្រឡែត ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរធូរធារ៕
យ្វីអាញ់-សេរី